ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្នុង​សាលាក្តី​ខ្មែរក្រហម ​អតីត​អ្នក​ថត​រូប​ពណ៌នា​អំពី​ការ​ប្រហារ​ជីវិត​សង្គ្រាម​


​អ្នក​ថតរូប​ជនជាតិ​អាមេរិកាំង​គឺ​លោក​ Al Rockoff​
​អ្នក​ថតរូប​ជនជាតិ​អាមេរិកាំង​គឺ​លោក​ Al Rockoff​

លោក ​Al Rockoff​ បាន​ថតរូប​នៅ​ក្នុង​សង្គ្រាម​ជា​ច្រើន ​រហូតដល់​ពួក​ខ្មែរក្រហម​កាន់កាប់​ទីក្រុង​ភ្នំពេញ​ទាំង​ស្រុង។​

ភ្នំពេញ​៖ ​ក្នុង​សវនាការ​នៅ​ថ្ងៃ​អង្គារ​នេះ ​អតីត​ពល​ទាហាន ​និង​ជា​អ្នក​ថតរូប​ជនជាតិ​អាមេរិកាំង​គឺ​លោក​ Al Rockoff​ បាន​ពណ៌នា​អំពី​ទិដ្ឋភាព ដែលលោក​បាន​ឋិត​នៅក្នុង​នោះ​ អំឡុង​មាន​ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ខ្មែរក្រហម ​និង​កងទ័ព​របស់​លោក​សេនា​ម្រ​មុខ​លន់ នល់។​

លោក ​Al Rockoff ​បាន​ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​លោក​សហ​មេធាវី​បរទេស​របស់​ជន​ជាប់​ចោទ​ខៀវ សំផន ​នៅពេល​ដែល​លោក​បញ្ចប់​ការ​ផ្តល់​សក្ខីកម្ម​ដល់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលាក្តី​ខ្មែរក្រហម​នៅ​ថ្ងៃនេះ។​

«លំហូរ​នៃ​ជនភៀសខ្លួន​ដែល​គេច​ចេញ​ពី​តំបន់​ប្រយុទ្ធ​មាន​ជា​បន្ត​ នៅ​ពេល​ដែល​អាមេរិក​ទម្លាក់​គ្រាប់បែក​កាន់​តែ​ខ្លាំង»។​

លោក​បាន​បន្ថែម​ថា ​ប៉ុន្មាន​សប្តាហ៍​ មុន​ពេល​ពួក​ខ្មែរក្រហម​បាន​ឡើង​កាន់​អំណាច​នៅ​ថ្ងៃទី​១៧ ​ខែ​មេសា​នោះ​ ​ការប្រយុទ្ធ​គ្នា​បាន​កើន​ឡើង​យ៉ាង​តានតឹង​ ហើយ​ប្រជា​ពលរដ្ឋ​បាន​ដើរ​ចេញ​ពី​ជំរុំ​ជន​ភៀស​ខ្លួន ​ដែល​ឋិត​នៅ​ក្រៅ​ទីក្រុង​ភ្នំពេញ ​នៅពេល​ដែល​ការ​ប្រយុទ្ធ​កាន់តែ​ខិតជិត​ដល់ទី​ក្រុង​ភ្នំពេញ។​

លោក ​Al Rockoff​ ធ្លាប់​ធ្វើជា​កងទ័ព​រប​ស់​សហរដ្ឋ​អាមេរិកនៅ​ប្រទេស​អាល្លឺម៉ង់​ មុន​នឹង​ត្រូវ​បញ្ជូន​មក​ចូលរួមសង្គ្រាម​នៅ​ក្នុង​ប្រទេស​វៀតណាម។ ​បន្ទាប់មក​លោក​បាន​ចូល​មក​កាន់​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ១៩៧។​ ហើយ​លោក​បាន​ថតរូប​នៅ​ក្នុង​សង្គ្រាម​ជា​ច្រើន ​រហូតដល់​ពួក​ខ្មែរក្រហម​កាន់កាប់​ទីក្រុង​ភ្នំពេញ​ទាំង​ស្រុង។​

លោក​ Al Rockoff ​រៀបរាប់​បន្ថែម​តាម​សំណួរ​របស់​លោកស្រី​មេធាវី ​Auta Guisse។​

«ដើរ​តាម​កង​ទ័ព​របស់លោក​សេនាប្រមុខ​លន់ នល់មិន​ពិបាក​នោះ​ទេ។​ ប៉ុន្តែ​អ្វី​ដែល​ពិបាក​នោះ​គឺ​ត្រូវ​ងើប​ពី​ព្រឹក​មែនទែន​ មុន​ពេល​ប្រតិបត្តិការ​សឹក​ចាប់​ផ្តើម។​ ល្បិចមួយ​ដ៏​ល្អ​របស់ខ្ញុំ​ ហើយ​អ្នក​កាសែត​ផ្សេងទៀត​ធ្វើ​ដូចគ្នា​ដែរនោះ​ ​គឺ​យើង​នាំគ្នា​ទៅ​មន្ទីរពេទ្យ​ដើម្បី​ដឹង​ថា​ អ្វី​បាន​កើត​ឡើង។​ តើ​ការប្រយុទ្ធ​គ្នា​កើត​នៅ​កន្លែង​ណា?​ អ្នក​អាច​បើក​ដេញ​តាម​រថយន្ត​សង្គ្រោះ​ទៅ​កាន់​សមរភូមិ»។​

កាលពី​ម្សិលមិញ ​លោក ​Al Rockoff ​ ដែល​ឆ្នាំនេះ​អាយុ៦៤​ឆ្នាំ ​បានពណ៌នា​អំពីកងទ័ព​ខ្មែរក្រហម ​ដែល​ឋិត​ជា​កង​ទ័ព​កុមារ បាន​ចូលកាន់​កាប់​ទីក្រុង​ភ្នំពេញ​ ដោយ​គ្មាន​ស្បែកជើង​ពាក់​ទៀត​ផង។​ លោក​បញ្ជាក់​ថា ការ​ចាប់​ខ្លួន​មន្ត្រីរដ្ឋការ ​និង​កងទ័ព​របស់​លោក​សេនា​ប្រមុខ​លន់ នល់​យកទៅ​សម្លាប់ចោល​បានកើត​ឡើង​នៅ​ពេលនោះ​ដែរ៕​
XS
SM
MD
LG