កាលពីថ្ងៃសៅរ៍ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNOHCHR) បានប្រារព្ធទិវាពិភពលោកសិទ្ធិមនុស្សលើកទី៧១ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ក្រោមប្រធានបទ «យុវជនក្រោកឡើងដើម្បីសិទ្ធិមនុស្ស»។ ព្រឹត្តិការណ៍ចុងសប្តាហ៍នេះប្រព្រឹត្តទៅនៅមុនទិវាសិទ្ធិមនុស្សអន្តរជាតិនៅថ្ងៃទី១០ ខែធ្នូខាងមុខ។ ក្នុងព្រឹត្តិការណ៍នោះក៏មានការផ្ដល់ពានរង្វាន់ផ្នែកសិទ្ធិមនុស្សទៅឲ្យក្រុមយុវជនជ័យលាភី ដែលបានចូលរួមក្នុងការលើកកម្ពស់សិទ្ធិមនុស្សក្នុងសហគមន៍របស់ពួកគេ ព្រមទាំងមានការតាំងពិព័រណ៍ស្តង់របស់អង្គការសង្គមស៊ីវិលការពារសិទ្ធិ ការថ្លែងសារ និងវីដេអូពាក់ព័ន្ធនឹងសិទ្ធិ និងសកម្មភាពកម្សាន្តផ្សេងៗ ដោយមានការចូលរួមពីយុវជនប្រមាណជា២.០០០នាក់។
កម្រងរូបភាព៖ អង្គការសហប្រជាជាតិនិងសង្គមស៊ីវិលនៅកម្ពុជាប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧១

១
ក្រុមយុវជនចូលរួមការប្រាព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ លើកទី៧១ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

២
យុវជនឲ្យគេចងខ្សែបូរពណ៌ទឹកក្រូចតំណាងឲ្យការបញ្ចប់អំពើហិង្សាលើកុមារី និងស្រ្តី ក្នុងពេលប្រាព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ លើកទី៧១ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

៣
ក្រុមយុវជនកំពុងចូលរួមឆ្លើយសំណួរយករង្វាន់ក្នុងពិធីប្រាព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ លើកទី៧១ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

៤
ក្រុមយុវជនចូលរួមការប្រាព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ លើកទី៧១ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

៥
ក្រុមមន្រ្តីរបស់ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNOHCHR) ថតរូបជុំគ្នាបង្ហាញសញ្ញាស្តីពីសិទ្ធិ ក្នុងពិធីប្រាព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ លើកទី៧១ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

៦
ក្រុមយុវជនចូលរួមប្រកួតប្រជែងពានរង្វាន់ ធ្វើបទបង្ហាញអំពីវីដេអូដែលពួកគេផលិតក្នុងការប្រកួត ក្នុងពិធីប្រាព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ លើកទី៧១ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

៧
ក្រុមយុវជនកំពុងចូលរួមឆ្លើយសំណួរយករង្វាន់ក្នុងពិធីប្រាព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ លើកទី៧១ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)