រូបភាពជុំវិញពិភពលោកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ មកពីប្រទេសអ៊ីតាលី អាល្លឺម៉ង់ ម៉ាល់ត៍ សហរដ្ឋអាមេរិក ស្រីលង្កា រុស្ស៊ី ស្វ៊ីស ឡេតូនី និងវ៉ែល។
រូបភាពជុំវិញពិភពលោក ២៨ សីហា ២០១៦

១
ឈើឆ្កាងដែលគេយកជណ្តើរឈើ និងមួកអ្នកពន្លត់អគ្គិភ័យមកធ្វើត្រូវបានគេដាក់នៅក្នុងតង់មួយក្នុងពេលសូត្រធម៌មួយដែលធ្វើឡើងដោយលោក Giovanni D'Ercole នៅក្នុងសង្កាត់ Arquata Del Tronto ប្រទេសអ៊ីតាលី។ តង់នោះត្រូវបានធ្វើឡើងជាជម្រកបណ្តោះអាសន្នសម្រាប់ជនរងគ្រោះនៃការរញ្ជួយដី។

២
អ្នកលេងឧបករណ៍តន្រ្តី Alphorn ចូលរួមការសម្តែងដ៏ធំមួយជាមួយនឹងអ្នកផ្តុំឧបករណ៍ Alphorn ចំនួន៣០០នាក់នៅក្នុងក្រុង Nesselwang ភាគខាងត្បូងនៃប្រទេសអាល្លឺម៉ង់។

៣
អតីតកីឡាករ Mark Webber របស់ប្រទេសអូស្ត្រាលី ផឹកស្រាសំប៉ាញពីស្បែកជើងរបស់កីឡាករ Daniel Ricciardo របស់អូស្រ្តាលី (រូបឆ្វេង) នៅពេលដែលកីឡាករ Nico Rosberg (រូបស្តាំ) របស់អាល្លឺម៉ង់ កំពុងមើលពីក្រោយ។

៤
ក្មេងម្នាក់ព្យាយាមចាប់ទង់ជាតិមួយនៅលើបង្គោលមួយ ក្នុងពិធីសាសនា St Julian នៅខាងក្រៅក្រុង Valletta ប្រទេសម៉ាល់ត៍ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦។

៥
កីឡាករ Jack Hawksworth (រូបខាងមុខ) របស់ប្រទេសអង់គ្លេស និងកីឡាករ Mikhail Aleshin របស់រុស្ស៊ី បុកគ្នានៅលើផ្លូវ Turn 4 នៅក្នុងការប្រកួតឡាន IndyCar នៅក្នុងផ្លូវល្បឿនលឿន Texas Motor Speedway ក្នុងក្រុង Fort Worth រដ្ឋ Texas កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦។

៦
អ្នកគាំទ្ររបស់ស្រីលង្កាមើលកីឡាករ Tillakaratne Dilshan (រូបមុខ) ក្នុងថ្ងៃទី៣នៃការប្រកួតកីឡា Cricket អន្តរជាតិរវាងអូស្រា្តលី និងស្រីលង្កា នៅក្នុងក្រុង Dambulla ប្រទេសស្រីលង្កា។

៧
ក្រុមតន្រ្តីយោធាមកពីប្រទេសផ្សេងៗគ្នាសម្តែងក្នុងពិធី Spasskaya Tower International Military Music Festival នៅទីលាន Red Square ក្នុងក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦។

៨
កីឡាករ Bruno Gisler (រូបឆ្វេង) និងកីឡាករ Thomas Sempach ប្រយុទ្ធគ្នាក្នុងទឹកទី១នៃការប្រកួតកីឡាកាស់នៅក្នុងពិធី Federal Alpine Wrestling Festival នៅក្នុងក្រុង Estavayer-le-Lac ប្រទេសស្វ៊ីស កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦។

៩
មនុស្សម្នាធ្វើដំណើរនៅតាមបណ្តាយទន្លេ Lielupe នៅពេលពួកគេចូលរួមក្នុងការប្រកួតជិះទូក Milk Carton Boat Race នៅក្នុងក្រុង Jelgava ប្រទេសឡេតូនី។

១០
កសិករ Franz Schaller ជិះនៅលើគោមួយក្បាលដែលមានឈ្មោះថា Napoleon ក្នុងពេលប្រកួតការជិះគោបែបប្រពៃណីមួយនៅក្នុងភូមិ Muensing ប្រទេសអាល្លឺម៉ង់។

១១
អ្នកប្រកួតម្នាក់ចូលរួមក្នុងការប្រកួតជើងឯកដកដង្ហើមតាមបង្គន់ពិភពលោកលើកទី៣១ (31st World Bog Snorkelling Championships)ដែលធ្វើឡើងជាប្រចាំឆ្នាំនៅក្រុង Llanwrtyd Wells ប្រទេសវ៉ែល (Wales)។