រូបភាពជុំវិញពិភពលោកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ មកពីប្រទេសរុស្ស៊ី សហរដ្ឋអាមេរិក អ៊ីតាលី បង់ក្លាដែស ឥណ្ឌា អាល្លឺម៉ង់ កូរ៉េខាងត្បូង អ៊ីរ៉ាក់ ហ្វីលីពីន និងអារ៉ាប៊ីសាអូឌីត។
រូបភាពជុំវិញពិភពលោក ២៧ សីហា ២០១៧

១
ក្រុមយុទ្ធជន Sukhoi Su-30SM នៃក្រុមកងទ័ពអាកាសរុស្ស៊ីសម្តែងនៅក្នុងវេទិកា ARMY 2017 International Military-Technical Forum នៅក្នុងបន្ទាយទ័ពអាកាស Kubinka នៅក្រៅក្រុងមូស្គូ ប្រទេសរុស្ស៊ី។

២
អ្នកជិះម៉ូតូម្នាក់គេចចេញពីទឹកជំនន់មួយនៅលើផ្លូវ Interstate 225 បន្ទាប់ពីព្យុះ Harvey តាមឆ្នេរ Texas និងមានភ្លៀងធ្លាក់ដែលបណ្តាលឲ្យមានទឹកជំនន់ដ៏ខ្លាំង នៅក្នុងក្រុង Houston រដ្ឋ Texas។

៣
អ្នកសម្តែងចូលរួមនៅក្នុងការដង្ហែក្បួនមួយនៅក្នុងក្រុង Guardia Sanframondi ភាគខាងត្បូងនៃប្រទេសអ៊ីតាលី។

៤
សមាជិកនៃកងកម្លាំងព្រំដែនបង់ក្លាដែសប្រាប់ក្មេងស្រីរ៉ូហ៊ីងយ៉ាកុំឲ្យចូលមកដែនដីបង់ក្លាដែស នៅក្នុងក្រុង Cox’s Bazar ប្រទេសបង់ក្លាដែស។

៥
ពលរដ្ឋឥណ្ឌាជ្រមុជរូបតំណាងរបស់ព្រះគនេសក្នុងសាសនាហិណ្ឌូ នៅក្នុងមហាសមុទ្រឥណ្ឌានៅឆ្នេរ Pattinapakkam ក្នុងក្រុង Chennai ប្រទេសឥណ្ឌា។

៦
មនុស្សម្នាដែលតុបតែងក្នុងសម្លៀកបំពាក់ផ្សេងៗសម្រាកនៅក្បែរវិមាន Friedenstein នៅក្នុងពិធីបុណ្យ Baroque ក្នុងក្រុង Gotha ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧។

៧
អ្នកបង្ហាញម៉ូដម្នាក់ឈរថតរូបក្នុងពិធីបុណ្យ Daegu International Bodypainting Festival នៅក្នុងក្រុង Daegu ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧។

៨
ផ្សែងហោះហើរក្នុងពេលប៉ះទង្គិចគ្នារវាងកងទ័ពអ៊ីរ៉ាក់ និងកងកម្លាំង Shi'ite Popular Mobilization Forces ប្រយុទ្ធប្រឆាំងនឹងយុទ្ធជនរដ្ឋឥស្លាម នៅក្នុងក្រុង Tal Afar ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧។

៩
ស្ថានីយអាកាសអន្តរជាតិធ្វើដំណើរពីលើព្យុះ Harvey និងថតរូបព្យុះនេះដែលបោកបក់លើឆ្នេរ Texas កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧។

១០
សាច់ញាតិរបស់ក្មេងម្នាក់បោះកូនក្មេងនោះពីលើក្តារមឈូសតាមទន្លៀមទម្លាប់ហ្វីលីពីន ដើម្បីឲ្យព្រលឹងនៃអ្នកស្លាប់ទៅឲ្យបានសុគតិភព នៅក្នុងក្រុង Navotas ប្រទេសហ្វីលីពីន។

១១
អ្នកដើរព្យុះហយាត្រាមូស្លីមដើរជុំវិញអគារ Kaaba នៅព្រះវិហារ Grand នៅមុនការដើរព្យុះហយាត្រា Haj ប្រចាំឆ្នាំ នៅក្នុងក្រុង Mecca ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧។

១២
សមាជិកនៃក្រុមទាហានកិត្តិយសរបស់កងកម្លាំងប្រធានាធិបតីសម្តែងក្នុងពិធីបុណ្យ International Military Orchestra Music Festival នៅក្នុងទីលាន Red Square ក្នុងក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧។