ព្រឹត្តិការណ៍«បុណ្យភូមិ»ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ នៅឯវត្តព្រះធាតុស្ថិតសង្កាត់រលួស ក្នុងខណ្ឌដង្កោ ចម្ងាយប្រមាណ ២០គីឡូម៉ែត្រពីទីកណ្តាលក្រុងភ្នំពេញ គឺពីថ្ងៃទី៥ ខែមេសា រហូតដល់ថ្ងៃទី៧ ខែមេសា។
ដើមឡើយពិធីបុណ្យភូមិជាទូទៅ ត្រូវបានប្រជាពលរដ្ឋខ្មែរប្រារព្ធជាយូរយារណាស់មកហើយ។ បុណ្យនេះត្រូវបានធ្វើឡើងទៅតាមការចូលចិត្ត និងជំនឿរបស់ប្រជាពលរដ្ឋនៅក្នុងភូមិនីមួយៗ ក្រោយការប្រមូលផល និងមុនបុណ្យចូលឆ្នាំ។ ឯព្រឹត្តការណ៍ «បុណ្យភូមិ» ដែលរៀបចំដោយយុវជនមួយក្រុម«ភ្លើងគប់»នៅក្នុងឆ្នាំ២០១៩ នេះ ជាឆ្នាំទី៦ ហើយអ្វីដែលថ្មី និងសំខាន់ ត្រូវបានគេរំលេចឡើងនោះ គឺការលើកឡើងសម្បត្តិវប្បធម៌ អរូបិយរបស់ខ្មែរមួយចំនួនដែលបានដាក់បញ្ចូលបញ្ជីរបតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ រួមមាន ល្ខោនស្រមោលស្បែកធំ របាំព្រះរាជទ្រព្យ ឬល្បាំបុរាណ ល្ខោនខោលវត្តស្វាយអណ្តែត ល្បែងទាញព្រ័ត្រ និង ចាប៉ីដងវែងជាដើម។ កម្មវិធីនេះ ត្រៀមទទួលអ្នកចូលរួមប្រហែល ២៥ ម៉ឺននាក់ ឲ្យបានកំសាន្ត និងទស្សនាសិល្បៈ វប្បធម៌ បែបប្រពៃណីខ្មែរ៕