កងកម្លាំងនគរបាល និងសន្តិសុខរបស់សាលារាជធានីភ្នំពេញ បានពង្រាយគ្នាពេញស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច នៅស្តុបបូកគោ ខណ្ឌចម្ការមន រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ១០ ខែកក្កដា ឆ្នាំ២០១៩ នេះ ដើម្បីរារាំងសកម្មជននយោបាយ សង្គមស៊ីវិល និងអ្នកមានសមានចិត្តគាំទ្រ លោក កែម ឡី អតីតអ្នកវិភាគនយោបាយ នៅទីតាំងដែលលោកត្រូវបានគេបាញ់សម្លាប់កាលពីបីឆ្នាំមុន។
កម្រងរូបភាព៖ អាជ្ញាធររារាំងការរំឭកខួបលោកកែមឡីនៅស្តុបបូកគោ
![កងកម្លាំងនគរបាលបានព្យាយាមរារាំងសកម្មជនកូនភ្លោះ ជុំ ហួរ និង ជុំ ហួត មិនឱ្យដាក់កម្រងផ្កា រំឭកវិញ្ញាណក្ខ័ន្ធលោក កែម ឡី នៅស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច នៅស្តុបបូកគោ ខណ្ឌចម្ការមន រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ១០ ខែកក្កដា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)](https://gdb.voanews.com/f3fa7ab1-a767-4507-a52c-9baade824184_w1024_q10_s.jpg)
១
កងកម្លាំងនគរបាលបានព្យាយាមរារាំងសកម្មជនកូនភ្លោះ ជុំ ហួរ និង ជុំ ហួត មិនឱ្យដាក់កម្រងផ្កា រំឭកវិញ្ញាណក្ខ័ន្ធលោក កែម ឡី នៅស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច នៅស្តុបបូកគោ ខណ្ឌចម្ការមន រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ១០ ខែកក្កដា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)
![កងកម្លាំងសន្តិសុខផ្លុំកញ្ចែបណ្ដេញក្រុមសកម្មជន មិនឱ្យរំឭកវិញ្ញាណក្ខ័ន្ធលោក កែម ឡី នៅស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច នៅស្តុបបូកគោ ខណ្ឌចម្ការមន រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ១០ ខែកក្កដា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)](https://gdb.voanews.com/c5f1fd63-fac0-4f2d-b5f4-b477ae2853d7_w1024_q10_s.jpg)
២
កងកម្លាំងសន្តិសុខផ្លុំកញ្ចែបណ្ដេញក្រុមសកម្មជន មិនឱ្យរំឭកវិញ្ញាណក្ខ័ន្ធលោក កែម ឡី នៅស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច នៅស្តុបបូកគោ ខណ្ឌចម្ការមន រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ១០ ខែកក្កដា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)
![កងកម្លាំងសន្តិសុខមួយរូបឈរយាមកាម ខណៈព្រះសង្ឃសកម្មជនមួយអង្គកំពុងផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មាន អំឡុងពិធីខួបរំឭកវិញ្ញាណក្ខ័ន្ធលោក កែម ឡី នៅស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច នៅស្តុបបូកគោ ខណ្ឌចម្ការមន រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ១០ ខែកក្កដា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VO](https://gdb.voanews.com/23bcb7ae-3aa0-4f8d-85e8-80b5f2e5b03f_w1024_q10_s.jpg)
៣
កងកម្លាំងសន្តិសុខមួយរូបឈរយាមកាម ខណៈព្រះសង្ឃសកម្មជនមួយអង្គកំពុងផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មាន អំឡុងពិធីខួបរំឭកវិញ្ញាណក្ខ័ន្ធលោក កែម ឡី នៅស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច នៅស្តុបបូកគោ ខណ្ឌចម្ការមន រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ១០ ខែកក្កដា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VO
![កម្រងផ្កាម្លិះនិងកាហ្វេទឹកដោះទឹកកក ដែលមានបិទឈ្មោះលោក កែម ឡី ត្រូវបានអ្នកមានសមានចិត្តដាក់នៅលើតុ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ក្នុងហាងលក់ទំនិញទីដែលលោកត្រូវបានគេបាញ់ស្លាប់ កាលពីឆ្នាំ២០១៦។ (អូន ឆេងប៉រ)](https://gdb.voanews.com/fbc36696-36fd-4373-990c-5450de5d75af_w1024_q10_s.jpg)
៤
កម្រងផ្កាម្លិះនិងកាហ្វេទឹកដោះទឹកកក ដែលមានបិទឈ្មោះលោក កែម ឡី ត្រូវបានអ្នកមានសមានចិត្តដាក់នៅលើតុ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ក្នុងហាងលក់ទំនិញទីដែលលោកត្រូវបានគេបាញ់ស្លាប់ កាលពីឆ្នាំ២០១៦។ (អូន ឆេងប៉រ)
![កងកម្លាំងសន្តិសុខមួយរូប ចូលទៅប្រមូលយកកម្រងផ្កា ដែលគេដាក់ឧទ្ទិសជូនលោក កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ក្នុងហាងលក់ទំនិញទីដែលលោកត្រូវបានគេបាញ់ស្លាប់ កាលពីឆ្នាំ២០១៦។ (អូន ឆេងប៉រ)](https://gdb.voanews.com/e4ffb240-be7a-48e8-8d46-5e5243462b9b_w1024_q10_s.jpg)
៥
កងកម្លាំងសន្តិសុខមួយរូប ចូលទៅប្រមូលយកកម្រងផ្កា ដែលគេដាក់ឧទ្ទិសជូនលោក កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ក្នុងហាងលក់ទំនិញទីដែលលោកត្រូវបានគេបាញ់ស្លាប់ កាលពីឆ្នាំ២០១៦។ (អូន ឆេងប៉រ)
![កងកម្លាំងនគរបាលត្រៀមការពារគោលដៅ អំឡុងពិធីរំឭកវិញ្ញាណក្ខ័ន្ធលោក កែម ឡី នៅស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច នៅស្តុបបូកគោ ខណ្ឌចម្ការមន រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ១០ ខែកក្កដា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)](https://gdb.voanews.com/204ac85e-e20d-447d-a06d-5e5d3049ac94_w1024_q10_s.jpg)
៧
កងកម្លាំងនគរបាលត្រៀមការពារគោលដៅ អំឡុងពិធីរំឭកវិញ្ញាណក្ខ័ន្ធលោក កែម ឡី នៅស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច នៅស្តុបបូកគោ ខណ្ឌចម្ការមន រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ១០ ខែកក្កដា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)
![សកម្មជនបរិស្ថាន លោក ទឹម ម៉ាឡៃ ត្រូវបង្ខំចិត្តពាក់អាវគ្របពីខាងក្រៅ តាមការណែនាំរបស់សមត្ថកិច្ច ដើម្បីបាំងឈ្មោះលោក កែម ឡី លើអាវយឺតរបស់លោក កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ក្នុងហាងលក់ទំនិញទីដែលលោក កែម ឡី ត្រូវបានគេបាញ់ស្លាប់ កាលពីឆ្នាំ២០១៦។ (អូន ឆេងប៉រ)](https://gdb.voanews.com/7792fc6b-5bdb-45ff-81f7-85e61c55b9ac_w1024_q10_s.jpg)
៨
សកម្មជនបរិស្ថាន លោក ទឹម ម៉ាឡៃ ត្រូវបង្ខំចិត្តពាក់អាវគ្របពីខាងក្រៅ តាមការណែនាំរបស់សមត្ថកិច្ច ដើម្បីបាំងឈ្មោះលោក កែម ឡី លើអាវយឺតរបស់លោក កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ក្នុងហាងលក់ទំនិញទីដែលលោក កែម ឡី ត្រូវបានគេបាញ់ស្លាប់ កាលពីឆ្នាំ២០១៦។ (អូន ឆេងប៉រ)
![កងកម្លាំងនគរបាលចូលមកសាកសួរសកម្មជនសង្គមស៊ីវិល ដែលនៅអង្គុយក្រេបកាហ្វេ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ក្នុងហាងលក់ទំនិញទីដែលលោក កែម ឡី ត្រូវបានគេបាញ់ស្លាប់ កាលពីឆ្នាំ២០១៦។ (អូន ឆេងប៉រ)](https://gdb.voanews.com/4ebfe328-445f-45d2-9c43-38058fc448b2_w1024_q10_s.jpg)
៩
កងកម្លាំងនគរបាលចូលមកសាកសួរសកម្មជនសង្គមស៊ីវិល ដែលនៅអង្គុយក្រេបកាហ្វេ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ក្នុងហាងលក់ទំនិញទីដែលលោក កែម ឡី ត្រូវបានគេបាញ់ស្លាប់ កាលពីឆ្នាំ២០១៦។ (អូន ឆេងប៉រ)