ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រង​រូបភាព៖ «ទិវា​មួយ​ម៉ោង​សម្រាប់​ភព​ផែនដី»

«ទិវា​មួយ​ម៉ោង​សម្រាប់​ភព​ផែនដី» ​ត្រូវបាន​រៀបចំ​ឡើយ​ដោយ​ ក្រសួង​បរិស្ថាន​ អង្គការ​មូលនិធី​សត្វ​ព្រៃ​ពិភពលោក​ និង​ក្រុម​ប្រឹក្សា​យុវជន​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ នៅ​ល្ងាច​ថ្ងៃ​សោរ៍​នេះ​ ដើម្បី​លើក​កម្ពស់​ការ​យល់ដឹង​របស់​ពលរដ្ឋ​កម្ពុជា​ ចំពោះ​ការ​ការពារ​បរិស្ថាន​ និងកាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ។ នេះ​ជា​លើក​ទី​១០​ហើយ​ ដែល​កម្ពុជា​ប្រារព្ធ​ទិវា​នេះ​ ក្រោម​ពាក្យ​ស្លោក​ «ជម្រើស​របស់​ខ្ញុំ គឺ​ដើម្បី​បរិស្ថាន»។

«ទិវា​មួយ​ម៉ោង​សម្រាប់​ភព​ផែនដី» គឺ​ជា​ចលនា​សាកល​មួយ​ដែល​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដោយ​កំណត់​យក​ការ​បិទ​ភ្លើង​រយៈពេល​មួយ​ម៉ោង​ ពី​ម៉ោង​៨ៈ៣០​នាទី​ ដល់​៩ៈ៣០​នាទី​យប់​ ដែល​តំណាង​ឲ្យ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ការពារ​បរិស្ថាន​ និង​ភព​ផែនដី។

XS
SM
MD
LG