ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Bob Dylan សិល្បៈករ​តន្ត្រី​អាមេរិកាំង​ដ៏ល្បីល្បាញ​មួយ​រូប ទទួល​បាន​ពាន​រង្វាន់​ណូបែល​ផ្នែក​អក្សរសិល្ប៍​ឆ្នាំ ២០១៦

រូបឯកសារ៖ នៅក្នុង​រូបថត​ដែល​បាន​ថត​នៅ​ថ្ងៃទី ១២ ខែមករា ឆ្នាំ២០១២ នេះ លោក Bob Dylan សម្តែង​នៅ​​ក្នុង​ទីក្រុង Los Angeles។
រូបឯកសារ៖ នៅក្នុង​រូបថត​ដែល​បាន​ថត​នៅ​ថ្ងៃទី ១២ ខែមករា ឆ្នាំ២០១២ នេះ លោក Bob Dylan សម្តែង​នៅ​​ក្នុង​ទីក្រុង Los Angeles។

លោក Dylan ដែល​ជា​អ្នកចំរៀង និង​អ្នកនិពន្ធ​បទចំរៀង វ័យ ៧៥ ឆ្នាំ រូប​នេះ បាន​ចាប់ផ្ដើម​អាជីព​ផ្នែកតន្ត្រី​របស់​លោក​នៅក្នុង​ឆ្នាំ ១៩៥៩ ដោយ​នៅ​ពេល​នោះ លោក​បាន​ច្រៀង​នៅក្នុង​ហាង​កាហ្វេ​នៅ​ក្នុង​រដ្ឋ Minnesota។ ​​

លោក Bob Dylan គឺជា​អ្នកនិពន្ធ​បទចំរៀង​ដំបូងគេ​បង្អស់​ ដែល​បាន​ទទួល​ពានរង្វាន់​ដ៏មាន​កិត្តិយស​បែប​នេះ។

បណ្ឌិត​សភា​ស៊ុយអែត ដែល​ធ្វើការ​សម្រេចចិត្ត​ជារៀងរាល់​ឆ្នាំ​អំពី​អ្នក​ដែល​ត្រូវ​ទទួល​ពានរង្វាន់​ណូបែល​ផ្នែក​អក្សរសិល្ប៍ បាន​ឲ្យ​ដឹង​ថា លោក Dylan ត្រូវ​បាន​ផ្ដល់​កិត្តិយស​ឲ្យ​ដោយសារតែ​លោក​ បាន​តាក់តែង​នូវ​អត្ថបទ​រៀបរាប់​បែប​កំណាព្យ​ថ្មីៗ​នៅក្នុង​ប្រពៃណី​បទចំរៀង​អាមេរិកាំង​ដ៏​អស្ចារ្យ។


លោក Dylan ដែល​ជា​អ្នកចំរៀង និង​អ្នកនិពន្ធ​បទចំរៀង វ័យ ៧៥ ឆ្នាំ រូប​នេះ បាន​ចាប់ផ្ដើម​អាជីព​ផ្នែកតន្ត្រី​របស់​លោក​នៅក្នុង​ឆ្នាំ ១៩៥៩ ដោយ​នៅ​ពេល​នោះ លោក​បាន​ច្រៀង​នៅក្នុង​ហាង​កាហ្វេ​នៅ​ក្នុង​រដ្ឋ Minnesota។

ស្នាដៃ​សំខាន់ៗ​របស់​លោក Dylan គឺ​ស្នាដៃ​ដែល​លោក​បាន​និពន្ធ​ឡើង​កាលពី​ទសវត្សរ៍ ១៩៦០ ដែល​នៅ​ពេល​នោះ បទចំរៀង​ដូច​ជា​បទ Blowing in the Wind ជាដើម បាន​ក្លាយ​ជា​បទភ្លេង​សម្រាប់​សង្គ្រាម​ប្រឆាំង​នឹង​វៀតណាម និង​សម្រាប់​ចលនា​សិទ្ធិ​ពលរដ្ឋ​ផ្សេងៗ​ជាដើម៕

ទស្សនា​បទ «Blowing in the Wind» របស់​លោក Bob Dylan

ទស្សនារូបថតមួយចំនួនរបស់លោក Bob Dylan

កម្រងរូបភាព៖ លោក Bob Dylan ទទួល​បាន​ពាន​រង្វាន់​ណូបែល​ផ្នែក​អក្សរសិល្ប៍​ឆ្នាំ ២០១៦

តន្រ្តីករ​រ៉ុក​លោក​ Bob Dylan ប្រគុំ​តន្រ្តី​នៅ​ឯ​មហោស្រព​ Wiltern នៅ​ក្នុង​ទីក្រុង​ Los Angeles កាល​ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា​ ឆ្នាំ​២០០៤។
1/8 តន្រ្តីករ​រ៉ុក​លោក​ Bob Dylan ប្រគុំ​តន្រ្តី​នៅ​ឯ​មហោស្រព​ Wiltern នៅ​ក្នុង​ទីក្រុង​ Los Angeles កាល​ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា​ ឆ្នាំ​២០០៤។
អគ្គលេខាធិកា​អចិន្ត្រៃយ៍​នៃ​រាជ​បណ្ឌិត​សភា​ស៊ុយអែត​លោកស្រី​ Sara Danius ប្រកាស​ថា​ លោក​ Bob Dylan ត្រូវ​បាន​ប្រគល់​ពាន​រង្វាន់​ណូបែល​ឆ្នាំ​២០១៦ ខាង​ផ្នែក​អក្សរសិល្ប៍ ក្នុង​អំឡុង​ពេល​សន្និសីទ​សារព័ត៌មាន​នៅ​ឯ​អាគារ​ផ្សារ​ហ៊ុន​នៅ​ក្នុង​ទីក្រុង​ Stockholm ចាស់​ នៅ​ក្នុង​ទីក្រុង​ Stockholm នៃ​ប្រទេស​ ស៊ុយអែត​ កាល​ពី​ថ្ងៃ​ទី១៣ ខែ​តុលា​ ឆ្នាំ២០១៦។
2/8 អគ្គលេខាធិកា​អចិន្ត្រៃយ៍​នៃ​រាជ​បណ្ឌិត​សភា​ស៊ុយអែត​លោកស្រី​ Sara Danius ប្រកាស​ថា​ លោក​ Bob Dylan ត្រូវ​បាន​ប្រគល់​ពាន​រង្វាន់​ណូបែល​ឆ្នាំ​២០១៦ ខាង​ផ្នែក​អក្សរសិល្ប៍ ក្នុង​អំឡុង​ពេល​សន្និសីទ​សារព័ត៌មាន​នៅ​ឯ​អាគារ​ផ្សារ​ហ៊ុន​នៅ​ក្នុង​ទីក្រុង​ Stockholm ចាស់​ នៅ​ក្នុង​ទីក្រុង​ Stockholm នៃ​ប្រទេស​ ស៊ុយអែត​ កាល​ពី​ថ្ងៃ​ទី១៣ ខែ​តុលា​ ឆ្នាំ២០១៦។
អ្នក​ចូល​រួម​ក្នុង​ពិធីបុណ្យ​តម្រង់​ជួរ​ចាំ​ចូល​ថត​រូប​ជាមួយ​នឹង​ផ្ទាំង​រូបថត​អាល់ប៊ុម​ «Highway 61 Revisited»​ របស់​លោក​ Bob Dylan នៅ​ក្នុង​ថ្ងៃ​ទី​មួយ​ នៃ​ពិធី​បុណ្យ​តន្ត្រី​ Desert Trip នៅ​ឯ​ទីលាន​ Empire Polo កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ២០១៦ នៅ​ក្នុង​ទីក្រុង​ Indo រដ្ឋ​ California។
3/8 អ្នក​ចូល​រួម​ក្នុង​ពិធីបុណ្យ​តម្រង់​ជួរ​ចាំ​ចូល​ថត​រូប​ជាមួយ​នឹង​ផ្ទាំង​រូបថត​អាល់ប៊ុម​ «Highway 61 Revisited»​ របស់​លោក​ Bob Dylan នៅ​ក្នុង​ថ្ងៃ​ទី​មួយ​ នៃ​ពិធី​បុណ្យ​តន្ត្រី​ Desert Trip នៅ​ឯ​ទីលាន​ Empire Polo កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ២០១៦ នៅ​ក្នុង​ទីក្រុង​ Indo រដ្ឋ​ California។
លោក​ប្រធានាធិបតី​ Jimmy Carter (រូប​ខាង​ឆ្វេង) ប្រគល់​ពាន​រង្វាន់​ MusiCares Person ប្រចាំ​ឆ្នាំ​២០១៥ ដល់​លោក​ Bob Dylan នៅ​ឯ​មជ្ឈមណ្ឌល​សន្និបាត​ទីក្រុង​ Los Angeles នៅ​ក្នុង​ទីក្រុង​ Los Angeles កាលពី​ថ្ងៃ​ទី៦ ខែ​កុម្ភៈ​ ឆ្នាំ​២០១៥។
4/8 លោក​ប្រធានាធិបតី​ Jimmy Carter (រូប​ខាង​ឆ្វេង) ប្រគល់​ពាន​រង្វាន់​ MusiCares Person ប្រចាំ​ឆ្នាំ​២០១៥ ដល់​លោក​ Bob Dylan នៅ​ឯ​មជ្ឈមណ្ឌល​សន្និបាត​ទីក្រុង​ Los Angeles នៅ​ក្នុង​ទីក្រុង​ Los Angeles កាលពី​ថ្ងៃ​ទី៦ ខែ​កុម្ភៈ​ ឆ្នាំ​២០១៥។
លោក Bob Dylan សម្តែង​ក្នុង​អំឡុង​ពេល​ថ្ងៃទី២ នៃ​ពិធី The Hop Festival នៅ​ក្នុង​ទីក្រុង Paddock Wood សង្កាត់ Kent ចក្រភព​អង់គ្លេស កាលពី​ថ្ងៃទី ៣០ ខែ​មិថុនា ឆ្នាំ​២០១២។
5/8 លោក Bob Dylan សម្តែង​ក្នុង​អំឡុង​ពេល​ថ្ងៃទី២ នៃ​ពិធី The Hop Festival នៅ​ក្នុង​ទីក្រុង Paddock Wood សង្កាត់ Kent ចក្រភព​អង់គ្លេស កាលពី​ថ្ងៃទី ៣០ ខែ​មិថុនា ឆ្នាំ​២០១២។
លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា បំពាក់​មេដាយ​សេរីភាព​ដល់​លោក​ Bob Dylan ក្នុង​អំឡុង​ពេល​ពិធី​បុណ្យ​នៅ​ឯ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃទី២៩ ខែ​ឧសភា ឆ្នាំ២០១២។
6/8 លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា បំពាក់​មេដាយ​សេរីភាព​ដល់​លោក​ Bob Dylan ក្នុង​អំឡុង​ពេល​ពិធី​បុណ្យ​នៅ​ឯ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃទី២៩ ខែ​ឧសភា ឆ្នាំ២០១២។
លោក​ Bob Dylan ប្រគុំ​តន្រ្តី​នៅ​តាម​ទីក្រុង​តូចៗ។ លោក​ប្រគុំ​តន្រ្តី​រួម​ជាមួយ​នឹង​តន្រ្តីករ​ អ្នកស្រី Joan Baez នៅ​ក្នុង​ទីក្រុង Providence រដ្ឋ Rhode Island កាល​ពី​ថ្ងៃទី៤ ខែ​វិច្ឆិកា ឆ្នាំ១៩៧៥។
7/8 លោក​ Bob Dylan ប្រគុំ​តន្រ្តី​នៅ​តាម​ទីក្រុង​តូចៗ។ លោក​ប្រគុំ​តន្រ្តី​រួម​ជាមួយ​នឹង​តន្រ្តីករ​ អ្នកស្រី Joan Baez នៅ​ក្នុង​ទីក្រុង Providence រដ្ឋ Rhode Island កាល​ពី​ថ្ងៃទី៤ ខែ​វិច្ឆិកា ឆ្នាំ១៩៧៥។
តារា​ចម្រៀង​ប្រជាប្រិយ​លោក​ Bob Dylan (រូប​កណ្តាល) ជាមួយ​នឹង​អ្នក​វាយ​ស្គរ​លោក​ Levon Helm (រូប​ខាង​ឆ្វេង) លោក​ Rick Danko (រូប​ទី២​រាប់​ពី​ខាង​ឆ្វេង) និង​លោក​ Robbie Robertson នៃ​ក្រុម​ The Band នៅឯ​សាល​ Carnegie Hall ក្នុង​ទីក្រុង​ New York កាលពី​ថ្ងៃទី២០ ខែ​មករា ឆ្នាំ១៩៦៨។
8/8 តារា​ចម្រៀង​ប្រជាប្រិយ​លោក​ Bob Dylan (រូប​កណ្តាល) ជាមួយ​នឹង​អ្នក​វាយ​ស្គរ​លោក​ Levon Helm (រូប​ខាង​ឆ្វេង) លោក​ Rick Danko (រូប​ទី២​រាប់​ពី​ខាង​ឆ្វេង) និង​លោក​ Robbie Robertson នៃ​ក្រុម​ The Band នៅឯ​សាល​ Carnegie Hall ក្នុង​ទីក្រុង​ New York កាលពី​ថ្ងៃទី២០ ខែ​មករា ឆ្នាំ១៩៦៨។
Previous slide
Next slide

This item is part of
XS
SM
MD
LG