បញ្ហាប្រឈមដ៏ធំបំផុតរបស់លោក Biden គឺធ្វើឲ្យគណបក្សប្រជាធិបតេយ្យរួបរួមគ្នា
មិនមែនមានតែគណបក្សសាធារណរដ្ឋនៅសភាប៉ុណ្ណោះទេ ដែលរិះគន់របៀបវារៈរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden នៅពេលដែលលោកត្រូវស្បថចូលកាន់តំណែង នៅថ្ងៃទី២០ ខែមករានេះ។ លោក Biden អ្នកប្រកាន់នយោបាយកណ្តាលក៏នឹងប្រឈមការជំទាស់ប្រឆាំងពីក្រុមអ្នកគាំទ្រគោលនយោបាយកែទម្រង់ក្នុងគណបក្សរបស់លោកដែរ។ អ្នកស្រី Katherine Gypson អ្នកយកព័ត៌មានរបស់ VOA ប្រចាំនៅរដ្ឋសភារាយការណ៍អំពីរឿងនេះ។ លោកជឹង ប៉ូជីន ប្រែសម្រួលសេចក្តីរាយការណ៍នេះ។