ភ្ជាប់ទៅគេហទំព័រទាក់ទង
រំលងនិងចូលទៅទំព័រព័ត៌មានតែម្តង
រំលងនិងចូលទៅទំព័ររចនាសម្ព័ន្ធ
រំលងនិងចូលទៅកាន់ទំព័រស្វែងរក
កម្ពុជា
អន្តរជាតិ
អាមេរិក
ចិន
ហេឡូវីអូអេ
កម្ពុជាច្នៃប្រតិដ្ឋ
ព្រឹត្តិការណ៍ព័ត៌មាន
ទូរទស្សន៍ / វីដេអូ
វិទ្យុ / ផតខាសថ៍
កម្មវិធីទាំងអស់
Khmer English
បណ្តាញសង្គម
ភាសា
ស្វែងរក
ផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ស្វែងរក
មុន
បន្ទាប់
ព័ត៌មានថ្មី
រូបភាពជុំវិញពិភពលោក
រូបភាពជុំវិញពិភពលោក ២៤ សីហា ២០១៨
២៥ សីហា ២០១៨
VOA News
កម្រងរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗ និងទិដ្ឋភាពនានាមកពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
១
រូបថតដែលថតពីលើអាកាស បង្ហាញទិដ្ឋភាពនៃឆ្នេរ Wucaitan ឬគេហៅម្យ៉ាងទៀតថា ឆ្នេរឥន្ទធនូ នៅស្រុក Burqin ក្នុងតំបន់ Xinjiang ប្រទេសចិន។
២
ក្មេងប្រុសជនជាតិភាគតិច Maasai កំពុងខាំបេះដូងគោ ក្នុងពិធីមួយដែលប្រារព្ធធ្វើនៅពេលពួកគេឈានដល់វ័យបន្ទាប់ នៅស្រុក Kajiado ប្រទេសកេនយ៉ា។
៣
តារាសម្តែងជនជាតិបារាំង Vincent Cassel (ឆ្វេង) និងតារាបង្ហាញម៉ូដជនជាតិបារាំងដូចគ្នា Tina Kunakey កំពុងចាកចេញពីពិធីអាពាហ៍ពិពាហ៍របស់ពួកគេ នៅសាលាក្រុង Bidart នៅភាគនិរតីនៃប្រទេសបារាំង។
៤
ជនជាតិប៉ាឡេស្ទីនប្រឡាក់ខ្លួនពួកគេទៅដោយភក់ នៅក្បែរច្រាំងសមុទ្រ Dead Sea នៅក្នុងតំបន់ West Bank នៅខាងត្បូងទីក្រុង Jericho របស់ប៉ាឡេស្ទីន ក្នុងថ្ងៃបុណ្យ Eid al-Adha។
៥
បងប្អូនដែលស្ថិតក្នុងសម្លៀកបំពាក់ថ្មីកំពុងឈរនៅជិតទោង នៅកន្លែងក្មេងលេងមួយក្នុងសហគមន៍អ្នកមានប្រាក់ចំណូលតិច នៅថ្ងៃចុងក្រោយនៃបុណ្យ Eid al-Adha ក្នុងទីក្រុងការ៉ាជី ប្រទេសប៉ាគីស្ថាន។
៦
រូបភាពផ្គុំបញ្ចូលគ្នានៃក្មេងស្រីជនជាតិរ៉ូហ៊ីងយ៉ា ដែលថតជាមួយនឹងសម្លៀកបំពាក់ថ្មីៗរបស់ពួកគេក្នុងថ្ងៃបុណ្យ Eid al-Adha នៅជំរំជនភៀសខ្លួន Balukhali ក្នុងស្រុក Ukhia ក្បែរក្រុង Cox's Bazar។ អ្នកកាន់សាសនាឥស្លាមជនជាតិរ៉ូហ៊ីងយ៉ាជិតមួយលាននាក់ បានប្រារព្ធពិធីបុណ្យ Eid al-Adha កាលពីថ្ងៃទី២២ ខែសីហា នៅក្នុងជំរំជនភៀសខ្លួនធំជាងគេនៅលើពិភពលោក មួយឆ្នាំបន្ទាប់ពីមានការបង្ក្រាបនៅប្រទេសភូមា ដែលធ្វើឲ្យចំនួនជនភៀសខ្លួនកើនឡើងក្នុងចំនួនច្រើនដូចនេះ។
៧
បុរសម្នាក់កំពុងដើរកាត់ផ្លូវជន់លិចជាមួយនឹងជ្រូក២ក្បាល បន្ទាប់ពីមានព្យុះទីហ្វុង Rumbia នៅភូមិមួយ ក្នុងក្រុង Shouguang ខេត្ត Shandong ប្រទេសចិន។
៨
តារាសម្តែងភាពយន្តបូលីវូដ Sushmita Sen កំពុងដើរនៅលើកម្រាលដើម្បីបង្ហាញស្នាដៃនៃអ្នកច្នៃម៉ូដ Sunita Shanker ក្នុងការបង្ហាញម៉ូដរដូវរងាឆ្នាំ ២០១៨ ក្នុងទីក្រុង Mumbai ប្រទេសឥណ្ឌា។
រូបភាពជុំវិញពិភពលោក ២៤ សីហា ២០១៨
XS
SM
MD
LG