ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្ពាធ​នៃ​បញ្ហា​ថវិកា​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ភាគី​អង្គការ​សហ​ប្រជាជាតិ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម ទើបតែ​បាន​ទទួល​ជំនួយ​បួន​លាន​ដុល្លារ​អាមេរិក​ថែម​ទៀត ពី​សហគម​អន្តរជាតិ​ដែល​ធ្វើ​ឲ្យ​ភាគី​អន្តរជាតិ​ក្នុង​សាលាក្តី​នេះ គេច​ផុត​ពី​វិបត្តិ​ហិរញ្ញវត្ថុ​សម្រាប់​ដំណាច់​ឆ្នាំ​២០១២​នេះ។ លោក​នេត្រ ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​បាន​ប្រកាស​ដូច្នេះ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាលពី​ថ្ងៃចន្ទ័​ទី២៤​ខែធ្នូ។ លោក​ឡាត់ គី វាគ្មិន​ម្នាក់​ទៀត​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​នេះ​ផង​ដែរ​ លើក​ឡើង​ថា​«បញ្ហា​ខ្វះ​ថវិកា គឺ​ជា​កង្វល់​សម្រាប់​ជន​រងគ្រោះ​លើ​ភាព​អាច​ជឿ​ទុក​ចិត្ត​បាន​ដែល​នាំ​ឲ្យ​សហគម​អន្តរជាតិ​មិន​បង្ហូរ​លុយ​សម្រាប់​និរន្តភាព»។ (គង់ សុឋានរិទ្ធ​,ហេឡូ​វីអូអេ, ២៤ ធ្នូ ២០១២)

XS
SM
MD
LG