ភ្ជាប់ទៅគេហទំព័រទាក់ទង
រំលងនិងចូលទៅទំព័រព័ត៌មានតែម្តង
រំលងនិងចូលទៅទំព័ររចនាសម្ព័ន្ធ
រំលងនិងចូលទៅកាន់ទំព័រស្វែងរក
ភាសា
Khmer English
ស្វែងរក
ស្វែងរក
បញ្ជីកម្មវិធីវិទ្យុ
កម្ពុជា
វីដេអូ
អាស៊ាន
អន្តរជាតិ
អាមេរិក
រៀនអង់គ្លេស
សេដ្ឋកិច្ច
អប់រំ
ខ្មែរនៅអាមេរិក
វិទ្យាសាស្ត្រ បច្ចេកវិទ្យា
សុខភាព
វិទ្យុ
Hello VOA
បន្ថែមទៀត
Khmer English
កម្មវិធីវិទ្យុរបស់ VOA
កម្មវិធីវិទ្យុចុងក្រោយ
ព័ត៌មានពេលព្រឹក
កម្មវិធីបន្ទាប់
20:30 - 21:30
ព័ត៌មានពេលរាត្រី
05:00 - 05:30
ព័ត៌មានពេលព្រឹក
កម្មវិធីវិទ្យុផ្សេងទៀត
ស្តាប់ព័ត៌មានម៉ោង៥ព្រឹក
ស្តាប់ព័ត៌មានម៉ោង៨:៣០យប់
ស្តាប់កម្មវិធី Hello VOA
ស្តាប់តាម SoundCloud
ស្វែងរក
ស្វែងរក
មុន
បន្ទាប់
ព័ត៌មានថ្មី
មុន
បន្ទាប់
ផ្សាយផ្ទាល់
រូបភាពជុំវិញពិភពលោក
រូបភាពជុំវិញពិភពលោក ០៩ សីហា ២០១៧
10 សីហា 2017
បណ្ដុំរូបភាពនៃព្រឹត្តិការណ៍នានានៅជុំវិញពិភពលោក ០៩ សីហា ២០១៧
ផ្សេងទៀត
1
អ្នកហែលទឹកម្នាក់មកពីកងនាវា បានរត់ចូលក្នុងអាគារ ក្នុងពេលតាំងពិព័រណ៍យោធា ដើម្បីប្រារពទិវាជាតិទី៥២ របស់ប្រទេសសិង្ហបុរី នៅឆកសមុទ្រ Marina ប្រទេសសិង្ហបុរី។
2
ស្ត្រីម្នាក់កំពុងរង់ចាំសាច់ញាតិនៅលើដីជិតសាកសពបុរសម្នាក់ដែលគេបាញ់សម្លាប់ចំក្បាល។ ក្រុមមនុស្សដែលចោមរោមមើលនិយាយថា បុរសនេះបានស្លាប់ដោយសារការបាញ់ប្រហាររបស់ប៉ូលិស នៅក្នុងសំណង់អនាធិបតេយ្យ Mathare ក្នុងទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។
3
ក្រុមអ្នកស្ម័គ្រចិត្តឥណ្ឌានៅអង្គការសិទ្ធិសត្វព្រៃ «មនុស្សប្រព្រឹត្តដោយក្រមសីលធម៌ចំពោះសត្វព្រៃ» បានពាក់មុខរូបសត្វដំរី ក្នុងពេលធ្វើបាតុកម្មនៅទីក្រុងញូវដេលី។
4
អ្នកមុជទឹកម្នាក់រុំព័ទ្ធដោយត្រី នៅតំបន់ Devil's Grotto ជិតទីក្រុង George Town កោះ Cayman។
5
ប្រធានាធិបតីបារាំង Emmanuel Macron ថតរូបសែលហ្វីជាមួយបុគ្គលិកពេទ្យ ខណៈដែលលោកទៅទស្សនាមន្ទីរពេទ្យកុមារ Robert-Debre ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។
6
ស្ត្រីម្នាក់ស្ថិតក្នុងពន្លឺនៅក្នុងការរៀបចំវត្ថុសិល្បៈមួយដែលមានឈ្មោះថា «បន្ទប់គ្មានទីបញ្ចប់» ដែលដាក់តាំងនៅក្នុងការតាំងពិព័រណ៍មួយឈ្មោថា «អនាគតនៃថ្ងៃនេះ» នៅសារមន្ទីរ «Today Art» ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។
7
ប៉ូលិសឆ័ត្រយោងចិនកំពុងស្វែងរកអ្នកបាត់ខ្លួន ក្រោយមានគ្រោះរញ្ជួយដីនៅស្រុក Jiuzhaigou ក្នុងតំបន់ Ngawa នៃខេត្ត Sichuan ប្រទេសចិន។
8
កូនស្វាដែលមានអាយុ១សប្តាហ៍កំពុងឱបមេរបស់វា នៅក្នុងសួនសត្វ Planckendael ក្នុងក្រុង Mechelen ប្រទេសប៊ែលហ្ស៊ិក។
9
សកម្មជនម្នាក់ដែលមានបិទសញ្ញានៅលើមាត់ កំពុងការពារតំបន់អភិរក្ស TIPNIS និងតវ៉ាប្រឆាំងនឹងគម្រោងស្នើសុំរបស់រដ្ឋាភិបាលដែលគ្រោងធ្វើមោឃភាពច្បាប់ដែលការពារតំបន់អភិរក្សនេះ នៅទីក្រុងឡាប៉ាស ប្រទសបូលីវី។
10
គំនរចំបើងដែលគេប្រមូលនៅវាលស្រែក្បែរទីក្រុង Frankfurt ក្នុងប្រទេសអាល្លឺម៉ង់។
Recommended
ការបោះឆ្នោតនៅកម្ពុជា
Back to top
XS
SM
MD
LG