រូបភាពជុំវិញពិភពលោកថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២០ មានមកពីប្រទេសដូចជា សហរដ្ឋអាមេរិក ម៉ាឡេស៊ី អាល្លឺម៉ង់ ឥណ្ឌា អង់គ្លេស អ៊ីស្រាអែល និងប៉ាគីស្ថាន។
រូបភាពជុំវិញពិភពលោក ២៦ សីហា ២០២០

១
បុគ្គលិកម្នាក់ត្រួតពិនិត្យស្រោមដៃនៅក្នុងរោងចក្រ Top Glove ក្នុងទីក្រុង Shah Alam ជាយក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី។

២
ពពកដ៏ខ្មៅប្រមូលផ្តុំនៅលើឆ្នេរមួយក្នុងទីក្រុង Nessmersiel ប្រទេសអាល្លឺម៉ង់។

៣
បុគ្គលិកពេទ្យម្នាក់ពាក់ឈុតការពារយកសំណាកពីស្ត្រីម្នាក់នៅក្នុងទីក្រុង Hyderabad ប្រទេសឥណ្ឌា។

៤
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson ទស្សនកិច្ចសាលា Castle Rock ក្នុងថ្ងៃបើកសាលាដំបូងនៅ Coalville តំបន់ East Midlands ប្រទេសអង់គ្លេស។

៥
និស្សិតថ្នាក់សិក្ខាសាលាជ្វីហ្វសិក្សានៅតុបាំងដោយប្លាស្ទិកដើម្បីការពារការឆ្លងវីរុសកូរ៉ូណាក្នុងទីក្រុង Sderot ប្រទេសអ៊ីស្រាអែល។

៦
បុរសម្នាក់កាន់ទំនិញដើរកាត់ផ្លូវទឹកជំនន់បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងក្នុងទីក្រុង Karachi ប្រទេសប៉ាគីស្ថាន។

៧
អណ្តាតភ្លើងផ្ទុះឡើងនៅខាងមុខរថយន្តប៉ូលិស Kenosha Country នៅពេលដែលបាតុករចូលរួមបាតុកម្មបន្ទាប់ពីប៉ូលិសបានបាញ់ប្រហារលោក Jacob Blake ដែលជាបុរសជនជាតិស្បែកខ្មៅក្នុងទីក្រុង Kenosha រដ្ឋ Wisconsin កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០។

៨
ដូនជីនៃក្រុមបេសកជនសប្បុរស(Missionaries of Charity) បង្កើតដោយ Saint Teresa ពាក់ម៉ាស់និងរបាំងមុខដើម្បីការពារការឆ្លងវីរុសកូរ៉ូណានៅពេលដែលពួកគេកំពុងចែកអាហារឲ្យប្រជាជនក្រីក្រនិងគ្មានផ្ទះសម្បែងក្នុងទីក្រុង Kolkata ប្រទេសឥណ្ឌាអំឡុងខួបទី១១០ឆ្នាំរបស់ Saint Teresa។