រូបភាពជុំវិញពិភពលោកសម្រាប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៥ មានមកពីប្រទេសចិន ជប៉ុន អ៊ីស្រាអែល ប័រទុយហ្គាល់ យេម៉ែន ម៉ាឡេស៊ី ឥណ្ឌា អេស្ប៉ាញ បេឡារុស និងស៊ុយអ៊ែត។
រូបភាពជុំវិញពិភពលោក ៣០ សីហា ២០១៥
![កីឡាករ Ashton Eaton របស់អាមេរិកលើកដៃ នៅពេលលោកកាត់មូលទានបត្រយក្សដែលមានទឹកប្រាក់ចំនួន១០០.០០០ដុល្លារសម្រាប់ឯកត្តកម្មពិភពលោករបស់គាត់នៅក្នុងការប្រកួតកីឡាផ្នែកបុរសដែលមានដប់វិញ្ញាសាដប់នៅក្នុងការប្រកួតជើងឯកពិភពលោកលើកទី១៥របស់សមាគមអន្តរជាតិនៃសហព័ន្ធកីឡា (15th IAAF World Championships) នៅស្ថាតជាតិមួយក្នុងក្រុងប៉េកាំង ប្រទេសចិន។](https://gdb.voanews.com/965407ca-63bb-43d1-a5d8-a2b3dd891c56_w1024_q10_s.jpg)
១
កីឡាករ Ashton Eaton របស់អាមេរិកលើកដៃ នៅពេលលោកកាត់មូលទានបត្រយក្សដែលមានទឹកប្រាក់ចំនួន១០០.០០០ដុល្លារសម្រាប់ឯកត្តកម្មពិភពលោករបស់គាត់នៅក្នុងការប្រកួតកីឡាផ្នែកបុរសដែលមានដប់វិញ្ញាសាដប់នៅក្នុងការប្រកួតជើងឯកពិភពលោកលើកទី១៥របស់សមាគមអន្តរជាតិនៃសហព័ន្ធកីឡា (15th IAAF World Championships) នៅស្ថាតជាតិមួយក្នុងក្រុងប៉េកាំង ប្រទេសចិន។
![មនុស្សម្នាកាន់បដា ហើយស្រែកបន្ទរពាក្យស្លោករបស់ពួកគេ នៅពេលពួកគេប្រមូលផ្តុំនៅខាងក្រៅសភាក្នុងតូក្យូ ដើម្បីតវ៉ាប្រឆាំងនឹងច្បាប់សន្តិសុខរបស់លោកនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe ដែលរូបភាពនេះថតដោយសារព័ត៌មាន Kyodo។](https://gdb.voanews.com/2274292a-2904-4eb3-97fd-f6eef4e2760b_w1024_q10_s.jpg)
២
មនុស្សម្នាកាន់បដា ហើយស្រែកបន្ទរពាក្យស្លោករបស់ពួកគេ នៅពេលពួកគេប្រមូលផ្តុំនៅខាងក្រៅសភាក្នុងតូក្យូ ដើម្បីតវ៉ាប្រឆាំងនឹងច្បាប់សន្តិសុខរបស់លោកនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe ដែលរូបភាពនេះថតដោយសារព័ត៌មាន Kyodo។
![ប៉ូលិសព្រំដែនរបស់អ៊ីស្រាអែលឃាត់ខ្លួនជនជាតិប៉ាឡេស្ទីនម្នាក់ក្នុងការតវ៉ាមួយនៅក្នុងទីក្រុង Beit Jala ក្នុងតំបន់ West Bank ប្រឆាំងនឹងរនាំងសម្គាល់ដែនដីរបស់អ៊ីស្រាអែល។](https://gdb.voanews.com/3e416668-8bc7-4c4f-8d2e-dbf06cd2f9e9_w1024_q10_s.jpg)
៣
ប៉ូលិសព្រំដែនរបស់អ៊ីស្រាអែលឃាត់ខ្លួនជនជាតិប៉ាឡេស្ទីនម្នាក់ក្នុងការតវ៉ាមួយនៅក្នុងទីក្រុង Beit Jala ក្នុងតំបន់ West Bank ប្រឆាំងនឹងរនាំងសម្គាល់ដែនដីរបស់អ៊ីស្រាអែល។
![រូបសំណាក់នៅលើដំបូលរបស់ក្រសួងហិរញ្ញវត្ថុរបស់ប័រទុយហ្គាល់នៅក្នុងក្រុងលីសបោន (Lisbon) ចាំងនឹងពន្លឺនៃព្រះច័ន្ទពេញវង់ដែលគេតែងហៅថា ព្រះច័ន្ទអសា្ចរ្យ ឬ Supermoon កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៥។ Supermoon គឺជាឈ្មោះដែលគេដាក់ឲ្យនៅពេលដែលព្រះច័ន្ទពេញវង់ ឬព្រះច័ន្ទថ្មី មកជិតផែនដីដោយធ្វើឲ្យព្រះច័ន្ទនោះកាន់តែធំ។](https://gdb.voanews.com/1c91177c-b7a3-4cab-b9c6-1e3099da5f1c_w1024_q10_s.jpg)
៤
រូបសំណាក់នៅលើដំបូលរបស់ក្រសួងហិរញ្ញវត្ថុរបស់ប័រទុយហ្គាល់នៅក្នុងក្រុងលីសបោន (Lisbon) ចាំងនឹងពន្លឺនៃព្រះច័ន្ទពេញវង់ដែលគេតែងហៅថា ព្រះច័ន្ទអសា្ចរ្យ ឬ Supermoon កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៥។ Supermoon គឺជាឈ្មោះដែលគេដាក់ឲ្យនៅពេលដែលព្រះច័ន្ទពេញវង់ ឬព្រះច័ន្ទថ្មី មកជិតផែនដីដោយធ្វើឲ្យព្រះច័ន្ទនោះកាន់តែធំ។
![អ្នកជិះទូកក្តោងជនជាតិន័រវែសឈរនៅលើក្បាលកប៉ាល់ Siem Pilot ក្នុងបេសកកម្មស្វែងរក និងជួយសង្រ្គោះជនទេសន្តរប្រវេសន៍នៅសមុទ្រមេឌីទែរ៉ាណេ។](https://gdb.voanews.com/b1ee479f-0812-4947-9a75-b070cbf931ea_w1024_q10_s.jpg)
៥
អ្នកជិះទូកក្តោងជនជាតិន័រវែសឈរនៅលើក្បាលកប៉ាល់ Siem Pilot ក្នុងបេសកកម្មស្វែងរក និងជួយសង្រ្គោះជនទេសន្តរប្រវេសន៍នៅសមុទ្រមេឌីទែរ៉ាណេ។
![មនុស្សម្នាឈរនៅជុំវិញក្រហួងមួយនៅកន្លែងនៃការវាយប្រហារតាមអាកាសដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីតនៅក្នុងក្រុងសាណា (Sana'a) របស់ប្រទេសយេម៉ែន។](https://gdb.voanews.com/72e22049-1f29-4bcc-aa20-46f0227042d9_w1024_q10_s.jpg)
៦
មនុស្សម្នាឈរនៅជុំវិញក្រហួងមួយនៅកន្លែងនៃការវាយប្រហារតាមអាកាសដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីតនៅក្នុងក្រុងសាណា (Sana'a) របស់ប្រទេសយេម៉ែន។
![អ្នកតវ៉ាម្នាក់ធ្វើការបួងសួងនៅថ្ងៃទីពីរនៃការធ្វើបាតុកម្មដែលទាមទារឲ្យមានកំណែទម្រង់ការបោះឆ្នោត និងការលាលែងពីតំណែងរបស់នាយករដ្ឋមន្រ្តី Najib Razak នៅក្នុងក្រុងគូឡាឡាំពួ។ ពលរដ្ឋម៉ាឡេស៊ីរាប់ពាន់អ្នកបានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងគូឡាឡាំពួដើម្បីអំពាវនាវឲ្យមានការទម្លាក់នាយករដ្ឋមន្រ្តីឲ្យចេញពីតំណែងដោយសារការចោទប្រកាន់ពីអំពើពុករលួយ និងទាមទារឲ្យមានកំណែទម្រង់ស៊ីជម្រៅ ដោយមិនស្តាប់តាមការព្រមានរបស់ប៉ូលិសដែលបានប្រកាសថាការប្រមូលផ្តុំនេះមានលក្ខណៈខុសច្បាប់។](https://gdb.voanews.com/4ee17da7-62a9-44fb-90ae-984e0f20e98f_w1024_q10_s.jpg)
៧
អ្នកតវ៉ាម្នាក់ធ្វើការបួងសួងនៅថ្ងៃទីពីរនៃការធ្វើបាតុកម្មដែលទាមទារឲ្យមានកំណែទម្រង់ការបោះឆ្នោត និងការលាលែងពីតំណែងរបស់នាយករដ្ឋមន្រ្តី Najib Razak នៅក្នុងក្រុងគូឡាឡាំពួ។ ពលរដ្ឋម៉ាឡេស៊ីរាប់ពាន់អ្នកបានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងគូឡាឡាំពួដើម្បីអំពាវនាវឲ្យមានការទម្លាក់នាយករដ្ឋមន្រ្តីឲ្យចេញពីតំណែងដោយសារការចោទប្រកាន់ពីអំពើពុករលួយ និងទាមទារឲ្យមានកំណែទម្រង់ស៊ីជម្រៅ ដោយមិនស្តាប់តាមការព្រមានរបស់ប៉ូលិសដែលបានប្រកាសថាការប្រមូលផ្តុំនេះមានលក្ខណៈខុសច្បាប់។
![អ្នកគាំទ្រម្នាក់ថតរូបដោយខ្លួនឯងក្នុងក្បួនដង្ហែនៃដំរីដែលមានព្រះកេសរបស់ព្រះគណេសនៅក្នុងសាសនាហិនឌូ នៅក្នុងក្រុង Mumbai ប្រទេសឥណ្ឌា។](https://gdb.voanews.com/1d349e01-aee9-4843-be75-ff25b95d8b25_w1024_q10_s.jpg)
៨
អ្នកគាំទ្រម្នាក់ថតរូបដោយខ្លួនឯងក្នុងក្បួនដង្ហែនៃដំរីដែលមានព្រះកេសរបស់ព្រះគណេសនៅក្នុងសាសនាហិនឌូ នៅក្នុងក្រុង Mumbai ប្រទេសឥណ្ឌា។
![អ្នកពន្លត់អគ្គីភ័យពន្លត់ភ្លើងឆេះព្រៃនៅតំបន់ Lucenza ក្នុងក្រុង Cualedro ប្រទេសអេស្ប៉ាញ។](https://gdb.voanews.com/2de207ef-a607-4471-9152-2870acf46905_w1024_q10_s.jpg)
៩
អ្នកពន្លត់អគ្គីភ័យពន្លត់ភ្លើងឆេះព្រៃនៅតំបន់ Lucenza ក្នុងក្រុង Cualedro ប្រទេសអេស្ប៉ាញ។
![ស្រ្តីដែលមានផ្ទៃពោះដើរឆ្លងកាត់ផ្លូវ នៅពេលពួកគេដើរក្បួននៅចំកណ្តាលទីក្រុងមីនស្កិ៍ (Minsk) ប្រទេសបេឡារុស (Belarus)។](https://gdb.voanews.com/dca1b196-696c-4118-a62b-896d9cbeba09_w1024_q10_s.jpg)
១០
ស្រ្តីដែលមានផ្ទៃពោះដើរឆ្លងកាត់ផ្លូវ នៅពេលពួកគេដើរក្បួននៅចំកណ្តាលទីក្រុងមីនស្កិ៍ (Minsk) ប្រទេសបេឡារុស (Belarus)។
![ក្រុម Artemis Racing របស់ស៊ុយអ៊ែត ដែលដឹកនាំដោយ Nathan Outteridge ប្រកួតនៅក្នុងថ្ងៃទី១នៃការប្រកួត 35th America's Cup World Series ក្នុងក្រុង Gothenburg ភាគខាងលិចនៃប្រទេសស៊ុយអ៊ែត កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៥។](https://gdb.voanews.com/cca2b3ba-e5f3-41f7-b7a2-2fc7668b565e_w1024_q10_s.jpg)
១១
ក្រុម Artemis Racing របស់ស៊ុយអ៊ែត ដែលដឹកនាំដោយ Nathan Outteridge ប្រកួតនៅក្នុងថ្ងៃទី១នៃការប្រកួត 35th America's Cup World Series ក្នុងក្រុង Gothenburg ភាគខាងលិចនៃប្រទេសស៊ុយអ៊ែត កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៥។
![អ្នករបាំដែលមានពាក់ម៉ាស និងសំលៀកបំពាក់ប្រពៃណីរបស់ជប៉ុនសម្តែងតាមផ្លូវនៅក្នុងពិធីបុណ្យរបាំ Super Yosaki 2015 នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។](https://gdb.voanews.com/2ff81fd2-8b74-4388-a0a9-f5dfa2d2f028_w1024_q10_s.jpg)
១២
អ្នករបាំដែលមានពាក់ម៉ាស និងសំលៀកបំពាក់ប្រពៃណីរបស់ជប៉ុនសម្តែងតាមផ្លូវនៅក្នុងពិធីបុណ្យរបាំ Super Yosaki 2015 នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។
![ព្រះច័ន្ទដែលមកជិតផែនដី ឬត្រូវបានគេស្គាល់ថា Super Moon រះឡើងពីលើព្រះវិហារ Orthodox នៅក្នុងទីប្រជុំជន Novogrudok ១៥០គ.ម.នៅភាគខាងលិចពីរដ្ឋធានីមីនស្កិ៍ ប្រទេសបេឡារុស កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៥។](https://gdb.voanews.com/e7b3fa7d-6f78-4400-8fbc-c56d88c6b93c_w1024_q10_s.jpg)
១៣
ព្រះច័ន្ទដែលមកជិតផែនដី ឬត្រូវបានគេស្គាល់ថា Super Moon រះឡើងពីលើព្រះវិហារ Orthodox នៅក្នុងទីប្រជុំជន Novogrudok ១៥០គ.ម.នៅភាគខាងលិចពីរដ្ឋធានីមីនស្កិ៍ ប្រទេសបេឡារុស កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៥។