កម្រងរូបភាពល្អៗអំពីហេតុការណ៍និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២៩ សីហា ២០១៩
![អនុប្រធានសភាកំពុងអានលេខពិសេសនៃកាសែត Dzerkalo Tyzhnia ដែលចេញផ្សាយសម្រាប់ម្ដាយរបស់ទាហានអ៊ុយក្រែនម្នាក់ដែលបានស្លាប់ក្នុងការប្រយុទ្ធជាមួយពួកផ្ដាច់ខ្លួនគាំទ្រដោយរុស្ស៊ី មុនពេលបើកដំណើរការជាផ្លូវការនូវកិច្ចប្រជុំសភាលើកដំបូង នៅទីក្រុងកៀវ។](https://gdb.voanews.com/934250fe-b5ca-4df7-bad2-d70038891d65_w1024_q10_s.jpg)
១
អនុប្រធានសភាកំពុងអានលេខពិសេសនៃកាសែត Dzerkalo Tyzhnia ដែលចេញផ្សាយសម្រាប់ម្ដាយរបស់ទាហានអ៊ុយក្រែនម្នាក់ដែលបានស្លាប់ក្នុងការប្រយុទ្ធជាមួយពួកផ្ដាច់ខ្លួនគាំទ្រដោយរុស្ស៊ី មុនពេលបើកដំណើរការជាផ្លូវការនូវកិច្ចប្រជុំសភាលើកដំបូង នៅទីក្រុងកៀវ។
![អ្នកស្រី Gina Miller ដែលជាអ្នកធ្វើយុទ្ធនាការប្រឆាំងនឹងការចាកចេញពីសហភាពអឺរ៉ុបរបស់ចក្រភពអង់គ្លេស និងជាមេធាវី កំពុងដើរចេញពីបន្ទប់ផ្សាយវិទ្យុ និងទូរទស្សន៍ ក្នុងទីក្រុងឡុងដ៍។](https://gdb.voanews.com/7f5c0ce7-086a-4ad3-8d31-b40e09686664_w1024_q10_s.jpg)
២
អ្នកស្រី Gina Miller ដែលជាអ្នកធ្វើយុទ្ធនាការប្រឆាំងនឹងការចាកចេញពីសហភាពអឺរ៉ុបរបស់ចក្រភពអង់គ្លេស និងជាមេធាវី កំពុងដើរចេញពីបន្ទប់ផ្សាយវិទ្យុ និងទូរទស្សន៍ ក្នុងទីក្រុងឡុងដ៍។
![សកម្មជនជនជាតិស៊ុយអែត អាយុ ១៦ ឆ្នាំ ឈ្មោះ Greta Thunberg បានបញ្ចប់ការឆ្លងកាត់សមុទ្រអាត្លង់ទិច ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិអំពីបម្រែបម្រួលអាកាសធាតុ នៅទីក្រុងញូវយ៉ក។](https://gdb.voanews.com/a317ee96-15be-40b9-b8f5-c6fd4398cec8_w1024_q10_s.jpg)
៣
សកម្មជនជនជាតិស៊ុយអែត អាយុ ១៦ ឆ្នាំ ឈ្មោះ Greta Thunberg បានបញ្ចប់ការឆ្លងកាត់សមុទ្រអាត្លង់ទិច ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិអំពីបម្រែបម្រួលអាកាសធាតុ នៅទីក្រុងញូវយ៉ក។
![ធ្នើរនៅហាងមួយមានសភាពទទេស្អាត ដោយសារពលរដ្ឋរស់នៅទីនេះបានទិញទឹកទាំងអស់ដើម្បីត្រៀមសម្រាប់ការមកដល់នៃព្យុះ Hurricane Dorian ក្នុងក្រុង Doral រដ្ឋហ្លរីដា សហរដ្ឋអាមេរិក។ មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិអាមេរិកបាននិយាយថា ព្យុះ Dorian អាចនឹងបោកបក់លើឆ្នេរសមុទ្រនៃរដ្ឋហ្លរីដា នៅចុងសប្ដាហ៍នេះ ហើយជាព្យុះដ៏ខ្លាំងមួយទៀតផង។](https://gdb.voanews.com/0af06700-cd37-427d-b4ec-e56a526d40de_w1024_q10_s.jpg)
៤
ធ្នើរនៅហាងមួយមានសភាពទទេស្អាត ដោយសារពលរដ្ឋរស់នៅទីនេះបានទិញទឹកទាំងអស់ដើម្បីត្រៀមសម្រាប់ការមកដល់នៃព្យុះ Hurricane Dorian ក្នុងក្រុង Doral រដ្ឋហ្លរីដា សហរដ្ឋអាមេរិក។ មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិអាមេរិកបាននិយាយថា ព្យុះ Dorian អាចនឹងបោកបក់លើឆ្នេរសមុទ្រនៃរដ្ឋហ្លរីដា នៅចុងសប្ដាហ៍នេះ ហើយជាព្យុះដ៏ខ្លាំងមួយទៀតផង។
![សត្វស្លាបមួយគូទំនៅលើមែកឈើនៅពេលថ្ងៃរះ ឆ្លុះទៅនឹងផ្សែងចេញពីព្រៃអាម៉ាសូន នៅពេលដែលព្រៃនេះត្រូវបានកាប់បំផ្លាញដោយពួកអ្នកកាប់ឈើនិងអ្នកធ្វើចម្ការ នៅជិតទីក្រុង Porto Velho ប្រទេសប្រស៊ីល។](https://gdb.voanews.com/47537924-a21d-4795-bcc6-e1993bbf6881_w1024_q10_s.jpg)
៥
សត្វស្លាបមួយគូទំនៅលើមែកឈើនៅពេលថ្ងៃរះ ឆ្លុះទៅនឹងផ្សែងចេញពីព្រៃអាម៉ាសូន នៅពេលដែលព្រៃនេះត្រូវបានកាប់បំផ្លាញដោយពួកអ្នកកាប់ឈើនិងអ្នកធ្វើចម្ការ នៅជិតទីក្រុង Porto Velho ប្រទេសប្រស៊ីល។
![នាង Elena ថតរូបជាមួយថូស្រាសម្រាប់កម្មវិធី Oktoberfest ឆ្នាំ ២០១៩ នៅទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/034d3c95-610c-405c-89ec-e9775f884349_w1024_q10_s.jpg)
៦
នាង Elena ថតរូបជាមួយថូស្រាសម្រាប់កម្មវិធី Oktoberfest ឆ្នាំ ២០១៩ នៅទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង់។
![ឧទ្ធម្ភាគចក្រមួយគ្រឿងកំពុងបាញ់ទឹកទៅលើកូនភ្នំមួយបន្ទាប់ពីភ្លើងព្រៃបានឆាបឆេះជាយក្រុង Vironas ប្រទេសក្រិក។](https://gdb.voanews.com/ed473fdc-1c5e-42ce-bb03-9601684a1100_w1024_q10_s.jpg)
៧
ឧទ្ធម្ភាគចក្រមួយគ្រឿងកំពុងបាញ់ទឹកទៅលើកូនភ្នំមួយបន្ទាប់ពីភ្លើងព្រៃបានឆាបឆេះជាយក្រុង Vironas ប្រទេសក្រិក។
![កម្មករកំពុងដករបាំងចេញពីកន្លែងដែលបាក់ស្រុត នៅលើផ្លូវមួយនៃទីក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន។](https://gdb.voanews.com/ee821217-96df-486d-8a1b-5e5eb1e49369_w1024_q10_s.jpg)
៨
កម្មករកំពុងដករបាំងចេញពីកន្លែងដែលបាក់ស្រុត នៅលើផ្លូវមួយនៃទីក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន។
![អ្នកទស្សនាទទឹកជោគនៅក្លែងងូតទឹក នៅពេលពួកគេស្ដាប់ចម្រៀងច្រៀងដោយតារាចម្រៀងអូប៉េរ៉ា គឺតារាចម្រៀងជនជាតិឆែក ឈ្មោះ Eva Kyvalova។ ការសម្ដែងនេះជាផ្នែកមួយនៃការសម្ដែងល្ខោនអូប៉េរ៉ា Don Giovanni នៅលើដំបូលនៃអាគារ Lucerna ក្នុងរដ្ឋធានីប្រាក សាធារណរដ្ឋឆែក។](https://gdb.voanews.com/4a7d80de-1e87-4153-8211-cbb42fa0d2f7_w1024_q10_s.jpg)
៩
អ្នកទស្សនាទទឹកជោគនៅក្លែងងូតទឹក នៅពេលពួកគេស្ដាប់ចម្រៀងច្រៀងដោយតារាចម្រៀងអូប៉េរ៉ា គឺតារាចម្រៀងជនជាតិឆែក ឈ្មោះ Eva Kyvalova។ ការសម្ដែងនេះជាផ្នែកមួយនៃការសម្ដែងល្ខោនអូប៉េរ៉ា Don Giovanni នៅលើដំបូលនៃអាគារ Lucerna ក្នុងរដ្ឋធានីប្រាក សាធារណរដ្ឋឆែក។
![ភ្ញៀវឈរនៅលើកម្រាលព្រំដែលគេក្រាលសម្រាប់ការចាក់ផ្សាយភាពយន្តដែលមានចំណងជើងថា «ការពិត» ដែលគេចាក់ផ្សាយដើម្បីជាការប្រកួតក្នុងកម្មវិធីបុណ្យភាពយន្តទីក្រុង Venice លើកទី៧៦ នៅទីក្រុង Venice ប្រទេសអ៊ីតាលី។](https://gdb.voanews.com/d0565337-7cf5-4239-9376-7b67bb791b77_w1024_q10_s.jpg)
១០
ភ្ញៀវឈរនៅលើកម្រាលព្រំដែលគេក្រាលសម្រាប់ការចាក់ផ្សាយភាពយន្តដែលមានចំណងជើងថា «ការពិត» ដែលគេចាក់ផ្សាយដើម្បីជាការប្រកួតក្នុងកម្មវិធីបុណ្យភាពយន្តទីក្រុង Venice លើកទី៧៦ នៅទីក្រុង Venice ប្រទេសអ៊ីតាលី។
![អ្នកទស្សនាឈរនៅផ្នែកខាងមុខនៃឧទ្យានអាកាស Marina Bay Sands ក្នុងប្រទេសសិង្ហបុរី។](https://gdb.voanews.com/9ea02c80-e24b-4e0d-9fec-1cc26a5411b7_w1024_q10_s.jpg)
១១
អ្នកទស្សនាឈរនៅផ្នែកខាងមុខនៃឧទ្យានអាកាស Marina Bay Sands ក្នុងប្រទេសសិង្ហបុរី។