ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden និងលោក Trump ចោទ​គ្នា​ទៅវិញ​ទៅមក​រឿង​ព្រំដែន


លោក Biden និងលោក Trump ចោទ​គ្នា​ទៅវិញ​ទៅមក​រឿង​ព្រំដែន
សូម​រង់ចាំ

No media source currently available

0:00 0:02:41 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

បេក្ខជនប្រធានាធិបតីអាមេរិកលោក Donald Trump ត្រឡប់មកធ្វើយុទ្ធនាការឃោសនាបោះឆ្នោតវិញក្រោយពីលោកត្រូវបានចោទប្រកាន់ជាផ្លូវការនៅក្នុងទីក្រុង New York ចំពោះការក្លែងបន្លំឯកសារជំនួញ។ នៅឯកន្លែងជួបជុំក្រុមអ្នកគាំទ្រនៅតំបន់ភាគខាងលិចបំផុតរបស់សហរដ្ឋអាមេរិក លោក Trump បានផ្ដោតលើបញ្ហាអន្តោប្រវេសន៍និងបានគំរាមដាក់ទណ្ឌកម្មបណ្ដាប្រទេសមួយចំនួន ដែលរួមមានទាំងប្រទេសចិនផងដែរ ប្រសិនបើប្រទេសទាំងនោះមិនព្រមបញ្ឈប់ពលរដ្ឋរបស់ខ្លួនមិនឱ្យចូលមកក្នុងសហរដ្ឋអាមេរិក។ លោក Scott Stearns អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA រាយការណ៍អំពីរឿងនេះពីទីក្រុង Denver រដ្ឋ Colorado។ អ្នកស្រី ហុង ចិន្ដា ជូនសេចក្ដីប្រែសម្រួល៕

XS
SM
MD
LG