ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​​បិទ​ពិព័រណ៍៖​ «គ្មាន​ព្រំ​ដែន»

អ្នក​សិល្បៈ​មួយ​ក្រុម​ ដែល​រួម​មាន​អ្នក​សិល្បៈ​ជនជាតិ​ឥណ្ឌូនេស៊ី​ចំនួន​ប្រាំ​នាក់​ និង​ខ្មែរ​ប្រាំ​នាក់​ បាន​រួម​សហការ​គ្នា​ នៅ​ក្នុង​គម្រោង​ផ្លាស់​ប្តូរ​សិល្បៈ​មួយ​ ដើម្បី​ដាក់តាំង​ពិព័រណ៍​គំនូរ​របស់​ខ្លួន ដែល​ហៅ​ថា​ «គ្មាន​ព្រំដែន» ​នៅ​ហាង​ Java ​កាលពី​ថ្ងៃ​ទី២១​ ខែ​មិថុនា​ ឆ្នាំ​២០១៥។

នៅ​ថ្ងៃ​ទី១ ​ខែកក្កដា ​ឆ្នាំ​២០១៥ ដែល​ជា​ថ្ងៃ​ត្រូវ​បញ្ចប់​នៃ​តាំង​ពិព័រណ៍​គំនូរ​នេះ​ មាន​ការសម្តែង​ជាសិល្បៈ​លាប​ពណ៌​និង​រុំ​រាងកាយ​ដោយ​ថង់​ប្លាស្ទិក​ ដោយ​សិល្បករ​ជនជាតិ​ឥណ្ឌូនេស៊ី​ និង​និស្សិត​ស្ម័គ្រ​ចិត្ត​កម្ពុជា​បី​នាក់​មក​ពី​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​។​ កម្មវិធី​«គ្មាន​ព្រំដែន​» ​គឺជា​គម្រោង​ផ្លាស់ប្តូរ​សិល្បៈ​កម្ពុជា​ឥណ្ឌូនេស៊ី​ បង្កើត​ឡើង​ក្នុង​គោលបំណង​រៀន​សូត្រ​ពី​សិល្បៈ ​និង​វប្បធម៌​របស់​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​បាន​កាន់​ច្រើន​។​ ​

XS
SM
MD
LG