បណ្តុំរូបភាពនៃព្រឹត្តិការណ៍នានាមកពីជុំវិញពិភពលោក ៣១ សីហា ២០១៧
រូបភាពជុំវិញពិភពលោក ៣១ សីហា ២០១៧

១
An unexploded BM-30 Smerch rocket allegedly fired by Armenian forces in the fighting over the breakaway region of Nagorno-Karabakh, is seen near the Mingachevir Hydro Power Station in the town of Mingachevir, Azerbaijan.

២
សក្ការៈបូជាមានផ្កា ទៀន និងរូបថត ត្រូវបានគេដាក់នៅខ្លោងទ្វារចូលទៅកាន់រាជវាំង Kensington ក្នុងទីក្រុងឡុងដ៍ ដើម្បីរំឭកខួបទី២០នៃមរណភាពរបស់ម្ចាស់ក្សត្រី Diana នៃប្រទេសវែលស៍។

៣
អ្នកធ្វើដំណើរក្នុងប្រទេសប៉ាគីស្ថានកំពុងឆ្លងកាត់ផ្លូវដែលជនលិចដោយសារភ្លៀងធ្លាក់ខ្លាំងនៅក្នុងទីក្រុងការ៉ាជី ប្រទេសប៉ាគីស្ថាន។

៤
សិស្សសាលាម៉ាឡេស៊ីគ្រវីទង់ជាតិដើម្បីប្រារពទិវាឯករាជ្យជាតិទី៦០ នៅទីលានឯករាជ្យ ក្នុងទីក្រុងគូឡាឡាំពួ។

៥
អ្នកភូមិកំពុងព្យាយាមរុញទ្រព្យសម្បត្តិរបស់ខ្លួនឆ្លងកាត់ទឹកជំនន់ដែលបណ្តាលមកពីខ្យល់ព្យុ Harvey ក្នុងទីក្រុង Houston រដ្ឋ តិចសាស សហរដ្ឋអាមេរិក។

៦
ឡានមួយគ្រឿងនៅជិតផ្ទះមួយខ្នងដែលត្រូវបានឆេះខ្ទេចដោយសារតែអំពើហិង្សាចុងក្រោយនៅក្រុង Maungdaw ប្រទេសមីយ៉ាន់ម៉ា។

៧
សន្តិសុខកិត្តិយសប្រទេសកៀស៊ីស៊ីស្ថានកាន់ទង់ជាតិក្នុងពេលដើរក្បួនដើម្បីប្រារពខួបទី២៦នៃឯករាជ្យភាពរបស់ប្រទេសនេះចេញពីសហភាពសូវៀត នៅទីលាន Ala-Too ក្នុងទីក្រុង Bishkek ប្រទេស កៀស៊ីស៊ីស្ថាន។

៨
ក្រុមសិល្បករស្លៀកពាក់ដើម្បីសម្តែងសមមុនពេលចូលរួមក្នុងការសម្តែងសៀកមួយរបស់ក្រុមហ៊ុន Cirque du Soleil ក្នុងទីក្រុងប៊្រុចសែល ប្រទេសប៊ែលហ្ស៊ិក។

៩
រថពាសដែកនិងទាហានរដ្ឋាភិបាលកំពុងធ្វើដំណើរទៅកាន់ស្ពាន Mapandi បន្ទាប់ពីមានការប្រយុទ្ធគ្នាកាលពី១០០ថ្ងៃមុន ជាមួយនឹងក្រុមបះបោរ Maute ដែលក្រុមនេះបានគ្រប់គ្រងផ្នែកខ្លះនៃក្រុង Marawi នៅភាគខាងត្បូងនៃប្រទេសហ្វីលីពីន។

១០
សមាជិកក្រុមសិល្បៈជនពិការចិនកំពុងសម្តែងសិល្បៈដែលគេដាក់ឈ្មោះថា «សុបិន្តរបស់ខ្ញុំ» នៅសាលមហោស្រព Jorge Eliecer Gaitan ក្នុងទីក្រុងបូហ្គោតា ប្រទេសកូឡុំប៊ី។

១១
ប្រាក់កាក់អាមេរិកនិងកាណាដាជាង២០គ្រាប់ ត្រូវបានគេប្រើប្រាស់ដើម្បីបង្កើតវត្ថុសិល្បៈមួយឈ្មោះថា Ursa Mater នៅខណៈដែលមនុស្សម្នាប្រហែល៧ម៉ឺននាក់បានប្រមូលផ្តុំគ្នាដើម្បីចូលរួមក្នុងការប្រារពពិធីសិល្បៈនិងតន្ត្រីប្រចាំឆ្នាំនៅ Black Rock Desert រដ្ឋ Nevada សហរដ្ឋអាមេរិក។

១២
បង្គន់ដែលគេប្រើប្រាស់ធ្វើពីមាសសុទ្ធរបស់លោក Maurizio Cattelan ត្រូវបានគេដាក់តាំងនៅសារមន្ទីរ Guggenheim ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។