រូបភាពជុំវិញពិភពលោកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ មកពីសហរដ្ឋអាមេរិក ប្រទេសអៀវឡង់ ប៉ាឡេស្ទីន ឥណ្ឌូណេស៊ី ហុងកុង ប៉េរូ អ៊ីតាលី បារាំង និងប៊ែលហ្ស៊ិក។
រូបភាពជុំវិញពិភពលោក ២៦ សីហា ២០១៨

១
ទង់ជាតិអាមេរិកត្រូវបានបង្ហូតពាក់កណ្តាលដើម្បីគោរពដល់លោក John McCain សមាជិកព្រឹទ្ធសភា ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ លោក McCain បានស្លាប់នៅក្នុងវ័យ៨១ឆ្នាំ ដោយសារជំងឺមហារីកខួរក្បាល។

២
សម្តេចប៉ាប Francis យាងដល់កន្លែងសូត្រធម៌ Mass នៅឧទ្យាន Phoenix Park ក្នុងក្រុង Dublin ប្រទេសអៀវឡង់។

៣
ក្មេងប៉ាឡេស្ទីនម្នាក់មើលសេះនៅក្នុងជំរំជនភៀសខ្លួនក្នុងសង្កាត់ Khan Younis កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨។ សហរដ្ឋអាមេរិកនិយាយថា ខ្លួនបានលុបចោលជំនួយដែលមានទឹកប្រាក់ចំនួន២០០លានដុល្លារ សម្រាប់ពលរដ្ឋប៉ាឡេស្ទីន នៅក្នុងតំបន់ Gaza Strip និងតំបន់ West Bank។

៤
កីឡាការនី Sa Sol មកពីកូរ៉េខាងត្បូងចូលរួមប្រកួតនៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃការឡើងជញ្ជាំងនៅក្នុងការប្រកួតកីឡាអាស៊ី២០១៨ នៅក្នុងក្រុង Palembang ប្រទេសឥណ្ឌូណេស៊ី។

៥
ក្មេងស្រីម្នាក់ចងស្បែកជើងកូនង៉ែតនៅលើរបង ដែលជាផ្នែកមួយនៃការតវ៉ាដើម្បីបង្ហាញការរំលោភបំពានលើក្មេងៗ ដែលធ្វើឡើងដោយព្រះវិហារកាតូលិក ក្នុងពេលព្រះរាជទស្សនកិច្ចរបស់សម្តេចប៉ាប Francis ទៅកាន់ក្រុង Dublin ប្រទេសអៀវឡង់។

៦
មនុស្សម្នាព្យាយាមចាប់ដុំបាយនៅក្នុងការប្រកួត Ghost Grappling ដើម្បីប្រារព្ធពិធីសែនក្បាលទឹក ឬ Hungry Ghost Festival នៅឧទ្យានមួយក្នុងក្រុងហុងកុង។

៧
ជនទេសន្តរប្រវេសន៍វ៉េណេស៊ុយអេឡាឆ្លងព្រំដែនអេក្វាទ័រ និងប៉េរូ នៅក្នុងក្រុង Tumbes ប្រទេសប៉េរូ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨។

៨
អតីតយុទ្ធជនម្នាក់ធ្វើការគោរពដល់លោក John McCain នៅក្នុងបរិវេណផ្ទះនៅវាលស្រែមួយរបស់លោក McCain នៅក្នុងក្រុង Cornville រដ្ឋ Arizona កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨។

៩
ភ្នំភ្លើង Etna ផ្ទុះនៅក្នុងក្រុង Sicily ប្រទេសអ៊ីតាលី កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨។

១០
កីឡាករ Pierre Leboucher (រូបឆ្វេង) និងកីឡាករ Eric Peron ប្រណាំងទូកក្តោងក្នុងការប្រកួតទូកក្តោង Solitaire URGO - Le Figaro លើកទី៤៩ នៅក្នុងសង្កាត់ Le Havre ប្រទេសបារាំង។

១១
កីឡាករ Fernando Alonso មកពីអេស្ប៉ាញបុកគ្នានៅក្នុងពេលប្រណាំងរថយន្ត Belgian Formula One Grand Prix នៅទីលាន Spa-Francorchamps ក្នុងក្រុង Spa ប្រទេសប៊ែលហ្ស៊ិក។

១២
កីឡាការនី Aminat Jamal មកពីប៉ារែនប្រកួតនៅក្នុងការលោតផ្លោះរបងវិញ្ញាសានារី នៅក្នុងការប្រកួតកីឡាអាស៊ី ក្នុងក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។