ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ហួស​ចិត្ត​នឹង​ការ​រឹតបន្តឹង​សិទ្ធិ​មេធាវី


human rights watch
human rights watch
ដោយ​វីអូអេ​ខ្មែរ
ប្រទេសកម្ពុ​ជា​និង​គណៈមេធាវី​ខ្មែរ​គួរ​បញ្ឈប់​កិច្ច​ប្រឹង​ប្រែង​របស់​ខ្លួន​ក្នុង​ការ​ហាម​ប្រាម​មេធាវី​មិន​ឲ្យ​ធ្វើ​សេចក្តី​សម្ភាសន៍​ជា​មួយ​បណ្តាញ​ព័ត៌មាន​ ដោយ​គ្មាន​សេចក្តី​អនុញ្ញាត​ពី​គណៈមេធាវី​ជាតិ​ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch ។​
លោក​ Brad Adams​ នាយក​តំបន់​អាស៊ី​របស់​អង្គការ​ Human Rights Watch​ ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ ឡុងដ៍​បាន​ថ្លែង​ថា​៖
«ក្នុង​ខណៈ​ដែល​លោក​អ្នក​គិត​ថា ​រដ្ឋាភិបាល​កម្ពុជា​មិន​អាច​រិះរក​អំពី​មធ្យោបាយ​ថ្មី​ទៀត​ទេ​ ដើម្បី​ព្យាយាម​បិទ​មាត់​ក្រុម​អ្នក​រិះគន់​នោះ​ ក្រុង​ភ្នំពេញទើប​នឹង​បាន​ដាក់​បម្រាម​មួយ​ថ្មី​ក្នុង​ឆ្នាំ​បោះ​ឆ្នោត​នេះ​ ដើម្បី​រារាំង​មិន​ឲ្យ​មេធាវី​ធ្វើ​សេចក្តី​សម្ភាសន៍​តាម​វិទ្យុ​និង​ទូរទស្សន៍បាន​ទេ»។
កាល​ពី​ថ្ងៃ​ទី​ ៨​ ខែ​កុម្ភៈ​ លោក​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ខៀវ កាញ៉ារីទ្ធ​បាន​ប្រកាស​ជា​សាធារណៈ​នូវ​សេចក្តី​ណែនាំ​ថ្ងៃ​ទី​ ៣១​ ខែ​មករា​ ទៅ​ឲ្យ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​ ប្រាប់​មិន​ឲ្យ​អញ្ជើញមេធាវី​មក​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ ដោយ​គ្មាន​សេចក្តី​យល់​ព្រម​ពី​គណៈ​មេធាវី​កម្ពុជា។
លោក​ Adams​ បន្ថែមថា ​ក្រុមប្រទេស​អ្នក​ផ្តល់​អំណោយ​អន្តរជាតិ​ គួរ​តែគាប​សង្កត់​រដ្ឋាភិបាល​កម្ពុជា​ ជា​សាធារណៈនិងយ៉ាង​ឆាប់​រហ័ស​ ឲ្យ​លប់​ចោល​បម្រាមប្រឆាំង​នឹង​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​នេះ​ទៅ​វិញ៕
XS
SM
MD
LG