រូបភាពជុំវិញពិភពលោកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ មកពីប្រទេសអ៊ីរ៉ង់ ប្រេស៊ីល អ៊ីរ៉ាក់ អ៊ីស្រាអែល ឥណ្ឌា អាល្លឺម៉ង់ កម្ពុជា និងអេហ្ស៊ីប។
រូបភាពជុំវិញពិភពលោក ៣០ សីហា ២០១៦

១
បុរសជនជាតិអ៊ីរ៉ង់ម្នាក់ហែលទឹកនៅក្នុងបឹង Urmia នៅក្បែរក្រុង Urmia ប្រទេសអ៊ីរ៉ង់។

២
អ្នកគាំទ្រប្រធានាធិបតីប្រេស៊ីលគឺលោកស្រី Dilma Rousseff ដែលត្រូវបានគេបញ្ឈប់តំណែងមួយរយៈ បានគប់របាំងពុះចែកផ្លូវដើម្បីបង្កឲ្យមានរបាំងផ្លូវដែលកំពុងតែឆេះមួយ ក្នុងគោលបំណងបិទផ្លូវដ៏សំខាន់មួយនៅជាប់នឹងស្តាត Arena Sao Paulo ក្នុងក្រុង Sao Paulo ប្រទេសប្រេស៊ីល។

៣
ស្រ្តីភៀសខ្លួនដែលរងគ្រោះម្នាក់មកពីក្រុង Qayyara ថតរូបនៅក្នុងក្រុង Qayyara ប្រទេសអ៊ីរ៉ាក់។

៤
លោក Guy Pear អ្នកមើលថែសួនសត្វ Safari ទទួលបានថើបមួយពីសត្វកវែងដែលមានអាយុ៥ឆ្នាំ នៅក្នុងសួនសត្វ Safari នៅក្នុងក្រុង Ramat Gan ប្រទេសអ៊ីស្រាអែល។

៥
ក្មេងៗឥណ្ឌាលេងនៅលើស្ពានអណ្តែតមួយ នៅច្រាំងទន្លេ Ganges ក្នុងក្រុង Allahabad ប្រទេសឥណ្ឌា។

៦
ឃ្មុំហើរនៅពីលើផ្កាឈូករ័ត្ននៅវាលចម្ការមួយនៅក្បែរក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។

៧
កសិករខ្មែរម្នាក់ជិះរទេះគោ បន្ទាប់ពីការបំពេញការងាររបស់គាត់នៅវាលស្រែ នៅភូមិសំរ៉ោងទាវ នៅជាយក្រុងភ្នំពេញ។

៨
ក្រុមការពារជនស៊ីវិលសែងក្តារមឈូសនៅមុនពិធីបុណ្យសពថ្នាក់ជាតិមួយសម្រាប់ជនរងគ្រោះនៃការរញ្ជួយដីមួយចំនួន នៅក្នុងក្រុង Amatrice ប្រទេសអ៊ីតាលី។

៩
បាតុករម្នាក់បក់ផ្ទាំងក្រណាត់ក្រហមនៅក្បែររបាំងផ្លូវដែលកំពុងតែឆេះ ក្នុងពេលបាតុកម្មមួយប្រឆាំងនឹងប្រធានាធិបតីស្តីទីគឺលោក Michel Temer នៅក្នុងក្រុង Sao Paulo ប្រទេសប្រេស៊ីល។

១០
នេះជាទិដ្ឋភាពទូទៅនៃវិហារ St. Sama'ans នៅជំរាលភ្នំ Mokattam ដែលនេះជាទិដ្ឋភាពមើលពីក្រុងគែរ ប្រទេសអេហ្ស៊ីប។