រូបភាពជុំវិញពិភពលោកថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០១៧ មានមកពីប្រទេសដូចជា ឥណ្ឌា ចិន ស៊ីរី វ៉េណេស៊ុយអេឡា កេនយ៉ា កូឡុំប៊ី រុស្ស៊ី បូលីវី អេស្ប៉ាញ និងអាល្លឺម៉ង់។
រូបភាពជុំវិញពិភពលោក ០៨ សីហា ២០១៧

១
ផ្សែងកម្សួលចេញបន្ទាប់ពីមានការវាយប្រហារតាមអាកាសនៅតំបន់កាន់កាប់ដោយក្រុមឧទ្ទាមនៅភាគខាងត្បូងទីក្រុង Daraa ប្រទេសស៊ីរី។

២
អ្នកទោសកេនយ៉ារង់ចាំបោះឆ្នោតនៅក្នុងទីក្រុង Kisumu នៅបឹង Lake Victoria។ នេះគឺជាលើកដំបូងដែលអ្នកទោសក្នុងប្រទេសកេនយ៉ាត្រូវបានអនុញ្ញាតឲ្យបោះឆ្នោត។ អ្នកទោសអាចបោះឆ្នោតបានចំពោះតែបេក្ខជនប្រធានាធិបតីប៉ុណ្ណោះ។ ប្រជាជនកេនយ៉ាបានចាប់ផ្តើមបោះឆ្នោតក្នុងការបោះឆ្នោតទូទៅ ដែលលទ្ធផលប្រកៀកប្រកិតគ្នាពិបាកនឹងព្យាកររវាងលោក Uhuru Kenyatta ដែលកំពុងកាន់តំណែងនិងគូប្រជែងរបស់លោកនោះគឺ Raila Odinga បង្កឲ្យមានការភ័យខ្លាចចំពោះហិង្សាដែលនឹងកើតមានក្នុងសេដ្ឋកិច្ចដ៏ធំបំផុតរបស់អាហ្រ្វិកភាគកើត។

៣
ប្រជាជនកំពុងហាត់ក្បាច់តៃជីក្នុងទិវាលំហាត់ប្រាណជាតិនៅស្រុង Rongan ភាគនិរតីនៃខេត្ត Guizhou ប្រទេសចិន។

៤
មនុស្សម្នាកំពុងមើលព្រះចន្ទពេញរង់អំឡុងពេលមានចន្ទគ្រាសពីលើភ្នំមួយក្នុងសួនកម្សាន្ត Tio Pio ទីក្រុង Madrid ប្រទេសអេស្ប៉ាញកាលពីថ្ងៃទី០៧ សីហា ២០១៧។

៥
ពន្លឺភ្លើងពីពិព័រណ៍កម្សាន្តឆ្លុះទៅក្នុងបឹងតូចមួយនៅសួន Olympia ទីក្រុង Munich ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី០៧ សីហា ២០១៧។

៦
ស្រ្តីម្នាក់ដើរកាត់មុខក្រុមយោធាមួយ អំឡុងក្បួនរបស់យោធាស៊ីវិលមួយដើម្បីរំឮកខួបទី១៩២របស់កងកម្លាំងប្រដាប់អាវុធបូលីវីក្នុងទីក្រុង Achacachi កាលពីថ្ងៃទី០៧ សីហា ២០១៧។

៧
រថក្រោះ A T-72 បើកកាត់ផ្លូវរបស់ការប្រកួតរងក្រោះ Tank Biathlon ដែលជាផ្នែកនៃកីឡារបស់កងទ័ពអន្តរជាតិឆ្នាំ២០១៧ នៅភូមិ Alabino ខាងក្រៅទីក្រុង Moscow ប្រទេសរុស្ស៊ី។

៨
អ្នកដាំផ្កាកំពុងសែងផ្កាដែលខ្លួនបានតុបតែងក្នុងក្បួនដង្ហែផ្កាប្រចាំឆ្នាំក្នុងទីក្រុង Medellin ប្រទេសកូឡុំប៊ីកាលពីថ្ងៃទី០៧ សីហា ២០១៧។

៩
ស្រ្តីពីរនាក់ដើរកាត់រូបរបស់អតីតប្រធានាធិបតីប្រទេសវ៉េណេស៊ុយអេឡាលោក Hugo Chavez ក្នុងរដ្ឋធានីការ៉ាកាសកាលពីថ្ងៃទី០៧ សីហា ២០១៧៕