រូបភាពជុំវិញពិភពលោកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ មកពីប្រទេសប្រេស៊ីល អ៊ីស្រាអែល កាហ្សាស្តង់ ស.រ.អា ឥណ្ឌា ចិន និងស៊ីរី។
រូបភាពជុំវិញពិភពលោក ០៣ សីហា ២០១៦

១
និស្សិតយោធាជើងទឹកអង្គុយនៅលើដងក្តោងរបស់ទូកមួយនៅអំឡុងពេលពិធីបុណ្យអបអរសាទរការមកដល់នៃអណ្តាតភ្លើងតំណាងកីឡាអូឡាំពិកនៅឯសាលារបស់ពួកគេក្នុងក្រុង Rio de Janeiro នៅមុនការប្រកួតកីឡាអូឡាំពិកក្នុងក្រុង Rio ឆ្នាំ២០១៦។

២
រថយន្តខូចខាតគរលើគ្នាលើដំបូលបាក់ស្រុតនៃកន្លែងជួសជុលរថយន្តមួយក្នុងតំបន់ Ramousah ភាគនិរតីក្រុង Aleppo ប្រទេសស៊ីរី កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦។

៣
ស្រ្តីម្នាក់ដើរកាត់ដើមឈើមួយចំនួនដែលបានដួល បន្ទាប់ពីព្យុះនីដា (Nida) ក្នុងក្រុង Shenzhen ខេត្ត Guangdong ប្រទេសចិន កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦។

៤
អ្នកសម្តែងក្នុងសំលៀកបំពាក់អបអរសាទរពិធីបុណ្យមួយត្រៀមលក្ខណៈដើម្បីធ្វើការសម្តែងនៅឯពិធីសម្ពោធការប្រកួតកីឡាសម្រាប់យោធា International Army Games 2016នៅក្រុង Gvardeisky Range ប្រទេសកាហ្សាស្តង់ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦។

៥
ក្រុមអ្នកជួយសង្រ្គោះធ្វើការរុករកនៅក្នុងទន្លេ Savitri បន្ទាប់ពីស្ពានចាស់មួយបានបាក់ក្នុងក្រុង Mahad រដ្ឋ Maharashtra ភាគខាងលិចប្រទេសឥណ្ឌា។ រថយន្តបឺសចំនួនពីរបានធ្លាក់ចូលទៅក្នុងទន្លេ បន្ទាប់ពីមានការបាក់ស្ពាននោះ នេះបើយោងទៅតាមមន្រ្តីមួយរូប។

៦
លោក Victor Yelchin និងលោកស្រី Irina Yelchina ម្តាយឪពុកនៃតារាសម្តែងក្នុងភាពយន្ត Star Trek លោក Anton Yelchin ដែលបានស្លាប់ បន្ទាប់ពីជួបប្រទះគ្រោះថ្នាក់ចរាចរណ៍ក្នុងរថយន្ត Jeep Grand Cherokee តាមផ្លូវទៅផ្ទះរបស់លោក ឈរជិតរូបកូនប្រុសរបស់ខ្លូននៅអំឡុងពេលសន្និសីទសារព័ត៌មានមួយក្នុងក្រុង Los Angeles រដ្ឋ California កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦។

៧
កងយន្តហោះ Sukhoi Su-27 នៃកងកម្លាំងដែនអាកាសរបស់ប្រទេសកាហ្សាស្តង់បញ្ចេញផ្សែងភ្លើងនៅអំឡុងពេលពិធីសម្ពោធការប្រកួតកីឡាសម្រាប់យោធា International Army Games 2016 នៅក្រុង Gvardeisky Range ប្រទេសកាហ្សាស្តង់ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦។

៨
បុរសកាន់សាសនាជ្វីពបែប Ultra-Orthodox ចូលរួមនៅក្នុងពិធីបុណ្យសពបព្វជិតលោក Moshe Mordechai Chadash ក្នុងរដ្ឋធានីហ្សេរ៊ុយសាឡិម។

៩
អ្នកលោតទឹកជនជាតិអាមេរិកត្រូវថតបាននៅក្នុងអាងទឹកនៅអំឡុងពេលហ្វឹកហាត់មួយក្នុងកន្លែងលោតទឹកសម្រាប់កីឡាអូឡាំពិកក្នុងក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។