ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​ការពារក្តី​​ឲ្យ​​​​​​អ្នក​បំផ្ទុះ​គ្រាប់បែក​នៅ Boston ទទួល​ស្គាល់​ថា កូនក្តី​បាន​ចូលរួម​​​ការ​​វាយ​ប្រហារ​តែ​​​មិន​មែន​​​​ជា​មេគំនិត


នៅ​ក្នុង​រូបគំនូរ​ពី​បន្ទប់​តុលាការ​ មេធាវី​ការពារ​កូនក្តី​ Judy Clarke កំពុង​ថ្លែង​ទៅ​កាន់​ចៅក្រម​ George O'Toole Jr. នៅ​ថ្ងៃ​ទី​មួយ​នៃ​រឿងក្តី​ទោសប្រហារជីវិត​របស់​ជនសង្ស័យ​បផ្ទុះ​គ្រាប់បែក​ Dzhokhar Tsarnaev។
នៅ​ក្នុង​រូបគំនូរ​ពី​បន្ទប់​តុលាការ​ មេធាវី​ការពារ​កូនក្តី​ Judy Clarke កំពុង​ថ្លែង​ទៅ​កាន់​ចៅក្រម​ George O'Toole Jr. នៅ​ថ្ងៃ​ទី​មួយ​នៃ​រឿងក្តី​ទោសប្រហារជីវិត​របស់​ជនសង្ស័យ​បផ្ទុះ​គ្រាប់បែក​ Dzhokhar Tsarnaev។

មេធាវីការពារក្តីឲ្យ Dzhokhar Tsarnaev ដែលជាជនជាប់សង្ស័យ នៅ​ក្នុង​រឿង​ក្តី​បំផ្ទុះ​គ្រាប់​បែក​អំឡុង​ពេល​រត់​ម៉ារ៉ាតុន​ក្នុង​ទីក្រុងBoston បាន​និយាយ​ប្រាប់​គណៈវិនិច្ឆ័យ​ក្នុង​ពេល​ជំនុំ​ជម្រះ​ក្តីកាលពីថ្ងៃពុធ​នេះថា កូនក្តីរបស់អ្នកស្រី​ បាន​ចូលរួម​ចំណែកនៅក្នុង​ការ​វាយប្រហារដ៏​ប្រល័យ​កាល​ពីឆ្នាំ​២០១៣​នោះ ក៏​ប៉ុន្តែ​លោក​បាន​អះអាង​ថា គឺ​បងប្រុស​របស់​ Tsarnaev នោះទេ​ ដែល​ជា​មេគំនិត​រៀប​ផែនការ​វាយប្រហារ​នោះ។

អ្នកស្រី​មេធាវី​ Judy Clarke បាន​និយាយ​សំដៅ​ដល់​កូនក្តី​របស់​អ្នកស្រី​ថា «គឺ​គាត់​នេះ​ហើយ​» ដែល​នឹងត្រូវ​ប្រឈមមុខការកាត់ទោស​ប្រហារជីវិត បើសិន​ជា​គាត់​ត្រូវ​កាត់​ឲ្យ​ជាប់ទោស​ក្នុង​រឿង​ក្តី​នៃ​ការ​បំផ្ទុះគ្រាប់បែក​ពីរគ្រាប់​នៅ​ទីផ្តាច់​ព្រ័តនៃ​ការ​រត់ម៉ារ៉ាតុន​ប្រចាំឆ្នាំ​ក្នុងឆ្នាំ​ ២០១៣ ដែល​បាន​សម្លាប់​មនុស្ស​៣​នាក់​ និង​មនុស្ស​២៦៤​នាក់​ផ្សេង​ទៀត​បាន​រងរបួស​នោះ។ ​

អ្នកស្រី​ Clarke​ ដែល​ជា​អ្នកជំនាញ​ច្បាប់​ដ៏​ខ្លាំងមួយរូប​ខាង​ផ្នែក​ការពារ​កូនក្តី​ដែល​ប្រឈម​នឹង​ការ​កាត់ទោស​ប្រហារជីវិត​នោះ​ បាន​ប្រាប់​ថា គណៈវិនិច្ឆ័យ​នៅ​ថ្ងៃ​ទីមួយ​នៃ​ការ​ជំនុំ​ជម្រះ​ក្តី​ថា មេធាវី​ការពារ​ក្តី​នឹង​មិន​បដិសេធ​ទោស​របស់ Dzhokhar Tsarnaev នោះ​ទេ។

ក៏​ប៉ុន្តែ​ អ្នកស្រី​ Clarke អះអាង​ថា កូន​ក្តី​របស់​អ្នកស្រី​បាន​រង​ឥទ្ធិពល​យ៉ាងខ្លាំង​ពី​បងប្រុស​របស់ខ្លួនឈ្មោះ Tamerlan ដើម្បី​អាច​ធ្វើការវាយប្រហារ​នោះ​ ដែល​រដ្ឋ​អាជ្ញា​បាន​ចោទ​ប្រកាន់​ថា មាន​បំណង​សងសឹក​នឹង​អាមេរិក​ដែល​ធ្វើសង្គ្រាម​នៅ​ក្នុង​ប្រទេសដែល​កាន់​សាសនា​អ៊ីស្លាម។ Dzhokhar Tsarnaev បាន​សម្លាប់ បងប្រុស​របស់​ខ្លួន​ដោយ​គ្មាន​ចេតនា ដោយ​បើក​រថយន្ត​កិន​ពី​លើ​ ក្នុង​គ្រា​ដែល ពួកគេ​ព្យាយាម​រត់គេច​ពីប៉ូលិស ជា​ច្រើន​ថ្ងៃ​ បន្ទាប់​ពី​ក្រុម​អាជ្ញាធរ​បាន​កំណត់​អត្តសញ្ញាណជនសង្ស័យ​ក្នុង​ការ​បំផ្ទុះគ្រាប់​បែក​នោះ​។

អ្នកស្រី​ Clarke​ បាន​និយាយ​ថា « គឺ Tamerlan Tsarnaev ដែល​ជា​អ្នក​ធ្វើ​ខ្លួនឯង​ឲ្យ​ក្លាយ​ជា​ជន​ជ្រុល​និយម​»។ «គឺ​ Dzhokhar Tsarnaev​ ដែល​ជា​អ្នក​ដើរ​តាម​គាត់​»។ ភស្តុតាង​នឹង​បង្ហាញ​ថា Tamerlan បាន​រៀប​គម្រោង​ និង​អនុវត្តការ​វាយប្រហារ​ ហើយ​ឲ្យ​ប្អូនប្រុស​ចូលរួម​ក្នុង​សកម្មភាព​ដ៏​អាក្រក់​ជា​ខ្សែ​នេះ​។

តាមរយៈ​ការ​ទម្លាក់​កំហុស​ទៅ​លើ​បងប្រុស​ អ្នកស្រី Clarke​ សង្ឃឹម​ថា​ នឹង​បញ្ចុះបញ្ចូលគណៈវិនិច្ឆ័យ​ មិនឲ្យ​ដាក់ទោស​ប្រហារជីវិត​ទៅលើ​ Dzhokhar Tsarnaev ​ដែល​មានវ័យ​២១ឆ្នាំនេះ៕

XS
SM
MD
LG