ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកឆាំង យុ​នឹងបំភ្លឺ​អំពី​ឯកសារ​ដែល​លោក​ផ្តល់ជូនតុលាការ​ខ្មែរក្រហម


នៅ​ក្នុង​អំឡុង​ពេល​សវនាការ​កាត់ទោស​អតីត​មេដឹកនាំ​កំពូល​ខ្មែរក្រហម​ចំនួន​បី​នាក់​ក្នុង​សំណុំរឿង​០០២ ​កាល​ពី​សប្ដាហ៍​មុន ​ក្រុម​មេធាវី​ការពារក្តី​នៃ​ជន​ជាប់​ចោទ​បាន​ប្រឆាំង​នឹង​ឯកសារ​ភស្ដុតាង​ជា​ច្រើន​រយ​នៅ​ក្នុង​នោះ​មាន​ឯកសារ​ដែល​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ផ្
នៅ​ក្នុង​អំឡុង​ពេល​សវនាការ​កាត់ទោស​អតីត​មេដឹកនាំ​កំពូល​ខ្មែរក្រហម​ចំនួន​បី​នាក់​ក្នុង​សំណុំរឿង​០០២ ​កាល​ពី​សប្ដាហ៍​មុន ​ក្រុម​មេធាវី​ការពារក្តី​នៃ​ជន​ជាប់​ចោទ​បាន​ប្រឆាំង​នឹង​ឯកសារ​ភស្ដុតាង​ជា​ច្រើន​រយ​នៅ​ក្នុង​នោះ​មាន​ឯកសារ​ដែល​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ផ្

នាយក​មជ្ឈមណ្ឌល​ឯកសារ​ខ្មែរក្រហម​ដ៏​ធំ​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា ​គឺ​លោក​ឆាំង ​យុ​នឹង​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​បំផុត ​សម្រាប់​ការ​ផ្ដល់​សក្ខីកម្ម​រយៈពេល​ពីរ​ថ្ងៃ ​សប្ដាហ៍​ក្រោយ​នេះ​ក្នុង​ការ​កាត់ទោស​សំណុំរឿង​០០២។ ​ នេះ​បើ​យោង​តាម​ប្រភព​ផ្សេងៗ​ និង​ការប្ដេជ្ញា​ចិត្ត​របស់​លោក ​ឆាំង ​យុ។

ការ​បង្ហាញ​ខ្លួន​ក្នុង​បន្ទប់​សវនាការ​របស់​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ទទូច​យ៉ាង​ខ្លាំងក្លា​ពី​ក្រុម​មេធាវី​ការពារក្ដី​នៃ​ជន​ជាប់​ចោទ​នួន ​ជា ​អតីត​ប្រធាន​សភា​ខ្មែរក្រហម ​ខៀវ​សំផន ​អតីត​ប្រមុខ​រដ្ឋ ​និង​អៀង ​សារី ​អតីត​រដ្ឋមន្ដ្រី​ការ​បរទេស។

ក្នុង​អង្គ​សវនាការ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​ លោក​ចៅក្រម​និល ​ណុន ​ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ បាន​ប្រកាស​ពី​ការ​កោះ​អញ្ជើញ​លោក​ឆាំង ​យុ ​ប៉ុន្ដែ​លោក​មិន​បាន​បញ្ជាក់​ពី​កាល​បរិច្ឆេទ​ជាក់លាក់​ទេ។

«អង្គ​ជំនុំជម្រះ​សាលាដំបូង​មាន​បំណង​ធ្វើ​សវនាការ​នៅ​សប្ដាហ៍​ខាង​មុខ ​និង​សប្ដាហ៍​បន្ទាប់​ ក្នុង​ការ​ស្ដាប់​ចម្លើយ​សាក្សី​ឆាំង ​យុ ​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា»។

ប្រភព​ផ្សេងៗ​បញ្ជាក់​ថា ​លោក​ឆាំង ​យុ​នឹង​ត្រូវ​ចូល​ខ្លួន​ក្នុង​សវនាការ​នៅ​ថ្ងៃ​ពុធទី​១​ និង​ថ្ងៃ​ព្រហស្បតិ៍​ទី ​២ ​កុម្ភៈ។

លោក ​ឆាំង ​យុ​មិន​អាច​បញ្ជាក់​ថា ​តើ​លោក​ទទួល​បាន​ដីកា​កោះ​អញ្ជើញ​រូប​លោក​ហើយ​ឬ​នៅទេ​ ​ក៏ប៉ុន្ដែ​លោក​មាន​ប្រសាសន៍​ថា ​លោក​នឹង​ចូលរួម​ផ្ដល់​សក្ខីកម្ម​តាម​ការ​កោះ​របស់​តុលាការ។

«ឥឡូវ​នេះ​លោក​ចៅក្រម​និល ​ណុន​បាន​ប្រកាស​ថា ​នឹង​កោះ​ហៅ​រូប​ខ្ញុំ ​ហើយ​បើ​សិន​ជា​មាន​ការ​កោះហៅ​ ដូច​ជា​លោក​មាន​ប្រសាសន៍​មែន​ ខ្ញុំ​នឹង​បង្ហាញ​ខ្លួន​ដើម្បី​បំភ្លឺ​ទៅ​នឹង​សំណួរ​ទាំង​ឡាយ​ណា​ដែល​មិន​ទាន់​ច្បាស់​លាស់»។

លោក​វ៉ាន់ថាន់ ​ពៅតារា ​នាយក​រង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ​មាន​ប្រសាសន៍​ក្នុង​ការ​ផ្ដល់​សក្ខីកម្ម​ក្នុង​សប្ដាហ៍​នេះ​ថា ​មជ្ឈមណ្ឌល​របស់​លោក​បាន​ប្រមូល​ផ្ដុំ​នូវ​អ្វី​ដែល​ទាក់ទង​នឹង​របប​ខ្មែរក្រហម​ចំនួន​ជិត​មួយ​លាន​ឯកសារ។ ​ ដោយឡែក ​ឯកសារ​ប្រមាណ​ជា​៥០០០០០​ឯកសារ​ត្រូវ​គេ​ដឹង​ថា​ ត្រូវ​បាន​ប្រគល់​ជូន​សាលាក្ដី​ខ្មែរក្រហម​សម្រាប់​ប្រើ​ជា​ភស្ដុតាង។

នៅ​ក្នុង​អំឡុង​ពេល​សវនាការ​កាត់ទោស​អតីត​មេដឹកនាំ​កំពូល​ខ្មែរក្រហម​ចំនួន​បី​នាក់​ក្នុង​សំណុំរឿង​០០២ ​កាល​ពី​សប្ដាហ៍​មុន ​ក្រុម​មេធាវី​ការពារក្តី​នៃ​ជន​ជាប់​ចោទ​បាន​ប្រឆាំង​នឹង​ឯកសារ​ភស្ដុតាង​ជា​ច្រើន​រយ​នៅ​ក្នុង​នោះ​មាន​ឯកសារ​ដែល​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ផ្ដល់​ជូន​សាលាក្ដី​ខ្មែរក្រហម​ផង​ដែរ។ ​ក្រុម​មេធាវី​ជន​ជាប់​ចោទ​ក៏​បាន​ទទូច​ឲ្យ​លោក​ឆាំង ​យុ​ចូល​ខ្លួន​មក​ផ្ដល់​សក្ខីកម្ម​ដល់​តុលាការ​ដែរ។

លោក​នេត្រ ​ភក្ដ្រា ​អ្នក​នាំពាក្យ​សាលាក្ដី​ខ្មែរក្រហម ​មាន​ប្រសាសន៍​ដោយ​មិន​បង្ហាញ​ឈ្មោះ​លោក​ឆាំង ​យុ ​ចំៗ​ទេ​ ​ដោយ​បញ្ជាក់​ថា ​ការ​កាត់ក្ដី​សំណុំ​រឿង​០០២​នៅ​សប្ដាហ៍​ក្រោយ ​នឹង​ផ្តោត​ជា​សំខាន់​ផងដែរ​លើ​ការ​សួរ​ដេញ​ដោល​ជន​ជាប់​ចោទ​នួន ​ជា ​ដែល​ត្រូវ​គេ​ស្គាល់​ថា ​ជា​មេ​មនោគមន៍វិជ្ជា​របស់​របប​ខ្មែរក្រហម។

«សប្ដាហ៍​ក្រោយ​នេះ​គឺ​យើង​នឹង​មាន​មន្ដ្រី​ជាន់​ខ្ពស់​មួយ​រូប​បន្ថែម​ទៀត​ពី​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ដើម្បី​ផ្ដល់​នូវ​សក្ខីកម្ម​បន្តទៀត​ទាក់ទង​នឹង​យថាភាព​នៃ​ឯកសារ។ ​ជាមួយ​គ្នា​នេះ​ដែរ ​យើង​នឹង​មាន​ព្រឹតិ្តការណ៍​សំខាន់ៗ​ដែល​នៅ​ក្នុង​នោះ​មាន​ការ​ចោទសួរ​លើ​លោក​នួន​ ជា»។

សូម​រំឭក​ថា ​កាល​ពី​សប្ដាហ៍​មុន ​សហ​ព្រះរាជ​អាជ្ញារ​ជាតិ ​និង​អន្ដរជាតិ​បាន​លើក​ទឡ្ហីករ​ជា​ច្រើន​ប្រឆាំង​នឹង​ការ​ទាមទារ​របស់​ក្រុម​មេធាវី​ការពារ​ជន​ជាប់​ចោទ​ទាក់ទង​ទៅ​នឹង​ការ​ជំទាស់​នូវ​ឯកសារ​ភស្ដុតាង៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG