រូបភាពជុំវិញពិភពលោកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ មកពីសហរដ្ឋអាមេរិក ប្រទេសឥណ្ឌូណេស៊ី អៀវឡង់ អេស្ប៉ាញ បារាំង ឥណ្ឌា ម៉ាល់ត៍ កូរ៉េខាងត្បូង តួកគី រុស្ស៊ី អាល្លឺម៉ង់ និងអង់គ្លេស។
រូបភាពជុំវិញពិភពលោក ២៧ សីហា ២០១៨

១
ទង់ជាតិអាមេរិកាំងត្រូវបានគេបង្ហូតធម្មតាវិញនៅលើសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន បន្ទាប់ពីត្រូវបានបង្ហូតពាក់កណ្តាលទង់មិនបាន៤៨ម៉ោងផង ក្រោយពីមរណភាពរបស់លោក John McCain។

២
កីឡាករ Mahmoud Sajan មកពីហ្ស៊កដានីប្រកួតជាមួយនឹងកីឡាករ Zniollah Poorshab មកពីអ៊ីរ៉ង់ក្នុងការប្រកួតការ៉ាតេបុរសទម្ងន់៨៤គីឡូក្រាម នៅក្នុងការប្រកួតកីឡាអាស៊ី២០១៨ នៅក្នុងក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។

៣
ស្ត្រីម្នាក់ចូលរួមការចាំកំដរមួយនៅផ្នូរក្មេងៗដែលគេហៅកន្លែងនោះថា Tuam កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨។ សាកសពក្មេងៗ៧៩៦នាក់មិនត្រូវបានគេរកឃើញនៅអតីតវិហារកាតូលិកមួយសម្រាប់ម្តាយដែលមិនបានរៀបការ និងកូនៗរបស់ពួកគេនៅក្នុងក្រុង Tuam ប្រទេសអៀវឡង់។

៤
បុរសម្នាក់ដែលគេជ្រើសតាំងដោយសម្ងាត់ឲ្យធ្វើជាតួអង្គ Cipotegato ដែលមានស្រោមមានពណ៌ចម្រុះត្រូវបានគេគប់ប៉េងប៉ោះ នៅក្នុងភូមិ Tarazona ប្រទេសអេស្ប៉ាញ។

៥
ក្រពើមួយប្រភេទនៅអាហ្វ្រិកខាងលិចញាស់ចេញពីស៊ុតនៅសួនសត្វ Planet Exotica ក្នុងក្រុង Royan ប្រទេសបារាំង។

៦
បុរសម្នាក់ដែលមានស្នាមដំបៅនៅលើខ្នងអង្គុយនៅលើកៅអីរុញមួយនៅមន្ទីរពេទ្យមួយកន្លែង បន្ទាប់ពីលោកបានរងរបួសនៅក្នុងការប៉ះទង្គិចនៅក្នុងក្រុង Srinagar ប្រទេសឥណ្ឌា។

៧
បុរសម្នាក់ជូតខ្លាញ់ជ្រូកចេញពីបង្គោលមួយ នៅពេលធ្លាក់ចូលទៅក្នុងសមុទ្រ ក្នុងពេលប្រារព្ធពិធីសាសនាសម្រាប់បព្វជិត St Julian នៅក្នុងក្រុង St Julian ប្រទេសម៉ាល់ត៍។

៨
គូស្នេហ៍មួយគូមើលផ្ទាំងកញ្ជាក់ក្នុងពេលរៀបអាពាហ៍ពិពាហ៍រួមគ្នាជាច្រើនគូ នៅមជ្ឈមណ្ឌល Cheong Shim Peace World Center ក្នុងក្រុង Gapyeong ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨។

៩
នេះជាទិដ្ឋភាពទូទៅនៃក្រុងបុរាណ Êhasankeyf នៅក្បែរទន្លេ Tigris ដែលបានលិចនៅពេលដែលគេសាងសង់ទំនប់ Ilisu នៅក្នុងប្រទេសតួកគី កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨។

១០
នេះជាទិដ្ឋភាពពីលើអាកាសដែលបង្ហាញពីការច្រូតកាត់ស្រូវមួយប្រភេទនៅក្នុងកសិដ្ឋានឯកជននៅក្រៅភូមិ Talniki ប្រទេសរុស្ស៊ី កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨។

១១
មនុស្សម្នាអង្គុយក្នុងពោងនៅទន្លេ Saco ក្នុងរដ្ឋ Maine កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨។

១២
មនុស្សម្នាដើរតាមបណ្តោយឆ្នេរនៅក្នុងក្រុង Warnemuende ប្រទេសអាល្លឺម៉ង់។

១៣
ផ្ទះមួយនៅបន្តលិច ខណៈដែលទឹកជំនន់ស្រកទៅវិញ នៅក្នុងក្រុង Kuttanad រដ្ឋ Kerala ប្រទេសឥណ្ឌា។

១៤
មនុស្សម្នាឈរថតរូប នៅមុនពេលដើរក្បួនសម្រាប់ពិធីបុណ្យ Notting Hill Carnival ក្នុងក្រុងឡុងដ៍។