លោក ស៊ុយ សេងលីម គឺជាអ្នកជំនាញថតរូប និងជាស្ថាបនិកនៃគម្រោង «បក្សីនៅកម្ពុជា ការអប់រំ និងអភិរក្ស» ដើម្បីជំរុញឲ្យមានការរួមចំណែកជួយអភិរក្សសត្វព្រៃនៅប្រទេសកម្ពុជា។ លោក សេងលីម មានបំណងចងក្រងសៀវភៅមួយអំពីបក្សីនៅកម្ពុជា ដើម្បីចែករំលែកចំណេះដឹងអំពីសត្វស្លាបនៅកម្ពុជាទៅកាន់សិស្សានុសិស្ស និងសាធារណជនទូទៅ។ លោកសង្ឃឹមថា គម្រោងសៀវភៅដែលលោកកំពុងធ្វើឡើងនេះ នឹងត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីសិក្សារបស់ក្រសួងនាពេលអនាគត។ ខាងក្រោមនេះគឺជាកម្រងរូបភាពសត្វបក្សី ផ្តល់ឲ្យដោយលោកស៊ុយ សេងលីម៖
កម្រងរូបភាព៖ សត្វបក្សីនៅកម្ពុជា

១
នេះជាសត្វរំពេទន្លេ។ សត្វបក្សីប្រភេទមួយនេះបានផុតពូជទៅហើយនៅកម្ពុជា ដោយសារតែមិនមានចំណាត់ការទាន់ពេលវេលា។ នេះជាមេរៀនមួយដើម្បីជំរុញឲ្យមានការការពារប្រភេទសត្វដទៃទៀតកុំឲ្យផុតពូជនៅក្នុងប្រទេស។ (រូបថតដោយស៊ុយ សេងលីម)

២
នេះជាសត្វក្ងោកបៃតង។ សត្វបក្សីនេះមានចំនួនច្រើនតែនៅប្រទេសកម្ពុជាប៉ុណ្ណោះ។ ចំនួនរបស់សត្វក្ងោកបៃតងនៅប្រទេសវៀតណាម និងមីយ៉ាន់ម៉ាថយចុះ ដោយសារការប្រមាញ់ តម្រូវការខ្ពស់នៃសត្វបក្សីរស់ ក៏ដូចជា ការបំផ្លាញទីជម្រក។ សត្វក្ងោកបៃតងក៏មានវត្តមាននៅប្រទេសថៃ ឡាវ ចិន និងឥណ្ឌូនេស៊ីផងដែរ។ (រូបថតដោយស៊ុយ សេងលីម)

៣
នេះជាសត្វក្រៀលក្បាលក្រហម។ វាជាសត្វបក្សី ដែលមានកម្ពស់ខ្ពស់ជាងគេបង្អស់នៅលើពិភពលោក។ សត្វក្រៀលក្បាលក្រហមអាចត្រូវគេឃើញមាននៅខេត្តតាកែវ នៅតំបន់តូចមួយក្នុងប្រទេសវៀតណាមជាប់ព្រំប្រទល់នឹងកម្ពុជា និងអង្គត្រពាំងថ្មក្នុងខេត្តបន្ទាយមានជ័យ។ ជាអកុសលសត្វក្រៀលក្បាលក្រហមបានផុតពូជទៅហើយក្នុងប្រទេសថៃ។

៤
នេះជាសត្វសេកសោម។ សត្វបក្សីនេះកំពុងរងការគំរាមកំហែងនៅប្រទេសឡាវ ថៃ និងកម្ពុជា ដោយសារតែការបំផ្លិចបំផ្លាញទីជម្រក។ ជាទូទៅ សត្វសេកនេះត្រូវបានគេជាប់យកមកធ្វើជាសត្វចិញ្ចឹមនៅកម្ពុជា ឬលក់ទៅប្រទេសថៃ។ (រូបថតដោយស៊ុយ សេងលីម)

៥
នេះជាសត្វកេងកងធំ។ សត្វបក្សី ដែលរងការគំរាមកំហែងជិតផុតពូជមួយនេះ គឺជាប្រភេទសត្វដែលមានតាមស្រទាប់ព្រៃឈើ និងជានិមិត្តរូបនៃព្រៃឈើ ដែលស្រស់បំព្រង។ (រូបថតដោយស៊ុយ សេងលីម)

៦
នេះជាសត្វលលកស្លាបបៃតង។ សត្វបក្សីមួយនេះមិនងាយនឹងបង្ហាញខ្លួនឲ្យឃើញនោះទេ។ នេះជារូបថតសត្វលលកស្លាបបៃតងពីរមណីយដ្ឋានអូរមីស ក្នុងខេត្តមណ្ឌលគិរី ដែលជាតំបន់អភិរក្សមួយនៅប្រទេសកម្ពុជា។ (រូបថតដោយស៊ុយ សេងលីម

៧
សត្វបក្សីត្រយងយក្ស ដែលជាសត្វបក្សីតំណាងឲ្យខ្មែរ ស្ថិតនៅក្នុងចំណោមបក្សី ដែលរងការគំរាមកំហែង។ (រូបថតដោយស៊ុយ សេងលីម)

៨
ኣከባብራ በዓል መስቀል ኣብ ኣስመራ