រូបភាពជុំវិញពិភពលោកថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៨ មានមកពី ប្រទេសអាល្លឺម៉ង់ អេស្ប៉ាញម៉ិកស៊ិក ឥណ្ឌូណេស៊ី សហរដ្ឋអាមេរិក និងឥណ្ឌា។
រូបភាពជុំវិញពិភពលោក ២៩ សីហា ២០១៨

១
ស្ត្រីម្នាក់បានមកដល់សន្និសីទកាសែតមួយសម្រាប់ IFA ដែលជាកម្មវិធី សម្រាប់ការតាំងបង្ហាញពាណិជ្ជកម្មឈានមុខគេរបស់ពិភពលោកសម្រាប់គ្រឿងអេឡិចត្រូនិចនិងគ្រឿងបរិក្ខាក្នុងផ្ទះ នៅទីក្រុងបែរឡាំងប្រទេសអាល្លឺម៉ង់។

២
ស្រ្តីម្នាក់ត្រូវបានគេជះទឹកប៉េងប៉ោះកិនអំឡុងពិធីបុណ្យ«Tomatina» ក្នុងទីក្រុង Bunol ប្រទេសអេស្ប៉ាញ។

៣
ទាហានបានកំទេចចម្ការកញ្ឋាមួយនៅក្បែរទីក្រុង La Rumorosa រដ្ឋ Baja California ប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី២៨ ខែ សីហា ឆ្នាំ ២០១៨។

៤
នាង Sabri Nur Dhabitah និងនាង Ng Yan Yee ប្រកួតក្នុងវគ្គលោកទឹកកម្ពស់៣ម៉ែត្រផ្នែកនារីអំឡុងកីឡាអាស៊ី២០១៨ក្នុងទីក្រុងហ្សាការតាប្រទេសឥណ្ឌូណេស៊ី។

៥
សត្វឃ្មុំជាច្រើនបានហោះមករោមលើរទេះនំប៉័ងប្រហិតនៅ Times Square ក្នុងបុរីញូវយ៉ក កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០១៨។ យោងតាមប៉ូលិស សត្វឃ្មុំជាង៣ម៉ឺនក្បាល បានមកប្រមូលផ្តុំនៅលើឆ័ត្ររបស់រទេះអាហារនេះ។ គេមិនដឹងថាអ្វីដែលបានទាក់ទាញឃ្មុំទាំងនេះទេ។ ប៉ូលិសនៃបុរីញូវយ៉កបានរុំព័ទ្ធផ្លូវ៤៣ នៅវិថីទី៧ ខណដែលនាយកដ្ឋានពិនិត្យឃ្មុំ មកបូមសត្វទាំងនេះដាក់ធុង ដែលនឹងប្រើរយៈពេលបូម២០នាទីទើបអស់។

៦
ប្រជាជនក្នុងទីក្រុងញូវយ៉កគេចពីឃ្មុំនៅ Times Square កាលពីថ្ងៃទី២៨ សីហា ឆ្នាំ ២០១៨។
អ្នកនេសាទត្រីចុះពីទូកហើយយកត្រីទៅលក់នៅផ្សារ នៅច្រាំងទន្លេ Brahmaputra ទីក្រុង Guwahati ប្រទេសឥណ្ឌា។
អ្នកនេសាទត្រីចុះពីទូកហើយយកត្រីទៅលក់នៅផ្សារ នៅច្រាំងទន្លេ Brahmaputra ទីក្រុង Guwahati ប្រទេសឥណ្ឌា។

៧
អ្នកនេសាទត្រីចុះពីទូកហើយយកត្រីទៅលក់នៅផ្សារ នៅច្រាំងទន្លេ Brahmaputra ទីក្រុង Guwahati ប្រទេសឥណ្ឌា។

៩
ប៉ូលិសម្នាក់ចាប់ខ្លួនអ្នកគាំទ្រក្លឹបកីឡាករបាល់ទាត់ Santos ម្នាក់អំឡុងការប្រកួតជាមួយនឹងក្រុមមកពីក្លឹប Independiente ក្នុងទីក្រុង Sao Paulo ប្រទេសប្រេស៊ីលកាលពីថ្ងៃទី២៨ ខែ សីហា ឆ្នាំ ២០១៨។

១១
ប្រជាជនដើរកាត់រថយន្តមួយគ្រឿង ដែលម្ចាស់របស់រថយន្តនិយាយថាត្រូវបានខូចខ្ទិចខ្ទីអំឡុងការប៉ះទង្គិចរវាងប៉ូលិសនិងក្រុមក្មេងអន្ធពាលញៀនថ្នាំ ក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលកាលពីថ្ងៃទី២៨ ខែ សីហា ឆ្នាំ ២០១៨។

១២
ក្រុមទាហាននេប៉ាល់ ឈរយាមមុននឹងប្រមុខរដ្ឋនានាមកដល់ក្នុង កិច្ចប្រជុំកំពូលគំនិតផ្តួចផ្តើមនៃឈូងសមុទ្របេងហ្គាល់សម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេសនិងសេដ្ឋកិច្ចពហុវិស័យលើកទី៤នៅអាកាសយានដ្ឋានអន្តរជាតិ Tribhuvan ក្នុងទីក្រុង Kathmandu។