កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ថ្មីៗ និង ទិដ្ឋភាពក្នុងប្រទេសនានាជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ០៧ សីហា ២០២០
![ក្មេងប្រុសម្នាក់ និងស្ត្រីម្នាក់ដែលស្លាប់ដោយសារជំងឺកូវីដ១៩ ត្រូវបានដាក់ចូលទៅក្នុងរណ្ដៅ ក្នុងពិធីបុណ្យសពនៅកន្លែងកប់សាកសពនៅទីក្រុងដែលី ប្រទេសឥណ្ឌា។](https://gdb.voanews.com/26800edb-de42-4802-859c-04a2d38ef157_w1024_q10_s.jpg)
១
ក្មេងប្រុសម្នាក់ និងស្ត្រីម្នាក់ដែលស្លាប់ដោយសារជំងឺកូវីដ១៩ ត្រូវបានដាក់ចូលទៅក្នុងរណ្ដៅ ក្នុងពិធីបុណ្យសពនៅកន្លែងកប់សាកសពនៅទីក្រុងដែលី ប្រទេសឥណ្ឌា។
![ទិដ្ឋភាពបង្ហាញពីទីក្រុងសេអ៊ូលនៅពេលថ្ងៃលិច ដោយមើលពីកំពូលនៃប៉ម Lotte World Tower នៅសាធារណរដ្ឋកូរ៉េ។](https://gdb.voanews.com/d1a414c0-051f-40f0-9d14-560ab66f4c70_w1024_q10_s.jpg)
២
ទិដ្ឋភាពបង្ហាញពីទីក្រុងសេអ៊ូលនៅពេលថ្ងៃលិច ដោយមើលពីកំពូលនៃប៉ម Lotte World Tower នៅសាធារណរដ្ឋកូរ៉េ។
![ប៉ូលិសអាហ្វ្រិកខាងត្បូងម្នាក់ចាប់បាតុករម្នាក់ក្នុងពេលពួកគេប្រមូលផ្ដុំធ្វើបាតុកម្មប្រឆាំងនឹងអំពើពុករលួយរបស់រដ្ឋាភិបាលស៊ីមបាវ៉េ ការរឹតត្បិតសេរីភាពសារព័ត៌មាន និងការធ្លាក់ចុះនៃសេដ្ឋកិច្ច នៅខាងក្រៅស្ថានទូតស៊ីមបាវ៉េ នៅទីក្រុងប្រតូរីយ៉ា ប្រទេសអាហ្វ្រិកខាងត្បូង។](https://gdb.voanews.com/3a14f804-62c0-47b4-b370-4ed81a6e9866_w1024_q10_s.jpg)
៣
ប៉ូលិសអាហ្វ្រិកខាងត្បូងម្នាក់ចាប់បាតុករម្នាក់ក្នុងពេលពួកគេប្រមូលផ្ដុំធ្វើបាតុកម្មប្រឆាំងនឹងអំពើពុករលួយរបស់រដ្ឋាភិបាលស៊ីមបាវ៉េ ការរឹតត្បិតសេរីភាពសារព័ត៌មាន និងការធ្លាក់ចុះនៃសេដ្ឋកិច្ច នៅខាងក្រៅស្ថានទូតស៊ីមបាវ៉េ នៅទីក្រុងប្រតូរីយ៉ា ប្រទេសអាហ្វ្រិកខាងត្បូង។
![កីឡាករ Asad Shafiq នៃប្រទេសប៉ាគីស្ថាន (ឆ្វេង) លោតទៅចាប់បាល់ដែលវាយដោយកីឡាករ Dominic Bess នៃប្រទេសអង់គ្លេស (កណ្ដាល) ក្នុងថ្ងៃប្រកួតទី៣ នៃការប្រកួតកីឡាវាយកូនបាល រវាងប្រទេសអង់គ្លេស និងប្រទេសប៉ាគីស្ថាន នៅកីឡដ្ឋាន Old Trafford ក្នុងទីក្រុង Manchester ប្រទេសអង់គ្លេស។](https://gdb.voanews.com/984e5422-0c00-4ad1-892e-5d73c36af548_w1024_q10_s.jpg)
៤
កីឡាករ Asad Shafiq នៃប្រទេសប៉ាគីស្ថាន (ឆ្វេង) លោតទៅចាប់បាល់ដែលវាយដោយកីឡាករ Dominic Bess នៃប្រទេសអង់គ្លេស (កណ្ដាល) ក្នុងថ្ងៃប្រកួតទី៣ នៃការប្រកួតកីឡាវាយកូនបាល រវាងប្រទេសអង់គ្លេស និងប្រទេសប៉ាគីស្ថាន នៅកីឡដ្ឋាន Old Trafford ក្នុងទីក្រុង Manchester ប្រទេសអង់គ្លេស។
![ក្រុមអ្នកហាត់ការនិងវេជ្ជបណ្ឌិតចូលរួមក្នុងការប្រមូលផ្ដុំតវ៉ាប្រឆាំងនឹងគោលនយោបាយសុខាភិបាលរបស់រដ្ឋាភិបាល នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។](https://gdb.voanews.com/ffcf8b59-74fb-43c5-a20a-e09cbfffff6e_w1024_q10_s.jpg)
៥
ក្រុមអ្នកហាត់ការនិងវេជ្ជបណ្ឌិតចូលរួមក្នុងការប្រមូលផ្ដុំតវ៉ាប្រឆាំងនឹងគោលនយោបាយសុខាភិបាលរបស់រដ្ឋាភិបាល នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។
![បាតុករប៉ាឡេស្ទីនម្នាក់ប្រើកៅស៊ូដើម្បីគប់ដុំថ្មទៅកាន់ទ័ពអ៊ីស្រាអែល ក្នុងពេលបាតុកម្មប្រឆាំងនឹងការតាំងទីលំនៅរបស់ជនជាតិជ្វីស និងផែនការយកតំបន់ខ្លះនៃទីក្រុង West Bank ជិតក្រុង Ramallah ដាក់ជាទឹកដីរបស់អ៊ីស្រាអែល។](https://gdb.voanews.com/17381a64-1451-4455-8981-f216c86c6467_w1024_q10_s.jpg)
៦
បាតុករប៉ាឡេស្ទីនម្នាក់ប្រើកៅស៊ូដើម្បីគប់ដុំថ្មទៅកាន់ទ័ពអ៊ីស្រាអែល ក្នុងពេលបាតុកម្មប្រឆាំងនឹងការតាំងទីលំនៅរបស់ជនជាតិជ្វីស និងផែនការយកតំបន់ខ្លះនៃទីក្រុង West Bank ជិតក្រុង Ramallah ដាក់ជាទឹកដីរបស់អ៊ីស្រាអែល។
![អ្នកធ្វើដំណើរកំពុងធ្វើដំណើរតាមផ្លូវដែលលិចទឹក បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅរដូវវស្សា នៅទីក្រុងកំពុងផែ Karachi ប្រទេសប៉ាគីស្ថាន។](https://gdb.voanews.com/d02a43a3-5706-4eb6-849b-8fcc51c055ae_w1024_q10_s.jpg)
៧
អ្នកធ្វើដំណើរកំពុងធ្វើដំណើរតាមផ្លូវដែលលិចទឹក បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅរដូវវស្សា នៅទីក្រុងកំពុងផែ Karachi ប្រទេសប៉ាគីស្ថាន។
![អ្នកគាំទ្រម្នាក់ដែលពាក់ម៉ាស់ ទះដៃនៅក្នុងរបង នៅពេលដែលអ្នកលេងហ្គោលចាកចេញពីវាលវាយហ្គោល ក្នុងការប្រកួតជុំទីពីរ នៃការប្រកួតកីឡាវាយកូនហ្គោល នៅទីលាន TPC Harding Park ក្នុងទីក្រុង San Francisco សហរដ្ឋអាមេរិក។](https://gdb.voanews.com/40d4f6bd-d80b-43f3-8324-a2d2c4b0f42d_w1024_q10_s.jpg)
៨
អ្នកគាំទ្រម្នាក់ដែលពាក់ម៉ាស់ ទះដៃនៅក្នុងរបង នៅពេលដែលអ្នកលេងហ្គោលចាកចេញពីវាលវាយហ្គោល ក្នុងការប្រកួតជុំទីពីរ នៃការប្រកួតកីឡាវាយកូនហ្គោល នៅទីលាន TPC Harding Park ក្នុងទីក្រុង San Francisco សហរដ្ឋអាមេរិក។
![បុរសម្នាក់ដើរនៅជិតកម្ទេចដែលសល់ពីការផ្ទុះកាលពីថ្ងៃអង្គារ នៅតំបន់កំពង់ផែនៃទីក្រុងបេរូត ប្រទេសលីបង់។](https://gdb.voanews.com/37928933-522f-4ff8-8be7-7bd87998fd4c_w1024_q10_s.jpg)
៩
បុរសម្នាក់ដើរនៅជិតកម្ទេចដែលសល់ពីការផ្ទុះកាលពីថ្ងៃអង្គារ នៅតំបន់កំពង់ផែនៃទីក្រុងបេរូត ប្រទេសលីបង់។