រូបភាពជុំវិញពិភពលោកសម្រាប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៥ មានមកពីប្រទេសចិន ឥណ្ឌា អ៊ុយក្រែន អេស្ប៉ាញ អង់គ្លេស ម៉ាសេដ្ឋាន បែលហ្សិក សហរដ្ឋអាមេរិក និងរុស៊្សី។
រូបភាពជុំវិញពិភពលោក ២៣ សីហា ២០១៥

១
កីឡាការនី Alina Fodorona របស់អ៊ុយក្រែនប្រកួតនៅក្នុងកម្មវិធីលោតកម្ពស់ខ្ពស់ ដែលជាផ្នែកមួយនៃការប្រកួតកីឡាប្រភេទនារី ក្នុងពេលការប្រកួតជើងឯកពិភពលោកលើកទី១៥របស់សមាគមអន្តរជាតិនៃសហព័ន្ធកីឡា (15th IAAF World Championships) នៅក្នុងស្តាតជាតិមួយក្នុងក្រុងប៉េកាំង ប្រទេសចិន។

២
អ្នកស្រុកដែលទទួលរងផលប៉ះពាល់ដោយសារភ្លៀវមូសុង ធ្វើដំណើរកាត់ស្ពានបណ្តោះអាសន្នមួយនៅក្នុងភូមិ Mayong ប្រមាណជា៥៥គ.ម. ភាគខាងកើតនៃក្រុង Gauhati ប្រទេសឥណ្ឌា។

៣
បុគ្គលិកផ្នែកផ្តល់សេវាកម្មរបស់អ៊ុយក្រែនម្នាក់រាំជាមួយនារីម្នាក់ក្នុងពេលសម្ភោធការប្រារព្ធទិវាបុណ្យឯករាជ្យជាតិរបស់អ៊ុយក្រែន នៅក្នុងភូមិ Novoselivka ប្រមាណជា២០គ.មពីក្រុង Donetsk។

៤
អ្នកសម្តែងជាច្រើនចូលរួមនៅក្នុងពិធីសម្ភោធនៃការប្រកួតជើងឯកពិភពលោកលើកទី១៥របស់សមាគមអន្តរជាតិនៃសហព័ន្ធកីឡា (15th IAAF World Championships) ស្តាតជាតិមួយនៅក្នុងក្រុងប៉េកាំង កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥។

៥
អ្នកមើលការប្រកួតម៉្យាងដែលមានគោរត់ប្រណាំងគ្នា លោតទៅខាងក្រោយរបាំងមួយដើម្បីគេចពីគោមួយក្បាលក្នុងពេលរត់ប្រណាំងរបស់សត្វគោ នៅតាមបណ្តោយផ្លូវនានា ដែលជាផ្នែកនៃពិធីបុណ្យ Botijeras នៅក្នុងតំបន់ Duenas ខេត្ត Palencia ប្រទេសអេស្ប៉ាញ។

៦
អ្នកផ្តល់សេវាកម្មសង្រ្គោះបន្ទាន់ និងមន្រ្តីស៊ើបអង្កេតការធ្លាក់យន្តហោះធ្វើការនៅកន្លែងកើតហេតុ ទីដែលយន្តហោះចម្បាំងមួយគ្រឿងឈ្មោះ Hawker Hunter ធ្លាក់នៅលើផ្លូវលេខ A27 នៅក្រុង Shoreham នៅក្បែរក្រុង Brighton ចក្រភពអង់គ្លេស។ ប៉ូលិសបាននិយាយថា យន្តហោះចម្បាំងមួយគ្រឿងបានធ្លាក់ទៅលើឡានប៉ុន្មានគ្រឿងនៅលើផ្លូវដ៏មមាញឹកមួយនៅក្បែរការសម្តែងក្បួនអាកាស នៅភាគខាងត្បូងនៃប្រទេសអង់គ្លេស ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៧នាក់។

៧
កុមារីម្នាក់យំបន្ទាប់ពីឆ្លងកាត់ព្រំដែននៃប្រទេសក្រិកទៅក្នុងប្រទេសម៉ាសេដ្ឋាន (Macedonia) កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥។ ជនទេសន្តរប្រវេសន៍រាប់ពាន់នាក់នាំគ្នាឆ្លងកាត់ព្រំដែនម៉ាសេដ្ឋានដោយប៉ះទង្គិចជាមួយនឹងកងកម្លាំងដែលប្រើប្រាស់គ្រាប់បែកដៃ និងប្រើដំបងឆក់នៅក្នុងការប៉ុនប៉ងហាមឃាត់ការហូរចូលដែលចេះតែកើនឡើងរបស់ជនទេសន្តរប្រវេសន៍ទៅក្នុងអឺរ៉ុបខាងលិចដោយឆ្លងកាត់តំបន់ Balkans ប៉ុន្តែការទប់ស្កាត់នេះមិនបានទទួលជោគជ័យនោះទេ។

៨
លោក Ferrari Formula One driver Sebastian Vettel ជនជាតិអាល្លឺម៉ង់បើកឡានរបស់គាត់ទៅកាន់កន្លែងសុវត្ថិភាពបន្ទាប់ពីការបែកកង់ក្នុងពេលប្រកួត F1 Grand Prix របស់បែលហ្សិក (Belgium) នៅក្នុងតំបន់ប្រកួត Spa-Francorchamps ប្រទេសបែលហ្សិក។

៩
ពេទ្យសត្វពិនិត្យកូនខ្លាឃ្មុំយក្សមួយក្នុងចំណោមកូនខ្លាឃ្មុំយក្សជាច្រើន បន្ទាប់ពីវាកើតនៅសួនសត្វជាតិរបស់សារមន្ទីរ Smithsonian នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥។ សួនសត្វជាតិនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោននិយាយថា មេរបស់វាមានកូនខ្លាឃ្មុំភ្លោះ។

១០
កីឡាករ Reese Hoffa របស់សហរដ្ឋអាមេរិក ប្រកួតនៅក្នុងវគ្គផ្តាច់ព្រ័តនៃការប្រកួតការចោលដុំដែកផ្នែកបុរស។ នេះជាការប្រកួតជើងឯកអត្តពលកម្មពិភពលោកនៅឯស្តាត Bird's Nest នៅក្នុងក្រុងប៉េកាំង ប្រទេសចិន។

១១
អ្នកចូលរួមពិធីបុណ្យម៉្យាងបានកាន់ផ្សែងពណ៌ នៅពេលពួកគេរំអិលខ្លួននៅលើទូកនៅតាមផ្លូវរំអិលដ៏តូចមួយដើម្បីឆ្លងកាត់អាងទឹក និងពពុះសាប៊ូ ក្នុងពិធី Letniy Gornoluzhnik ពិធីបុណ្យជិះទូកលើភ្នំនៅឧទ្យាន Bobroviy Log Fun Park នៅក្បែរទីក្រុង Krasnoyarsk ក្នុងប្រទេសរុស្ស៊ី។