កម្រងរូបភាពល្អៗអំពីហេតុការណ៍និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ៣០ សីហា ២០១៩
![គន្លងយន្តហោះត្រូវបានថតនៅពេលផ្ទៃមេឃស្រឡះ នៅទីក្រុង Caen ប្រទេសបារាំង។](https://gdb.voanews.com/55e1b560-d67a-44cc-b785-2eafd8bbe7d7_w1024_q10_s.jpg)
១
គន្លងយន្តហោះត្រូវបានថតនៅពេលផ្ទៃមេឃស្រឡះ នៅទីក្រុង Caen ប្រទេសបារាំង។
![រូបចម្លាក់ធ្វើពីឈើដែលតំណាងឲ្យលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ត្រូវបានគេបង្កើតឡើងនៅជិតទីក្រុង Kamnik ប្រទេសស្លូវេនី។](https://gdb.voanews.com/238503e5-db00-480b-a33c-7b52563f444e_w1024_q10_s.jpg)
២
រូបចម្លាក់ធ្វើពីឈើដែលតំណាងឲ្យលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ត្រូវបានគេបង្កើតឡើងនៅជិតទីក្រុង Kamnik ប្រទេសស្លូវេនី។
![ក្មេងៗសិស្សសាលាលេងជាមួយសត្វឆ្មាមួយក្បាលឈ្មោះ Larry នៅលើដងផ្លូវ Downing ក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។](https://gdb.voanews.com/c996c643-c6b6-4c49-8d91-120134d0512c_w1024_q10_s.jpg)
៣
ក្មេងៗសិស្សសាលាលេងជាមួយសត្វឆ្មាមួយក្បាលឈ្មោះ Larry នៅលើដងផ្លូវ Downing ក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។
![ក្រុមអ្នកជិះកង់បានប្រមូលកង់របស់ពួកគេដាក់គរលើគ្នា បន្ទាប់ពីបានជិះកង់រួមគ្នាក្នុងចំនួនច្រើននាក់ នៅទីក្រុង Almaty ប្រទេសកាហ្សាក់ស្ថាន។](https://gdb.voanews.com/df53274b-e54e-4bc7-b11d-1fb45c4ad6d1_w1024_q10_s.jpg)
៤
ក្រុមអ្នកជិះកង់បានប្រមូលកង់របស់ពួកគេដាក់គរលើគ្នា បន្ទាប់ពីបានជិះកង់រួមគ្នាក្នុងចំនួនច្រើននាក់ នៅទីក្រុង Almaty ប្រទេសកាហ្សាក់ស្ថាន។
![ថ្ងៃលិចនៅខាងក្រោយវិហារឥស្លាម និងទិដ្ឋភាពកន្លែងបាញ់ទឹក Jiddah នៅទីក្រុង Jiddah ប្រទេសអារ៉ាប៊ីសាអូឌីត។](https://gdb.voanews.com/370708f5-f95c-48b1-b5d1-e86608e3cef8_w1024_q10_s.jpg)
៥
ថ្ងៃលិចនៅខាងក្រោយវិហារឥស្លាម និងទិដ្ឋភាពកន្លែងបាញ់ទឹក Jiddah នៅទីក្រុង Jiddah ប្រទេសអារ៉ាប៊ីសាអូឌីត។
![សាច់ញាតិនៃអ្នកដែលបាត់ខ្លួនធ្វើបាតុកម្មនៅមុខវិមានជាតិ ក្នុងរដ្ឋធានីម៉ិកស៊ីកូ ប្រទេសម៉ិកស៊ិក។ ក្រុមបាតុករបានបង្ហាញញត្តិទាមទារឲ្យស្វែងរកអ្នកដែលបាត់ខ្លួនឲ្យឃើញ ហើយត្រូវកំណត់អត្តសញ្ញាណរបស់ពួកគេផង។](https://gdb.voanews.com/aff3994b-99d4-4747-b63e-b73d49a070b5_w1024_q10_s.jpg)
៦
សាច់ញាតិនៃអ្នកដែលបាត់ខ្លួនធ្វើបាតុកម្មនៅមុខវិមានជាតិ ក្នុងរដ្ឋធានីម៉ិកស៊ីកូ ប្រទេសម៉ិកស៊ិក។ ក្រុមបាតុករបានបង្ហាញញត្តិទាមទារឲ្យស្វែងរកអ្នកដែលបាត់ខ្លួនឲ្យឃើញ ហើយត្រូវកំណត់អត្តសញ្ញាណរបស់ពួកគេផង។
![ជនជាតិនេប៉ាល់ដែលគោរពសាសនាតឹងរ៉ឹង កំពុងរៀបចំសម្លៀកបំពាក់របស់ខ្លួនមុនពេលសម្ដែងពិធីសាសនា ក្នុងពិធីបុណ្យអំណរគុណឪពុក នៅទីក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់។](https://gdb.voanews.com/6689c1c5-fbe6-4e1f-9cf6-daadaa2341c9_w1024_q10_s.jpg)
៧
ជនជាតិនេប៉ាល់ដែលគោរពសាសនាតឹងរ៉ឹង កំពុងរៀបចំសម្លៀកបំពាក់របស់ខ្លួនមុនពេលសម្ដែងពិធីសាសនា ក្នុងពិធីបុណ្យអំណរគុណឪពុក នៅទីក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់។
![លោក Dan Whitby នៃក្រុមម៉ូតូហោះ Bolddog Lings FMX Display Team សម្ដែងនៅកន្លែងប្រណាំងម៉ូតូនៅថ្ងៃដំបូងនៃការតាំងបង្ហាញ Chatsworth Country Fair នៅក្នុងទីធ្លានៃអាគារ Chatsworth House នៅជិតក្រុង Bakewell ក្នុងភាគឦសាននៃប្រទេសអង់គ្លេស។](https://gdb.voanews.com/7e236251-8360-48a1-9b4f-4fa3a77d0b07_w1024_q10_s.jpg)
៨
លោក Dan Whitby នៃក្រុមម៉ូតូហោះ Bolddog Lings FMX Display Team សម្ដែងនៅកន្លែងប្រណាំងម៉ូតូនៅថ្ងៃដំបូងនៃការតាំងបង្ហាញ Chatsworth Country Fair នៅក្នុងទីធ្លានៃអាគារ Chatsworth House នៅជិតក្រុង Bakewell ក្នុងភាគឦសាននៃប្រទេសអង់គ្លេស។
![ស្ត្រីកំពុងទូលបាវនៅលើក្បាល ដើរកាត់តូបលក់អាវយឺតដែលមានរូបសម្ដេចប៉ាប Francis មុនពេលសម្ដេចប៉ាបធ្វើទស្សនកិច្ចនៅចុងសប្ដាហ៍ក្រោយ ទៅកាន់ប្រទេស ម៉ាដាហ្គាស្កា។](https://gdb.voanews.com/ec3f30ac-8a6f-4cc2-8797-2870960c99d2_w1024_q10_s.jpg)
៩
ស្ត្រីកំពុងទូលបាវនៅលើក្បាល ដើរកាត់តូបលក់អាវយឺតដែលមានរូបសម្ដេចប៉ាប Francis មុនពេលសម្ដេចប៉ាបធ្វើទស្សនកិច្ចនៅចុងសប្ដាហ៍ក្រោយ ទៅកាន់ប្រទេស ម៉ាដាហ្គាស្កា។
![ម៉ូតូមួយគ្រឿងកំពុងបើកនៅចន្លោះដើម Baobab នៅតាមបណ្ដោយផ្លូវដែលមានដាំដើម Baobab នៅជិតទីក្រុង Morondava ប្រទេសម៉ាដាហ្គាស្កា។](https://gdb.voanews.com/67bc29bb-111c-4737-9ce2-72180e22e1a4_w1024_q10_s.jpg)
១០
ម៉ូតូមួយគ្រឿងកំពុងបើកនៅចន្លោះដើម Baobab នៅតាមបណ្ដោយផ្លូវដែលមានដាំដើម Baobab នៅជិតទីក្រុង Morondava ប្រទេសម៉ាដាហ្គាស្កា។