ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​និង​ឥណ្ឌូនេស៊ី​ថា​អាស៊ាន​រក​ឃើញ​ជំហរ​រួម​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង


រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន (ពី​ឆ្នេង​ទៅ​ស្តាំ) Marty Natalegawa (ឥណ្ឌូនេស៊ី), កាស៊ីត ភិរម្យ Kasit Piromya (ថៃ), George Yeo (សិង្ហបុរី) និង អនុរដ្ឋមន្ត្រី​ខាង​គោល​នយោបាយ​ហ្វ៊ីលីពីន Erlinda Basilio នៅ​មុន​ការ​ការ​សម្រាក​កាយ​នៅ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ
រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន (ពី​ឆ្នេង​ទៅ​ស្តាំ) Marty Natalegawa (ឥណ្ឌូនេស៊ី), កាស៊ីត ភិរម្យ Kasit Piromya (ថៃ), George Yeo (សិង្ហបុរី) និង អនុរដ្ឋមន្ត្រី​ខាង​គោល​នយោបាយ​ហ្វ៊ីលីពីន Erlinda Basilio នៅ​មុន​ការ​ការ​សម្រាក​កាយ​នៅ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ

ប្រទេស​អាស៊ាន​បាន​រកឃើញ​ជំហរ​រួមរួច​ហើយ​សម្រាប់​ដោះស្រាយ​ជម្លោះ​នៅ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង។

ភ្នំពេញ៖ ប្រទេស​អាស៊ាន​បាន​រកឃើញ​ជំហរ​រួមរួច​ហើយ​សម្រាប់​ដោះស្រាយ​ជម្លោះ​នៅ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង។ ​នេះ​បើ​យោង​តាម​ការប្រកាស​របស់​រដ្ឋមន្ដ្រី​ការបរទេស​កម្ពុជា​លោក ហោ ណាំហុង​ និង​រដ្ឋមន្ដ្រី​ការបរទេស​ឥណ្ឌូណេស៊ី ​លោក ម៉ាទី ណាតាឡេហ្គាវ៉ា​ក្រោយពី​ជំនួប​ទ្វេភាគី​ក្នុង​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។
លោក​ហោ ណាំហុង ​ឧប​នាយក​រដ្ឋមន្ដ្រី​ និង​ជា​រដ្ឋមន្ដ្រី​ការបរទេស​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត​ថា ​រហូត​មក​ដល់​ថ្ងៃ​នេះ​ប្រទេស​អាស៊ាន​បាន​ចុះសម្រុង​គ្នា​លើ​ជំហរ​រួម​សម្រាប់​ដោះស្រាយ​វិបត្តិ​ដ៏​តាន​តឹង​នេះ ​ហើយ​សមាជិក​អាស៊ាន​ទាំង​ដប់​ត្រូវ​អនុម័ត​លើ​ជំហរ​នោះ​ជា​ផ្លូវការ​បន្ថែម​ទៀត។
«យើង​បាន​ឯកភាព​គ្នា​ហើយ​លើ​ចំណុច​ជា​គោលការណ៍​ ដើម្បី​ដោះស្រាយ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ»។
លោក​ហោ ណាំហុង
លោក​ប្រមុខ​ការទូត​ខ្មែរ​ហោ ណាំហុង ​បាន​គូស​បញ្ជាក់​ថា ​កម្ពុជា​ត្រូវ​បញ្ជូន​ចំណុច​នៃ​គោល​ជំហរ​រួម​របស់​អាស៊ាន​នោះ​ទៅ​កាន់​ប្រទេស​ជា​សមាជិក​ប្រាំបួន​ផ្សេងទៀត​នៅ​ថ្ងៃ​នេះ។

«ខ្ញុំ​សង្ឃឹម​ថា​ ថ្ងៃស្អែក​ព្រឹក​យើង​នឹង​ទទួល​បាន​ការបញ្ជាក់​យល់ព្រម​ពី​រដ្ឋមន្ដ្រី​ការបរទេស​អាស៊ាន​ទាំង​អស់ ​ដើម្បី​ចេញផ្សាយ​ចំណុច​ជា​គោលការណ៍​នេះ»។

គេ​នៅ​មិនទាន់​អាច​ដឹង​បាន​នៅ​ឡើយ​ថា ​តើ​អ្វីខ្លះ​ដែល​ជា​ជំហរ​រួម​របស់​ប្រទេស​អាស៊ាន​សម្រាប់​ដោះស្រាយ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​នោះ។

អរិភាព​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​បាន​រុញ​ឲ្យ​កិច្ចប្រជុំ​រដ្ឋមន្ដ្រី​ការបរទេស​អាស៊ាន​រៀបចំ​ដោយ​ប្រទេស​កម្ពុជា​កាល​ពី​សប្តាហ៍​មុន​ជួប​បរាជ័យ​ដោយ​មិន​អាច​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​បាន។

ហើយ​នេះ​គឺ​ជា​បរាជ័យ​លើក​ដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ដ្រ​របស់​អាស៊ាន​ក្នុង​រយៈពេល​ ៤៥​ឆ្នាំ​មក​នេះ។

ប្រទេស​កម្ពុជា​ដែល​ជា​ប្រធាន​ប្តូរវេន​អាស៊ាន​បាន​បដិសេធ​ដាក់​បញ្ហា​ជម្លោះ​នេះ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​ដោយ​ចាត់​ទុក​ថា​ជម្លោះ​នេះ​គឺ​ជា​ជម្លោះ​ទ្វេភាគី​រវាង​ប្រទេស​សមាជិក​អាស៊ាន​ជាមួយ​នឹង​ប្រទេស​ចិន​ ក៏​ប៉ុន្តែ​ប្រទេស​ហ្វ៊ីលីពីន​បាន​ស្តីបន្ទោស​ដល់​ប្រទេស​កម្ពុជា​ថា ​ជម្លោះ​នេះ​មាន​ជាប់ទាក់ទិន​ទៅ​នឹង​ប្រទេស​អាស៊ាន​ចំនួន​បួន ​គឺ​ហ្វ៊ីលីពីន​ខ្លួន​ឯង​ ប្រទេស​វៀតណាម ​ម៉ាឡេស៊ី​និង​ប្រ៊ុយណេ​ ហើយ​វា​បានក្លាយ​ជា​បញ្ហា​រួម​របស់​អាស៊ាន​ដែល​ត្រូវ​ដោះស្រាយ​ដោយ​ពហុភាគី។
លោក Marty Natalegawa ​រដ្ឋមន្ដ្រី​ការបរទេស​ឥណ្ឌូណេស៊ី​បាន​ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​កាល​ពី​សប្ដាហ៍​មុន​ថា ​ភាព​ចម្រូងចម្រាស​ដោយសារ​ជម្លោះ​នៅ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ត្រូវតែ​ដោះស្រាយ​តាម​ផ្លូវ​ទូត។

ចាប់តាំង​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​មក លោក​ម៉ាទី បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​ប្រទេស​វៀតណាម ​ហ្វ៊ីលីពីន​និង​បាន​ទូរស័ព្ទ​សន្ទនា​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​ដទៃទៀត​មុន​នឹង​មក​ពិភាក្សា​ជាមួយ​សមភាគី​កម្ពុជា​លោក ហោ ណាំហុង ​ក្នុង​ទីក្រុង​ភ្នំពេញ។ លោក​អះអាង​ថា ​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​ដែល​លោក​បាន​ជួប «មាន​ទស្សនៈ​រួម​តែ​មួយ»។

«ប្រសិន​បើ​ការ​ព្រមព្រៀង​មូល​មតិ​គ្នា​តែ​មួយ​នេះ ​ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោងទៀត នៅ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ ដូច្នេះ​ប្រហែល​ជា​លោក​ប្រធាន​អាស៊ាន​អាច​ប្រកាស​ជា​ផ្លូវ​ការនូវ​ជំហរ​ជាមូលដ្ឋាន​របស់​សមាគម​អាស៊ាន​នេះ»។

លោក​ម៉ាទី ណាតាឡេហ្គាវ៉ា ​មាន​ប្រសាសន៍​ថា ​បើទោះជា​មាន​ទស្សនៈ​យោបល់​ផ្សេង​ៗ​គ្នា​សមាគម​អាស៊ាន​ដែល​រួមមាន​កម្ពុជា ​ឡាវ ​វៀតណាម ​ឥណ្ឌូណេស៊ី ​ហ្វ៊ីលីពីន ​ប្រ៊ុយណេ ​ម៉ាឡេស៊ី ​ថៃ ​ភូមា និង​ប្រទេស​សឹង្ហបុរី ​នៅ​តែ​រួបរួម​គ្នា​នៅ​ឡើយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG