រូបភាពជុំវិញពិភពលោកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ មកពីប្រទេសស្វាហ្ស៊ីឡង់ ឥណ្ឌា សហរដ្ឋអាមេរិក អ៊ីរ៉ាក់ ឥណ្ឌូនេស៊ី តួកគី អាហ្វហ្គានីស្ថាន ចិន លីប៊ី ថៃ ន័រវែស អង់គ្លេស និងអាល្លឺម៉ង់។
រូបភាពជុំវិញពិភពលោក ២៩ សីហា ២០១៦
![រូបថតបង្ហាញពីរន្ទះបាញ់ជិតកង្ហារទួប៊ីននៅសួនចម្រាញ់ថាមពលពីខ្យល់មួយអំឡុងពេលមានព្យុះរន្ទះនៅជិតក្រុង Sieversdorf ភាគខាងកើតប្រទេសអាល្លឺម៉ង់។ ](https://gdb.voanews.com/d3747b5a-f177-4806-969e-a74c22150032_w1024_q10_s.jpg)
១
រូបថតបង្ហាញពីរន្ទះបាញ់ជិតកង្ហារទួប៊ីននៅសួនចម្រាញ់ថាមពលពីខ្យល់មួយអំឡុងពេលមានព្យុះរន្ទះនៅជិតក្រុង Sieversdorf ភាគខាងកើតប្រទេសអាល្លឺម៉ង់។
![ក្រុមអ្នកសម្តែងនៅក្នុងសំលៀកបំពាក់តុបតែងឈរថតនៅថ្ងៃទីពីរនៃពិធីបុណ្យ Notting Hill Carnival ភាគខាងលិចក្រុងឡុងដ៍។ ](https://gdb.voanews.com/c7860c72-1209-4361-84f6-97572470df48_w1024_q10_s.jpg)
២
ក្រុមអ្នកសម្តែងនៅក្នុងសំលៀកបំពាក់តុបតែងឈរថតនៅថ្ងៃទីពីរនៃពិធីបុណ្យ Notting Hill Carnival ភាគខាងលិចក្រុងឡុងដ៍។
![ខ្មោចសត្វរមាំងត្រូវថតបាននៅក្រុង Hardangervidda ប្រទេសន័រវែស បន្ទាប់ពីមានហេតុការណ៍រន្ទះបាញ់នៅជំរាលភ្នំមួយ ដែលបានសម្លាប់សត្វរមាំងជាង ៣០០ក្បាល។ ](https://gdb.voanews.com/79e235ec-2f99-4df2-b4c7-6d57ef8a9f1f_w1024_q10_s.jpg)
៣
ខ្មោចសត្វរមាំងត្រូវថតបាននៅក្រុង Hardangervidda ប្រទេសន័រវែស បន្ទាប់ពីមានហេតុការណ៍រន្ទះបាញ់នៅជំរាលភ្នំមួយ ដែលបានសម្លាប់សត្វរមាំងជាង ៣០០ក្បាល។
![ពពកភ្លៀងធ្លាក់ខ្លាំងសំកាំងពីលើតំបន់កណ្តាលក្រុងបាងកក។ ](https://gdb.voanews.com/15ccf115-cbc5-4f30-95ea-621657eeeee5_w1024_q10_s.jpg)
៤
ពពកភ្លៀងធ្លាក់ខ្លាំងសំកាំងពីលើតំបន់កណ្តាលក្រុងបាងកក។
![បុរសម្នាក់តោងផ្នែកម្ខាងនៃទូកមួយ បន្ទាប់ពីលោតចូលសមុទ្រពីទូកឈើដែលកកកុញ អំឡុងពេលប្រតិបត្តិការជួយសង្រ្គោះនៅតំបន់សមុទ្រមេឌីទែរ៉ានេ ដែលស្ថិតនៅចម្ងាយប្រហែល ១៣ ម៉ាយ (២០,៩២ គីឡូម៉ែត្រ) ភាគខាងជើងក្រុង Sabratha ប្រទេសលីប៊ី។ ](https://gdb.voanews.com/1387f672-d28d-42a0-b71c-82a0b4cf8567_w1024_q10_s.jpg)
៥
បុរសម្នាក់តោងផ្នែកម្ខាងនៃទូកមួយ បន្ទាប់ពីលោតចូលសមុទ្រពីទូកឈើដែលកកកុញ អំឡុងពេលប្រតិបត្តិការជួយសង្រ្គោះនៅតំបន់សមុទ្រមេឌីទែរ៉ានេ ដែលស្ថិតនៅចម្ងាយប្រហែល ១៣ ម៉ាយ (២០,៩២ គីឡូម៉ែត្រ) ភាគខាងជើងក្រុង Sabratha ប្រទេសលីប៊ី។
![បុគ្គលិកសុខាភិបាលអាហ្វហ្គានីស្ថានផ្តល់ថ្នាំបន្តក់បង្ការជំងឺគ្រុនស្វិតដៃជើងទៅឲ្យកុមារម្នាក់នៅអំឡុងពេលយុទ្ធនាការចាក់វ៉ាក់ស៊ាំងការពារនៅឃុំ Surkh Rod ខេត្ត Nangarhar។ ](https://gdb.voanews.com/2110abfc-9e47-4dc6-a101-7e7cd0fb33c6_w1024_q10_s.jpg)
៦
បុគ្គលិកសុខាភិបាលអាហ្វហ្គានីស្ថានផ្តល់ថ្នាំបន្តក់បង្ការជំងឺគ្រុនស្វិតដៃជើងទៅឲ្យកុមារម្នាក់នៅអំឡុងពេលយុទ្ធនាការចាក់វ៉ាក់ស៊ាំងការពារនៅឃុំ Surkh Rod ខេត្ត Nangarhar។
![កសិករម្នាក់ពិនិត្យមើលម្ទេសដាក់ហាលលើផ្លូវមួយក្រោមពន្លឺព្រះអាទិត្យ មុនពេលលក់ទៅឲ្យរោងចក្រផ្សេងៗនៅខេត្ត Kilis ប្រទេសតួកគី។ ](https://gdb.voanews.com/47d48c06-9cd7-41b6-8062-79cf1128355d_w1024_q10_s.jpg)
៧
កសិករម្នាក់ពិនិត្យមើលម្ទេសដាក់ហាលលើផ្លូវមួយក្រោមពន្លឺព្រះអាទិត្យ មុនពេលលក់ទៅឲ្យរោងចក្រផ្សេងៗនៅខេត្ត Kilis ប្រទេសតួកគី។
![ប៉ូលិស និងអ្នកពន្លត់អគ្គីភ័យព្យាយាមពន្លត់ភ្លើងឆេះព្រៃនៅភូមិមួយក្នុងខេត្ត Riau កោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី។ ](https://gdb.voanews.com/acc541d4-9e97-4685-826e-0b18f45fe4f8_w1024_q10_s.jpg)
៨
ប៉ូលិស និងអ្នកពន្លត់អគ្គីភ័យព្យាយាមពន្លត់ភ្លើងឆេះព្រៃនៅភូមិមួយក្នុងខេត្ត Riau កោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី។
![គ្រឿងចក្រត្រូវបានដាក់បន្តកន្ទុយគ្នាដើម្បីកម្ទេចស្ពានមួយនៅក្រុង Nanchang ខេត្ត Jiangxi ប្រទេសចិនកាលពីថ្ងៃទី២៦ ខែសីហា។ ](https://gdb.voanews.com/dca5b02e-bf54-4d49-a8b8-1d3eef833e94_w1024_q10_s.jpg)
៩
គ្រឿងចក្រត្រូវបានដាក់បន្តកន្ទុយគ្នាដើម្បីកម្ទេចស្ពានមួយនៅក្រុង Nanchang ខេត្ត Jiangxi ប្រទេសចិនកាលពីថ្ងៃទី២៦ ខែសីហា។
![អណ្តូងប្រេងនៅជាយក្រុង Qaraya ឆាបឆេះអស់រយៈពេលរាប់ថ្ងៃ បន្ទាប់ពីក្រុងសំខាន់មួយត្រូវបានពួករដ្ឋឥស្លាមទន្រ្ទានយកវិញពីកងកម្លាំងយោធាអ៊ីរ៉ាក់ ដែលគាំទ្រដោយកងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក។ ](https://gdb.voanews.com/0e49762d-bc1f-4822-a0d0-fc7732bece8c_w1024_q10_s.jpg)
១០
អណ្តូងប្រេងនៅជាយក្រុង Qaraya ឆាបឆេះអស់រយៈពេលរាប់ថ្ងៃ បន្ទាប់ពីក្រុងសំខាន់មួយត្រូវបានពួករដ្ឋឥស្លាមទន្រ្ទានយកវិញពីកងកម្លាំងយោធាអ៊ីរ៉ាក់ ដែលគាំទ្រដោយកងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក។
![កងកម្លាំងរដ្ឋាភិបាលឥណ្ឌាដករបាំងផ្លូវមួយដាក់ឡើងដោយក្រុមបាតុករនៅអំឡុងពេលប៉ះទង្គិចគ្នាមួយ បន្ទាប់ពីបំរាមគោចរត្រូវបានដកចេញនៅក្នុងក្រុង Srinagar នៃតំបន់កាស្មៀគ្រប់គ្រងដោយឥណ្ឌា។ ](https://gdb.voanews.com/fbe55180-d42a-451e-80a1-5cdbe6be83b7_w1024_q10_s.jpg)
១១
កងកម្លាំងរដ្ឋាភិបាលឥណ្ឌាដករបាំងផ្លូវមួយដាក់ឡើងដោយក្រុមបាតុករនៅអំឡុងពេលប៉ះទង្គិចគ្នាមួយ បន្ទាប់ពីបំរាមគោចរត្រូវបានដកចេញនៅក្នុងក្រុង Srinagar នៃតំបន់កាស្មៀគ្រប់គ្រងដោយឥណ្ឌា។
![ព្រះមហាក្សត្រ Mswati III នៃប្រទេសស្វាហ្ស៊ីឡង់យាងចូលរួមក្នុងពិធីរាំងរែក Reed Dance នៅឯរាជវាំង Ludzidzini ក្នុងក្រុង Lobamba ប្រទេសស្វាហ្ស៊ីឡង់។ ](https://gdb.voanews.com/25ac2bf7-d2d9-4588-ae4e-cd4c6247bfeb_w1024_q10_s.jpg)
១២
ព្រះមហាក្សត្រ Mswati III នៃប្រទេសស្វាហ្ស៊ីឡង់យាងចូលរួមក្នុងពិធីរាំងរែក Reed Dance នៅឯរាជវាំង Ludzidzini ក្នុងក្រុង Lobamba ប្រទេសស្វាហ្ស៊ីឡង់។