រូបភាពជុំវិញពិភពលោកថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២០ មានមកពីប្រទេសដូចជា ឥណ្ឌា លីបង់ អូស្ត្រាលី និងអ៊ីតាលី។
រូបភាពជុំវិញពិភពលោក ០៥ សីហា ២០២០

១
បុរសម្នាក់ប្រមូលកំទេចកញ្ចក់បែកនៅលើព្រំក្នុងព្រះវិហារឥស្លាមមួយដែលបានបំផ្លាញដោយសារការផ្ទុះក្នុងទីក្រុង Beirut ប្រទេសលីបង់។

២
អគារអគ្គសិនីនៃប្រទេសលីបង់ត្រូវបានបំផ្លាញខ្ទេចខ្ទីដោយសារការផ្ទុះដ៏ធំនៅក្នុងរដ្ឋធានី Beirut។

៣
ផ្លូវ Swanston ដែលគ្មានមនុស្សត្រូវបានឃើញនៅពេលយប់ក្នុងសង្កាត់មជ្ឈមណ្ឌលពាណិជ្ជកម្មខណៈដែលមានការបិទទីក្រុងដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងទីក្រុង Melbourne ប្រទេសអូស្ត្រាលី។

៤
អ្នកជិះកង់ម្នាក់ធាក់កង់តាមជនបទអំឡុងកម្មវិធីប្រណាំងកង់ Milano Torino ដែលមានចម្ងាយ១៩៨គីឡូម៉ែត្រពីទីក្រុង Milan ទៅ Turin ក្នុងទីក្រុង Milan ប្រទេសអ៊ីតាលី។

៥
បុគ្គលិកម្នាក់សម្អាតដុំមាសជាច្រើននៅក្រុមហ៊ុន ABC Refinery ក្នុងទីក្រុងស៊ីដនីប្រទេសអូស្ត្រាលី។ តម្លៃមាស៥ជីឬ៣១.១ក្រាម បានឡើងដល់២,០០០ ដុល្លារ នៅលើទីផ្សារជាលើកដំបូង។

៦
ប្រាសាទ និងអគារផ្សេងទៀតនៅច្រាំងទន្លេ Sarayu ត្រូវបានបំពាក់ភ្លើងពណ៌សម្រាប់ពិធីបុណ្យសាសនាហិណ្ឌូក្នុងទីក្រុង Ayodhya ប្រទេសឥណ្ឌាកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០។