រូបភាពជុំវិញពិភពលោកសម្រាប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៥ មានមកពីប្រទេសសិង្ហបុរី តួកគី អូស្ត្រាលី ចិន អារ៉ាប៊ីសាអូឌីត អេស្ប៉ាញ អាល្លឺម៉ង់ និងបេឡារុស។photos from around the world.
រូបភាពជុំវិញពិភពលោក ៩ សីហា ២០១៥

១
ទ័ពអាកាសរបស់សិង្ហបុរី សម្តែងក្បួនអាកាស «៥០» នៅពេលប្រារព្ធខួបលើកទី៥០នៃការទទួលបានឯករាជ្យរបស់សិង្ហបុរី នៅតំបន់ពាណិជ្ជកម្មកណ្តាលប្រទេស។

២
កាំជ្រួចផ្ទុះឡើងនៅពីលើអគារហិរញ្ញវត្ថុរបស់សិង្ហបុរី នៅពេលព្រលប់ ដែលនេះជាផ្នែកមួយនៃការប្រារព្ធខួបលើកទី៥០នៃឯករាជ្យជាតិរបស់សិង្ហបុរី។

៣
ជនភាសខ្លួនស៊ីរីដែលស្ថិតនៅលើទូកតូច និងលើសចំនុះ បានបង្ហាញអារម្មណ៍របស់ពួកគេ ខណៈដែលពួកគេលោតទៅលើឆ្នេរសមុទ្រនៃកោះ Kos របស់ក្រិក បន្ទាប់ពីបានឆ្លងកាត់ផ្នែកនៃសមុទ្រ ពីប្រទេសតួកគី។

៤
អ្នកប្រកួតរត់ប្រណាំង រត់នៅតាមបណ្តោយផ្លូវ William Street កំឡុងពេលចាប់ផ្តើមនៃការរត់ដើម្បីភាពសប្បាយ ដែលមានឈ្មោះថា Cityw2Surf នៅក្នុងក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។ ការរត់ប្រចាំឆ្នាំដែលមានចម្ងាយ១៤គ.មនេះបានទាក់ទាញអ្នករត់រាប់ពាន់នាក់ នៅទូទាំងប្រទេស និងមកពីក្រៅប្រទេស។

៥
រថយន្តដែលជាប់គាំងមួយត្រូវបានគេរុញនៅតាមបណ្តោយផ្លូវលិចទឹកមួយបន្ទាប់ពីខ្យល់ព្យុះបោកបក់ទៅលើតំបន់ Fuzhou ខេត្ត Fujian ប្រទេសចិន។ ខ្យល់ព្យុះនេះបានបោកបក់ទៅលើឆ្នេរខាងកើតរបស់ចិន ដោយបានសម្លាប់មនុស្ស៨នាក់ និងបង្ខំអាជ្ញាធរឲ្យលុបចោលនូវជើងហោះហើររាប់រយ និងជម្លៀសប្រជាជនច្រើនជាង១៦៣.០០០នាក់ចេញពីទីនោះ។

៦
បុរសម្នាក់បាញ់កាំភ្លើង ខណៈដែលគាត់រាំ នៅកំឡុងការដើរកំសាន្តបែបប្រពៃណីមួយ នៅក្បែរទីក្រុង Taif ភាគខាងលិចនៃប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៥។

៧
សត្វក្រៀល និងកូនសត្វក្រៀលត្រូវបានគេប្រទះឃើញនៅក្នុងកន្លែងចិញ្ចឹមសត្វ មុនពេលគេដាក់បន្តោងសម្គាល់ខ្លួន នៅពេលព្រលប់ នៅតំបន់ក្បែរមាត់សមុទ្រនៅក្នុងតំបន់អភិរក្សធម្មជាតិ Fuente de Piedra ក្នុងក្រុង Fuente de Piedra ក្បែរទីក្រុង Malaga ភាគខាងត្បូងនៃប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៥។

៨
កីឡាករ Danny Da Costa នៃក្រុម FC Ingolstadt ប្រឹងប្រែងប្រកួតជាមួយកីឡាករ Dominic Reisner (រូបស្តាំ) នៃក្រុម Unterhaching កំឡុងពេលការប្រកួតពាន់រង្វាន់របស់អាល្លឺម៉ង់ នៅវគ្គទី នៅក្នុងក្រុង Unterhaching ប្រទេសអាល្លឺម៉ង់។

៩
មនុស្សម្នាដេកសម្តិលខ្លួន ខណៈដែលពួកគេលេងទឹកនៅឯហាងហែលទឹក នៅក្នុងទីក្រុងមីនស្កិ៍ ប្រទេសបេឡារុស។