រូបភាពជុំវិញពិភពលោកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ មកពីប្រទេសអ៊ីរ៉ាក់ ម៉ាឡេស៊ី សហរដ្ឋអាមេរិក ជប៉ុន កេនយ៉ា ចិន អ៊ុយក្រែន ឈីលី អេស្ប៉ាញ អង់គ្លេស និងឥណ្ឌូនេស៊ី។
រូបភាពជុំវិញពិភពលោក ២៨ សីហា ២០១៧

១
មនុស្សម្នាប្រមូលផ្តុំគ្នានៅកន្លែងវាយប្រហារគ្រាប់បែកក្នុងរថយន្តនៅក្នុងផ្សារ Jamila នៅក្នុង Baghdad ប្រទេសអ៊ីរ៉ាក់។

២
និស្សិតមើលទង់ជាតិយក្សរបស់ម៉ាឡេស៊ីដែលធ្វើចេញពីសំបកដូងនៅក្នុងក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

៣
មហាវិថីលេខ៤៥ត្រូវបានលិចទឹកដោយសារតែព្យុះ Harvey ក្នុងពេលទឹកជំនន់មួយនៅក្នុងក្រុង Houston រដ្ឋ Texas កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧។

៤
លោក Daryl Hudeck ដែលជាសមាជិកប៉ូលិស SWAT របស់ក្រុង Houston បីនាង Catherine Pham និងកូនអាយុ៣ខែរបស់នាង បន្ទាប់ពីជួយសង្គ្រោះពួកគេចេញពីផ្ទះរបស់ពួកគេដែលហ៊ុំព័ទ្ធដោយទឹកជំនន់នៅក្នុងក្រុង Houston រដ្ឋ Texas កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧។

៥
អ្នកទេសចរណ៍ឈោងចាប់ប៉ោងៗពណ៌នៅក្នុងកម្មវិធីតន្ត្រី និងសិល្បៈ ដែលធ្វើឡើងដោយក្រុម teamLab Jungle និងក្រុម Future Park នៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន។

៦
បក្សីមួយប្រភេទឈរនៅលើគំនរផ្លាស្ទិចដែលកែឆ្នៃបាននៅកន្លែងចាក់សំរាម Dandora នៅជាយក្រុង Nairobi ប្រទេសកេនយ៉ា។

៧
គូស្នេហ៍ជាច្រើននាក់ចូលរួមក្នុងអាពាហ៍ពិពាហ៍ជាក្រុមតាមបែបប្រពៃណីហាន នៅពេលពួកគេប្រារព្ធពិធីបុណ្យ Qixi ឬបុណ្យនៃក្តីស្រឡាញ់របស់ចិន នៅក្នុងក្រុង Hengyang ខេត្ត Hunan ប្រទេសចិន។

៨
عالمی وبا کے باعث رواں برس 'میلان فیشن ویک' ورچوئلی منعقد ہوا۔

៩
រថយន្តឆេះខ្ទេចខ្ទីត្រូវបានគេថតបាននៅក្នុងសង្កាត់ San Jose de La Mariquina ប្រទេសឈីលី។

១០
អ្នកថតរូបម្នាក់ត្រូវបានបាតុករបិទមុខវាយនៅក្នុងឧទ្យាន Martin Luther King Jr. Civic Center ក្នុងការប្រមូលផ្តុំមួយដែលមានឈ្មោះថា No Marxism in America និងការធ្វើបាតុកម្មតបតវិញនៅក្នុងក្រុង Berkeley រដ្ឋ California កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧។

១១
មនុស្សម្នាលេងជាមួយនឹងកាំជ្រួចក្នុងពិធីបុណ្យ Corda ប្រចាំឆ្នាំនៅក្នុងភូមិ Paterna ប្រទេសអេស្ប៉ាញ។

១២
អ្នកសម្តែងម្នាក់ឈរថតរូបនៅថ្ងៃដើរក្បួនដ៏សំខាន់មួយនៃពិធីបុណ្យ Notting Hill នៅភាគខាងលិចនៃក្រុងឡុងដ៍។ គេរំពឹងថា មានមនុស្សជិត១លាននាក់ចូលរួមក្នុងពិធីបុណ្យនេះ។

១៣
មនុស្សម្នាចូលរួមក្នុងការប្រកួតដណ្តើមយកពានរង្វាន់ World Gravy Wrestling Championships ប្រចាំឆ្នាំលើកទី១០ ដែលធ្វើឡើងនៅកន្លែងផឹកស្រា Rose 'n' Bowl Pub ប្រទេសអង់គ្លេស។

១៤
អ្នកភូមិមើលអ្នកប្រកួតប្រជែងនៅក្នុងការប្រណាំងពពែនៅក្នុងភូមិ Carangwulung ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧។

១៥
តារាចម្រៀង លោក Kendrick Lamar សម្តែងនៅក្នុងកម្មវិធី MTV Video Music Awards ២០១៧ នៅក្នុងក្រុង Inglewood រដ្ឋ California កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧។