រូបភាពជុំវិញពិភពលោកថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៩ មានមកពីប្រទេសដូចជា អ៊ូសបេគីស្ថាន បារាំង អេស្ប៉ាញ សហរដ្ឋអាមេរិក និងឥណ្ឌូណេស៊ី។
រូបភាពជុំវិញពិភពលោក ២៧ សីហា ២០១៩

៣
សាសនិកព្យាយាមចូលទៅក្នុងពិធីបុណ្យ«Cipotegato» ក្នុងភូមិ Tarazona ភាគខាងជើងប្រទេសអេស្ប៉ាញកាលពីថ្ងៃទីអង្គារទី ២៧ ខែសីហា ឆ្នាំ២០១៩។

៤
ចៅក្រមតុលាការកំពូលសហរដ្ឋអាមេរិក Ruth Bader Ginsburg ទទួលបានសញ្ញាបត្រកម្រិតបណ្ឌិតនៅសាកលវិទ្យាល័យច្បាប់ Buffalo ក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩។

៥
តារាចម្រៀងCamila Cabello និង Shawn Mendes សម្តែងបទ«Senorita» នៅកម្មវិធីប្រគល់ពានរង្វាន់វីដេអូចម្រៀង MTV Video Music Awards នៅមជ្ឈមណ្ឌល Prudential ទីក្រុង Newark រដ្ឋ New Jersey កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩។

៦
អ្នកស្រី Missy Elliott ថតរូបនៅខាងមុខបន្ទប់សន្និសីទរបស់កម្មវិធីប្រគល់ពានរង្វាន់វីដេអូចម្រៀង MTV Video Music Awards នៅមជ្ឈមណ្ឌល Prudential ទីក្រុង Newark រដ្ឋ New Jersey កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩។

៧
កូនសត្វខ្លាឃ្មុំផេនដា Yuan Meng (ស្តាំ) និងម្តាយរបស់ខ្លួន Huan Huan ស៊ីឬស្សីនៅក្នុងសួនសត្វ de Beauval ទីក្រុង Saint-Aignan-sur-Cher ភាគកណ្តាលប្រទេសបារាំងកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩។

៨
រូបថតនេះត្រូវបានគេថតបានកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ បង្ហាញអ្នកភូមិកំពុងតំឡើងទីងមោងនៅវាលស្រែមួយក្នុងទីក្រុង Lamteuba ខេត្ត Aceh ប្រទេសឥណ្ឌូណេស៊ី។