ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

ការ​ធ្លាក់​ចុះ​គុណ​តម្លៃ​របស់​អោង​សាន​ស៊ូជី​ត្រូវ​បាន​ឃើញ​ច្បាស់​នៅ​ក្រុង​ឡាអេ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នកស្រី អោងសាន ស៊ូជី បាន​ថ្លែង​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៅ​ទីក្រុង​ឡាអេ​ក្នុង​នាម​ជា​ប្រធាន​ក្រុម​ប្រឹក្សា​​រដ្ឋាភិបាល​នៃ​ប្រទេស​ភូមា កាល​ពី​សប្តាហ៍​មុន។ អតីត​អ្នក​គាំទ្រ​អ្នកស្រី​ជា​ច្រើន​មាន​ភាព​ស្រងាក​ចិត្ត​នៅ​ពេល​ដែល​ម្ចាស់​ពាន​រង្វាន់​សន្តិភាព​ណូបែល​រូប​នេះ បដិសេធ​ការ​ចោទ​ប្រកាន់​ដែល​ថា យោធា​មីយ៉ាន់ម៉ា​បាន​ធ្វើ​អំពើ​ឃោរឃៅ​ប្រឆាំង​នឹង​ប្រជាជន​ម៉ូស្លីម​រ៉ូហ៊ីងយ៉ា។ ក្រុម​មេធាវី​អយ្យការ និយាយថា សកម្មភាព​របស់​ពួកគេ​ពាក់ព័ន្ធ​នឹង អំពើ​ប្រល័យ​ពូជសាសន៍ ហើយ​អ្នក​រិះគន់​របស់​អ្នកស្រី អោងសាន ស៊ូជី ជា​ច្រើន​និយាយថា អ្នកស្រី​ទទួល​ខុស​ត្រូវ​ខ្លះ​ដែរ​ចំពោះ​ការ​បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ លើ​ក្រុម​ជនជាតិ​ភាគតិច​ម៉ូស្លីម ដែល​បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​ប្រមាណ ៧៥ម៉ឺន​នាក់​រួច​ហើយ។ លោក Henry Ridgwell នៃ VOA រាយការណ៍​ពី​ទីក្រុង​ឡុងដ៍។ លោក ចាប ចិត្រា ជូន​សេចក្តី​ប្រែសម្រួល​ដូច​តទៅ៖

XS
SM
MD
LG