ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​និង​ថៃ​ស្វែងរក​វិធី​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​ក្រោយ​ពី​ប្រយុទ្ធ​គ្នា


ផ្ទះ​​​​​​មួយ​កំពុង​ឆាប​ឆេះ​នៅ​ក្នុង​ភូមិ​ថៃ​មួយ​ជិត​ប្រាសាទ​ព្រះវិហារ​ក្បែរ​ព្រំដែន​កម្ពុជា-ថៃ​កាល​ពី​ថ្ងៃ​ទី​៤​ខែ​កុម្ភៈ​ឆ្នាំ​២០១១។ ទាហាន​​ព្រំដែន​ខ្មែរ​និង​ថៃ​​​បាន​ផ្ទុះ​អាវុធ​ដាក់​គ្នា​​អស់​រយៈ​ពេល​ប្រហែល​២​ម៉ោង​កាល​ពី​ថ្ងៃ​សុក្រ​​​ដែល​បាន​សម្លាប់​ទ
ផ្ទះ​​​​​​មួយ​កំពុង​ឆាប​ឆេះ​នៅ​ក្នុង​ភូមិ​ថៃ​មួយ​ជិត​ប្រាសាទ​ព្រះវិហារ​ក្បែរ​ព្រំដែន​កម្ពុជា-ថៃ​កាល​ពី​ថ្ងៃ​ទី​៤​ខែ​កុម្ភៈ​ឆ្នាំ​២០១១។ ទាហាន​​ព្រំដែន​ខ្មែរ​និង​ថៃ​​​បាន​ផ្ទុះ​អាវុធ​ដាក់​គ្នា​​អស់​រយៈ​ពេល​ប្រហែល​២​ម៉ោង​កាល​ពី​ថ្ងៃ​សុក្រ​​​ដែល​បាន​សម្លាប់​ទ

កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​បន្ធូរបន្ថយស្ថានការណ៍​តឹងតែង​រវាង​ប្រទេស​ទាំងពីរ​បាន​កើត​មាន​ឡើង​ក្រោយ​ពី​ការប្រយុទ្ធ​ដ៏​សាហាវ​រវាង​កងទ័ព​នៃ​ប្រទេស​កម្ពុជា​និង​ប្រទេសថៃកាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​ដែល​បាន​កើត​មាន​ឡើង​នៅ​យ៉ាងហោច​ណាស់​ចំនួន​៣​កន្លែង​ផ្សេងៗ​គ្នា​នាតំបន់​ព្រំដែន​ជិត​ប្រាសាទ​ព្រះវិហារ។

មេបញ្ជាការ​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​បាន​ជួបប្រជុំ​គ្នា​យ៉ាង​ប្រញ៉ាប់​ប្រញ៉ាល់​មួយ​នៅ​ច្រក​ជាំស្រង៉ាំ​ ក្នុង​ស្រុកអន្លង់វែង​ដើម្បី​បញ្ជៀស​ការប្រយុទ្ធ​គ្នា​ណាមួយ​ជា​យថាហេតុ​ក្នុង​ពេល​ខាងមុខ។ នេះ​បើ​យោង​តាម​ប្រភព​មន្រ្តី​យោធា​ដែល​ស្និទ្ធ​នឹង​ការ​ចរចា​បាន​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​កាល​ពី​យប់​ថ្ងៃ​សុក្រ។

ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​បាន​ចាប់ផ្តើមនៅ​ម៉ោង​ប្រមាណ​ជាង​៣:០០​រសៀល​ថ្ងៃសុក្រ​នេះ​ហើយ​បាន​បន្ត​រហូតដល់​ម៉ោង​ប្រមាណ​ជា​៥:៤០នាទី។

យោង​តាម​សេចក្តីប្រកាស​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ឱ្យ​ដឹង​ថា​ខាង​ភាគី​កម្ពុជា​មាន​ការស្លាប់​និង​របួស​កងទ័ព​និង​ប្រជាពលរដ្ឋ​ជាង​១០នាក់។

ពុំមាន​ប្រភព​ឯករាជ្យ​ណា​បញ្ជាក់​ថា​មាន​កងទ័ព​ថៃ​ស្លាប់​និង​របួស​ប៉ុន្មាន​នាក់​ទេ។ តែ​សេចក្តី​រាយការណ៍​របស់​កាសែត​បាងកកប៉ុស្តិ៍​របស់​ថៃ​រាយការណ៍​ថា​យ៉ាង​ហោច​ណាស់​មាន​ជន​ស៊ីវិល​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​និង​របួស​ទាហាន​មួយ​ចំនួន។

ទាហាន​ថៃ​ម្នាក់​ឈរ​នៅ​ជិត​សាកសព​អ្នក​ភូមិ​(ថៃ)​ម្នាក់​ដែលស្លាប់​នៅ​ក្នុងតំបន់យោធា​នៅ​ជិត​ប្រាសាទ​ព្រះវិហារ។ ទាហាន​ថៃ​និង​ខ្មែរ​បាន​ផ្ទុះ​អាវុធ​ដាក់​គ្នា​អស់​រយៈពេល​ប្រហែល​២​ម៉ោងកាល​ពី​ថ្ងៃ​ទី​៤​ខែ​កុម្ភៈ​ឆ្នាំ​២០១១ ដែល​បាន​សម្លាប់​ទាហាន​ខ្មែរ​២​នា
ទាហាន​ថៃ​ម្នាក់​ឈរ​នៅ​ជិត​សាកសព​អ្នក​ភូមិ​(ថៃ)​ម្នាក់​ដែលស្លាប់​នៅ​ក្នុងតំបន់យោធា​នៅ​ជិត​ប្រាសាទ​ព្រះវិហារ។ ទាហាន​ថៃ​និង​ខ្មែរ​បាន​ផ្ទុះ​អាវុធ​ដាក់​គ្នា​អស់​រយៈពេល​ប្រហែល​២​ម៉ោងកាល​ពី​ថ្ងៃ​ទី​៤​ខែ​កុម្ភៈ​ឆ្នាំ​២០១១ ដែល​បាន​សម្លាប់​ទាហាន​ខ្មែរ​២​នា

លោក​ផៃ​ ស៊ីផាន​ រដ្ឋ​លេខាធិការ​និង​ជាអ្នកនាំ​ពាក្យ​នៃ​ក្រុម​ប្រតិកម្ម​រហ័ស​របស់​កម្ពុជា​បានបញ្ជាក់​ប្រាប់​វីអូ​អេ​សំឡេង​សហរដ្ឋ​អាមេរិក​នៅ​ពេល​ភ្លាមៗ​ក្រោយ​ពី​ការវាយ​ប្រយុទ្ធ​គ្នា​បាន​បញ្ចប់​ថា៖

«ខាង​អគ្គមេបញ្ជាការ​ថៃ ​គេសុំ​ធ្វើការ​ចរចា​គ្នា​កុំឱ្យ​មាន​ការបន្ត​ផ្ទុះ​អាវុធ​តទៅ​ទៀត»។

ការវាយ​ប្រយុទ្ធ​គ្នា​នេះ​បាន​ធ្វើឱ្យ​ខូចខាត​ប្រាសាទ​ព្រះវិហារ​យ៉ាង​ដំណំ​ជា​ច្រើន​កន្លែង។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការបទេស​ខ្មែរ។ ហើយ​មាន​ការ​បាញ់​គ្រាប់​កាំភ្លើង​ធំ​ទំហំ​១៣០​មិល្លីម៉ែត្រ​និង​១៥៥​មិល្លីម៉ែត្រ​ ជាច្រើន​គ្រាប់​ធ្លាក់​ចូល​ក្នុង​ទឹកដី​កម្ពុជា​ចម្ងាយ​២០គីឡូម៉ែត​ផងដែរ។

លោក​ហោ​ ណាំហុង​រដ្ឋ​មន្រ្តី ​ការបរទេស​កម្ពុជា​បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ក្រោយពី​កិច្ច​ប្រជុំ​ជាមួយ​សមភាគី​របស់​លោក គឺ​លោក កាសិត​ ភីរម្យ​ ថា​ កម្ពុជា​កំពុង​រៀបចំ ​ប្តឹងទៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប​ លើ​ការបាញ់​រំលោក​ចូល​ទឹកដី​កម្ពុជា​នេះ។

ប៉ុន្តែ​លោក កាសិត ភីរម្យ​រដ្ឋមន្រ្តី​ការ​បរទេស​ថៃ​បាន​ថ្លែង​នៅ​ក្នុង​សនិ្នសីទ​សារព័ត៌មាន​មុន​នឹង​ឡើង​យន្តហោះ​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញថា​ភាគីទាំង​ពីរ​ត្រូវ​ធ្វើការ​អត់​ធ្មត់​ឱ្យ​បាន​ខ្លាំង​ដោយ​មិនត្រូវ​ប្រើប្រាស់​អាវុធ​ទេ។

«ខ្ញុំ​បាន​ទូរស័ព្ទ​ទៅទីក្រុង​បាងកក​ហើយ​បាន​ជជែក​គ្នា​ជាមួយ​រដ្ឋ​មន្រ្តី ​ក្រសួង​ការពារ​ជាតិ​របស់​ខ្ញុំ​ដើម្បី​បន្ធូរស្ថានការណ៍ ​ហើយ​ធ្វើឱ្យ​មាន​ការ​ឈប់​បាញ់​គ្នា​មួយ»។

ប៉ុន្តែ​លោក​កាសិត ភីរម្យ​ក៏​ស្នើ​ផងដែរ​ឱ្យ​មាន​ការ​ពិភាក្សា​តែ​ពីរ​ភាគី​ដោយ​មិន​ឱ្យ​មាន​ការ​ចូល​ជួយ​អន្តរាគមន៍​ពី​ភាគី​ទីបី​ឡើយ។

«មិនគួរ​ឱ្យ​មាន​អន្តរាគមន៍​ឬ​ក៏​សកម្មភាព​ណា​មួយ​ពី​ភាគី​ទី​បី​ទេ​ ដែល​នឹង​ធ្វើឱ្យ​ខូច​ដល់​ទំនាក់​ទំនង​ដ៏ល្អ​រវាង​ប្រទេស​ទាំងពីរ»។

លទ្ធផល​នៃ​កិច្ច​ប្រជុំ​រវាង​ក្រុម​មេ​បញ្ជាការ​នៃ​ប្រទេស​ទាំង​ពីរ​នៅ​ពុំ​ទាន់​បញ្ចេញ​ឱ្យ​ដឹង​ជាផ្លូវការ​នៅ ឡើយ​ទេ​ ប៉ុន្តែ​បើ​យោង​តាម​ប្រភព​យោធា​ដដែល​បាន​បន្ត​ថា​ការ​ជួបប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី ​ការពារ​ជាតិ​អាច​នឹង​ធ្វើ​ឡើង​ក្នុង​ពេល​ឆាប់ៗខាង​មុខ​នេះ៕

XS
SM
MD
LG