លោក ស៊ុន ចាន់ថុល អះអាងថា បរិយាកាសវិនិយោគនៅកម្ពុជាប្រសើរជាងមុនសម្រាប់ក្រុមហ៊ុនអាមេរិក
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីពេលថ្មីនេះ បានដឹកនាំគណៈប្រតិភូមួយបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកដើម្បីកៀរគរអ្នកវិនិយោគអាមេរិក ខណៈមកទល់ពេលនេះការវិនិយោគពីធរុកិច្ចអាមេរិកនៅកម្ពុជា មានចំនួនតិចនៅឡើយ។ មន្ត្រីជាន់ខ្ពស់កម្ពុជារូបនេះអះអាងថា រដ្ឋាភិបាលថ្មីដែលមានអាយុ១ឆ្នាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចាត់វិធានការមួយចំនួនដែលបានធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជាប្រសើរជាងមុនសម្រាប់វិនិយោគិនអាមេរិក។ លោក សឹង សុផាត ជូនសេចក្តីរាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន៕