កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ថ្មីៗ និង ទិដ្ឋភាពក្នុងប្រទេសនានាជុំវិញពិភពលោក ចាប់ពីប្រទេសអាហ្វហ្គានីស្ថាន រហូតដល់ប្រទេសកេនយ៉ា។
រូបភាពជុំវិញពិភពលោក ២៧ សីហា ២០២០

១
អ្នកកាន់ទុក្ខម្នាក់កំពុងបង្ហាញអារម្មណ៍ នៅពេលលោកចូលរួមក្នុងពិធីបញ្ចុះសពជនរងគ្រោះម្នាក់ ដែលបានស្លាប់នៅក្នុងគ្រោះទឹកជំនន់មួយដែលបង្កការប៉ះពាល់ដល់តំបន់នេះ។ ពិធីបញ្ចុះសពនេះធ្វើឡើងនៅ Sayrah-e-Hopiyan ជិតក្រុង Charikar ខេត្ត Parwan ប្រទេសអាហ្វហ្គានីស្ថាន។

២
ផ្ទៃខាងមុខនៃអាគារមួយដែលរងការប៉ះពាល់ បន្ទាប់ពីព្យុះ Laura បានបក់បោកឆ្លងទីក្រុង Lake Charles រដ្ឋ Louisiana សហរដ្ឋអាមេរិក។

៣
អ្នកនេសាទនៅតំបន់កាស្មៀរម្នាក់កំពុងបង់សំណាញ់នៅក្នុងបឹង Dal នៅជាយទីក្រុង Srinagar តំបន់កាស្មៀរដែលកាន់កាប់ដោយឥណ្ឌា។

៤
រូបថតពីលើអាកាសបង្ហាញកសិកររកំពុងហាលពោត សណ្ដែកសៀង និងម្រេច នៅពេលពួកគេបង្កើតជារូបភាពមួយជាការគោរពដល់អ្នកធ្វើការងារផ្នែកសុខាភិបាល និងទាហាន នៅតំបន់ Huangshan ស្ថិតនៅខេត្ត Anhui ប្រទេសចិន។

៥
យន្តហោះមួយគ្រឿងខិតទៅជិតព្រលានយន្តហោះនៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ នៅពេលថ្ងៃលិច។

៦
ពលរដ្ឋម្នាក់កំពុងបាចទឹកដែលបង្កដោយទឹកជំនន់ទន្លេនីលខៀវ (Blue Nile) នៅក្នុងតំបន់ Al-Ikmayr ក្រុង Omdurman ក្នុងរដ្ឋធានីខាទុំ ប្រទេសស៊ូដង់។

៧
សំណល់ឡានដែលពួកបាតុករបានដុតក្នុងពេលយប់ នៅពេលពួកគេបាតុកម្មប្រឆាំងនឹងការបាញ់លោក Jacob Blake។ ឡានទាំងនេះស្ថិតនៅចំណតសម្រាប់ចតឡានដែលគេប្រើប្រាស់ហើយ នៅក្រុង Kenosha រដ្ឋ Wisconsin សហរដ្ឋអាមេរិក កាលពីថ្ងៃទី ២៦ សីហា ២០២០។

៨
បុរសម្នាក់ដែលពាក់ម៉ាស់ដើម្បីការពារការឆ្លងវីរុសកូរ៉ូណា កំពុងដើរនៅឯអាគារមួយក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។

៩
មនុស្សម្នាកំពុងលើកដៃធ្វើជាសញ្ញា នៅពេលពួកគេចូលរួមធ្វើបាតុកម្មប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅជិតបណ្ឌិត្យសភាជាតិវិទ្យាសាស្ត្របេឡារុស នៅទីក្រុងមីនស្តិ៍ ប្រទេសបេឡារុស។

១០
សត្វ flamingo ប្រមូលផ្ដុំគ្នានៅក្នុងបឹង Bogoria នៃស្រុក Baringo ប្រទេសកេនយ៉ា កាលពីថ្ងៃទី២៦ សីហា ២០២០។