កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ថ្មីៗ និង ទិដ្ឋភាពក្នុងប្រទេសនានាជុំវិញពិភពលោក ចាប់ពីសហរដ្ឋអាមេរិក ដល់ដែនដីប៉ាឡេស្ទីន។
រូបភាពជុំវិញពិភពលោក ២៨ សីហា ២០២០
![លោក Al Sharpton ដែលគួរឲ្យគោរព(កណ្ដាល) ដែលបណ្ដាញរបស់លោកឈ្មោះថា បណ្ដាញសកម្មភាពជាតិ បានរៀបចំបាតុកម្មមួយឈ្មោះថា «ក្បួនដង្ហែបង្ហាញជំហរ៖ យកជង្គង់របស់អ្នកចេញពីករបស់យើង»។ បាតុកម្មដែលធ្វើឡើងប្រឆាំងនឹងការរើសអើងពូជសាសន៍ និងប្រឆាំងនឹងអំពើឃោរឃៅររបស់ប៉ូលិស បានមកដល់ទីលានរំឭកការចងចាំនៅររដ្ឋធានីវ៉ាស៊ីនតោន។](https://gdb.voanews.com/2a231cb1-9462-4f0e-9b09-e25603013745_w1024_q10_s.jpg)
១
លោក Al Sharpton ដែលគួរឲ្យគោរព(កណ្ដាល) ដែលបណ្ដាញរបស់លោកឈ្មោះថា បណ្ដាញសកម្មភាពជាតិ បានរៀបចំបាតុកម្មមួយឈ្មោះថា «ក្បួនដង្ហែបង្ហាញជំហរ៖ យកជង្គង់របស់អ្នកចេញពីករបស់យើង»។ បាតុកម្មដែលធ្វើឡើងប្រឆាំងនឹងការរើសអើងពូជសាសន៍ និងប្រឆាំងនឹងអំពើឃោរឃៅររបស់ប៉ូលិស បានមកដល់ទីលានរំឭកការចងចាំនៅររដ្ឋធានីវ៉ាស៊ីនតោន។
![សមាជិកនៃក្រុមប៉ាឡេស្ទីនកំពុងបួងសួងនៅក្នុងព្រះវិហារឥស្លាមមួយដែលស្ទើរតែគ្មានមនុស្ស នៅពេលដែលការបួងសួងសម្រាប់ពិធីថ្ងៃសុក្រ ត្រូវបានពន្យារបន្ទាប់ពីមានការផ្ទុះឡើងនៃវីរុសកូរ៉ូណា នៅភាគខាងកើតនៃតំបន់ Gaza Strip។](https://gdb.voanews.com/36cf85fe-4d9c-47f3-9d6d-83c704b651cd_w1024_q10_s.jpg)
២
សមាជិកនៃក្រុមប៉ាឡេស្ទីនកំពុងបួងសួងនៅក្នុងព្រះវិហារឥស្លាមមួយដែលស្ទើរតែគ្មានមនុស្ស នៅពេលដែលការបួងសួងសម្រាប់ពិធីថ្ងៃសុក្រ ត្រូវបានពន្យារបន្ទាប់ពីមានការផ្ទុះឡើងនៃវីរុសកូរ៉ូណា នៅភាគខាងកើតនៃតំបន់ Gaza Strip។
![មនុស្សម្នាដែលកំពុងតែព្យាយាមចូលទៅផ្ទះរបស់ពួកគេនៅក្រុង Cameron បានបើកបរកាត់ខ្សែភ្លើងដែលដាច់ធ្លាក់ បន្ទាប់ពីព្យុះសង្ឃរា Laura បានបក់បោកកាត់ក្រុង Lake Charles រដ្ឋ Louisiana សហរដ្ឋអាមេរិក។](https://gdb.voanews.com/030cad9c-fbf9-4cfa-9913-477c99d5c402_w1024_q10_s.jpg)
៣
មនុស្សម្នាដែលកំពុងតែព្យាយាមចូលទៅផ្ទះរបស់ពួកគេនៅក្រុង Cameron បានបើកបរកាត់ខ្សែភ្លើងដែលដាច់ធ្លាក់ បន្ទាប់ពីព្យុះសង្ឃរា Laura បានបក់បោកកាត់ក្រុង Lake Charles រដ្ឋ Louisiana សហរដ្ឋអាមេរិក។
![អ្នកដំណើរដែលពាក់ម៉ាស់កំពុងធ្វើដំណើរនៅលើរថភ្លើង នៅឯស្ថានីយ៍រថភ្លើង នៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ។](https://gdb.voanews.com/3186e6e8-a001-4ecb-ab57-bcf4559c44b5_w1024_q10_s.jpg)
៤
អ្នកដំណើរដែលពាក់ម៉ាស់កំពុងធ្វើដំណើរនៅលើរថភ្លើង នៅឯស្ថានីយ៍រថភ្លើង នៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ។
![នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ឱនមុខចុះនៅពេលលោកថ្លែងក្នុងសន្និសីទសាព័ត៌មាន ប្រកាសពីការលាលែងពីតំណែងនាយករដ្ឋមន្ត្រីដោយសារបញ្ហាសុខភាព នៅឯការិល័យនាយករដ្ឋមន្ត្រី ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។](https://gdb.voanews.com/94cf0b93-d08b-4572-bf98-98fe523507d3_w1024_q10_s.jpg)
៥
នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ឱនមុខចុះនៅពេលលោកថ្លែងក្នុងសន្និសីទសាព័ត៌មាន ប្រកាសពីការលាលែងពីតំណែងនាយករដ្ឋមន្ត្រីដោយសារបញ្ហាសុខភាព នៅឯការិល័យនាយករដ្ឋមន្ត្រី ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។
![ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលប៉ះទង្គិចជាមួយប៉ូលិស នៅខាងក្រៅប៉ុស្តិ៍ប៉ូលិស នៅទីក្រុងបាងកក ប្រទេសថៃ។ ការប៉ះទង្គិចនេះមានឡើងបន្ទាប់ពីនិស្សិតមួយចំនួនត្រូវបានកោះហៅដោយសារការធ្វើបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ។](https://gdb.voanews.com/abf257cb-939e-436a-9d42-c5792f7c3259_w1024_q10_s.jpg)
៦
ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលប៉ះទង្គិចជាមួយប៉ូលិស នៅខាងក្រៅប៉ុស្តិ៍ប៉ូលិស នៅទីក្រុងបាងកក ប្រទេសថៃ។ ការប៉ះទង្គិចនេះមានឡើងបន្ទាប់ពីនិស្សិតមួយចំនួនត្រូវបានកោះហៅដោយសារការធ្វើបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ។
![ក្មេងប្រុសម្នាក់កំពុងឈរមើលសត្វខ្លាឃ្មុំទឹកកក នៅសួនសត្វ Mulhouse ស្ថិតនៅភាគខាងកើតនៃប្រទេសបារាំង។](https://gdb.voanews.com/de06fa2f-60f7-4a23-a45d-a44939e64a93_w1024_q10_s.jpg)
៧
ក្មេងប្រុសម្នាក់កំពុងឈរមើលសត្វខ្លាឃ្មុំទឹកកក នៅសួនសត្វ Mulhouse ស្ថិតនៅភាគខាងកើតនៃប្រទេសបារាំង។
![ក្មេងប្រុសកាន់សាសនាឥស្លាមនិកាយ Shi'ite ម្នាក់យកទ្រូងបុកទៅលើមនុស្សផ្សេងទៀតក្នុងពេលប្រារព្ធពិធីមួយឈ្មោះថា Muharram នៅទីក្រុង Lahore ប្រទេសប៉ាគីស្ថាន។](https://gdb.voanews.com/0194546f-f5a3-4194-86dc-30a01ba0f704_w1024_q10_s.jpg)
៨
ក្មេងប្រុសកាន់សាសនាឥស្លាមនិកាយ Shi'ite ម្នាក់យកទ្រូងបុកទៅលើមនុស្សផ្សេងទៀតក្នុងពេលប្រារព្ធពិធីមួយឈ្មោះថា Muharram នៅទីក្រុង Lahore ប្រទេសប៉ាគីស្ថាន។
![ត្រីពណ៌មាសនៅក្នុងអាងទឹកដែលមានបំពាក់ដោយកញ្ចក់នៅលើផ្ទៃទឹក នៅក្នុងការរចនាម៉ូតមួយដែលគេដាក់ឈ្មោះថា «Reflecterium» នៅឯការតាំងពិព័រណ៍មួយនៅសារមន្ទីរត្រីសម្រាប់ឆ្នាំ ២០២០។ វត្ថុសិល្បៈនេះរចនាបង្កើតដោយលោក Hidetomo Kimura នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។](https://gdb.voanews.com/a13b6ccd-df2c-46b3-8f98-3ea0df159395_w1024_q10_s.jpg)
៩
ត្រីពណ៌មាសនៅក្នុងអាងទឹកដែលមានបំពាក់ដោយកញ្ចក់នៅលើផ្ទៃទឹក នៅក្នុងការរចនាម៉ូតមួយដែលគេដាក់ឈ្មោះថា «Reflecterium» នៅឯការតាំងពិព័រណ៍មួយនៅសារមន្ទីរត្រីសម្រាប់ឆ្នាំ ២០២០។ វត្ថុសិល្បៈនេះរចនាបង្កើតដោយលោក Hidetomo Kimura នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
![បាតុករប៉ាឡេស្ទីនម្នាក់គប់ដុំថ្មទៅកាន់ទាហានអ៊ីស្រាអែល ក្នុងពេលធ្វើការតវ៉ានៅទីក្រុង Hebron នៅតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល។](https://gdb.voanews.com/7ec7398b-048b-4565-8d24-084b6a9874d4_w1024_q10_s.jpg)
១០
បាតុករប៉ាឡេស្ទីនម្នាក់គប់ដុំថ្មទៅកាន់ទាហានអ៊ីស្រាអែល ក្នុងពេលធ្វើការតវ៉ានៅទីក្រុង Hebron នៅតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល។