អាជ្ញាធរបារម្ភពីការបាត់សម្រស់ទីក្រុងដោយសារអ្នកចម្រៀងពិការ
ក្រុមជនពិការដែលច្រៀងនៅតាមស្តុបនានានៅរាជធានីភ្នំពេញបាននិយាយថា ពួកគេព្រួយបារម្ភជាខ្លាំងដោយបានឮព័ត៌មានថា លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញចង់ឲ្យក្រុមជនពិការឈប់ប្រគុំតន្រ្តីរៃអង្គាសប្រាក់នៅតាមភ្លើងស្តុបនិងតាមទីសាធារណៈដោយលើកហេតុផលថា វាប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ។