4អ្នកគាំទ្រដែលស្លៀកពាក់ឈុតមនុស្សពីងពាងរង់ចាំការមកដល់របស់តារាងសម្តែង Tom Holland និងអ្នកដឹកនាំរឿងគឺលោក Jon Watts ក្នុងពេលបញ្ចាំងភាពយន្ត Spider-Man: Homecoming នៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន។
5លោក Lee Jae-yong (រូបទី២រាប់ពីស្តាំ) ដែលជាអនុប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនSamsung Electronics Co. អញ្ជើញទៅដល់សវនាការរបស់លោកនៅក្នុងតុលាការ Seoul Central District Court ក្នុងក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ រដ្ឋអាជ្ញាបានស្នើឲ្យដាក់ពន្ធនាគាររូបលោកចំនួន១២ឆ្នាំ ពីបទសូកប៉ាន់ និងបទល្មើសផ្សេងៗទៀតនៅក្នុងរឿងអាស្រូវអំពើពុករលួយថ្នាក់ជាតិ។
6កីឡាការនី Anicka Newell មកពីកាណាដាប្រកួតលោតដោយប្រើឈើដោត ដើម្បីដណ្តើមយកពានរង្វាន់ World Athletics Championships នៅក្នុងស្តាត London Stadium ក្នុងក្រុងឡុងដ៍ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧។