កម្រងរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗ និង ទិដ្ឋភាពនានាមកពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២៣ សីហា ២០១៨

១
កីឡាការនី Susanti Rahayu Aries (ឆ្វេង) ប្រកួតជាមួយកីឡាការនី Puji Lestari មកពីប្រទេសឥណ្ឌូនេស៊ីដូចគ្នា ក្នុងវគ្គផ្ដាច់ព្រាត់នៃកីឡាឡើងខ្សែជញ្ជាំងល្បឿនលឿនផ្នែកស្ត្រី ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ២០១៨ នៅទីក្រុង Palembang ប្រទេសឥណ្ឌូនេស៊ី។

២
សត្វផែងគ្វិន នឹងអ្នកថែសួន នៅពេលដែលសត្វនោះកំពុងស្ថិតនៅលើជញ្ជីងដើម្បីថ្លឹងទម្ងន់សត្វទាំងនោះប្រចាំឆ្នាំ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

៣
បុរសម្នាក់កំពុងលេងជាមួយក្មេងដែលស្លៀកពាក់សម្លៀកបំពាក់សម្រាប់ថ្ងៃឈប់សម្រាក Eid el-Adha សម្រាប់អ្នកកាន់សាសនាឥស្លាម នៅឧទ្យានមួយក្នុងទីក្រុង Afrin ប្រទេសស៊ីរី។

៤
ទិដ្ឋភាពទូទៅនៃផ្សាររាត្រីរថភ្លើង Ratchada ក្នុងទីក្រុងបាងកក ប្រទេសថៃ។

៥
គូស្រករជនជាតិរុស្ស៊ី លោក Dmitii Kuznetsov និងនាង Olga Nikolaeva ប្រកួតវិញ្ញាសារនៅលើឆាក ក្នុងព្រឹត្តិការណ៍រាំងរបាំតង់ហ្គោពិភពលោក វគ្គផ្ដាច់ព្រាត់ នៅទីក្រុងប៊ុយណូស៊ែ ប្រទេសអាហ្សង់ទីន។

៦
ជនចំណាកស្រុកសញ្ជាតិវេណេស៊ុយអេឡាដែលកំពុងធ្វើដំណើរទៅប្រទេសប៉េរូ កំពុងដេកនៅតាមមហាវិថី Pan-American ស្ថិតនៅចន្លោះទីក្រុង Tulcan និងទីក្រុង Ibarra នៃប្រទេសអេក្វាទ័រ បន្ទាប់ពីពួកគេបានចូលមកប្រទេសនេះតាមច្រកនៃប្រទេសកូឡុំប៊ី។

៧
រូបថតថ្ងៃលិចដែលថតចេញពីអាគារមួយនៃទីក្រុង Salgotarjan ប្រទេសហុងគ្រី។

៨
សាកសពត្រីបាឡែន Pilot ដែលគេនេសាទបាន ត្រូវបានគេដាក់តម្រៀបនៅលើផែ Jatnavegur នៃប្រទេស Faroe Islands។