កម្រងរូបភាពល្អៗអំពីហេតុការណ៍និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២២ សីហា ២០១៩
![បាតុករប៉ាឡេស្ទីនម្នាក់កំពុងរត់កាត់គ្រាប់បែកបង្ហូរទឹកភ្នែកដែលបាញ់ដោយកងកម្លាំងអ៊ីស្រាអែល ក្នុងពេលមានការតវ៉ាមួយដើម្បីបង្ហាញសាមគ្គីភាពជាមួយអ្នកទោសប៉ាឡេស្ទីនដែលជាប់ឃុំឃាំងក្នុងពន្ធនាគារអ៊ីស្រាអែល នៅជិតពន្ធនាគារ Ofer ក្នុងតំបន់ West Bank។](https://gdb.voanews.com/a20a579a-2f23-4928-8b98-c11217d904d9_w1024_q10_s.jpg)
១
បាតុករប៉ាឡេស្ទីនម្នាក់កំពុងរត់កាត់គ្រាប់បែកបង្ហូរទឹកភ្នែកដែលបាញ់ដោយកងកម្លាំងអ៊ីស្រាអែល ក្នុងពេលមានការតវ៉ាមួយដើម្បីបង្ហាញសាមគ្គីភាពជាមួយអ្នកទោសប៉ាឡេស្ទីនដែលជាប់ឃុំឃាំងក្នុងពន្ធនាគារអ៊ីស្រាអែល នៅជិតពន្ធនាគារ Ofer ក្នុងតំបន់ West Bank។
![រថក្រោះរបស់កងកម្លាំងការពារជើងគោករបស់ជប៉ុន និងរថពាសដែកជាច្រើនទៀតចូលរួមក្នុងកម្មវិធីហ្វឹកហាត់នៅជិតភ្នំ Fuji នៅឯទីលានហាត់សម Higashifuji ក្នុងក្រុង Gotemba ស្ថិតនៅភាគខាងលិចទីក្រុងតូក្យូ។](https://gdb.voanews.com/6dfa7d06-3b71-4dff-8850-52f4bcb0e50d_w1024_q10_s.jpg)
២
រថក្រោះរបស់កងកម្លាំងការពារជើងគោករបស់ជប៉ុន និងរថពាសដែកជាច្រើនទៀតចូលរួមក្នុងកម្មវិធីហ្វឹកហាត់នៅជិតភ្នំ Fuji នៅឯទីលានហាត់សម Higashifuji ក្នុងក្រុង Gotemba ស្ថិតនៅភាគខាងលិចទីក្រុងតូក្យូ។
![ប្រធានាធិបតីបារាំង លោក Emmanuel Macron (ឆ្វេង) និយាយទៅកាន់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ក្នុងជំនួបមួយនៅវិមាន Elysee ក្នុងទីក្រុងប៉ារីស។](https://gdb.voanews.com/9238cb68-5383-4c3d-8e46-0f99729d5552_w1024_q10_s.jpg)
៣
ប្រធានាធិបតីបារាំង លោក Emmanuel Macron (ឆ្វេង) និយាយទៅកាន់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ក្នុងជំនួបមួយនៅវិមាន Elysee ក្នុងទីក្រុងប៉ារីស។
![យុវជនម្នាក់កំពុងបីក្មេងប្រុសម្នាក់ដើរទៅរកការជួយសង្គ្រោះ បន្ទាប់ពីក្មេងនោះបានរងគ្រោះដោយគ្រាប់បែកបង្ហូរទឹកភ្នែកបាញ់ដោយប៉ូលិសនៅខាងក្រៅរដ្ឋសភា នៅពេលដែលសមាជិកសភាកំពុងពិភាក្សាថាតើនឹងត្រូវកោះហៅលោក Jovenel Moise ប្រធានាធិបតីហៃទីដើម្បីមកសាកសួរឬយ៉ាងណា នៅរដ្ឋធានីព័រអូប្រាំង។](https://gdb.voanews.com/6e82cf25-5918-4296-b879-3e54a246d4c5_w1024_q10_s.jpg)
៤
យុវជនម្នាក់កំពុងបីក្មេងប្រុសម្នាក់ដើរទៅរកការជួយសង្គ្រោះ បន្ទាប់ពីក្មេងនោះបានរងគ្រោះដោយគ្រាប់បែកបង្ហូរទឹកភ្នែកបាញ់ដោយប៉ូលិសនៅខាងក្រៅរដ្ឋសភា នៅពេលដែលសមាជិកសភាកំពុងពិភាក្សាថាតើនឹងត្រូវកោះហៅលោក Jovenel Moise ប្រធានាធិបតីហៃទីដើម្បីមកសាកសួរឬយ៉ាងណា នៅរដ្ឋធានីព័រអូប្រាំង។
![សេះបង្កង់មួយក្បាលត្រដុសក្បាលរបស់វាជាមួយសេះបង្កង់ផ្សេងទៀតនៅក្នុងសួនសត្វ London Zoo ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។](https://gdb.voanews.com/fdb470cf-0abf-4004-a18e-c6ab02f4b2ce_w1024_q10_s.jpg)
៥
សេះបង្កង់មួយក្បាលត្រដុសក្បាលរបស់វាជាមួយសេះបង្កង់ផ្សេងទៀតនៅក្នុងសួនសត្វ London Zoo ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
![ប្រធានសភានូវែលសេឡង់ លោក Trevor Mallard កំពុងបញ្ចុកទឹកដោះគោដល់កូននៃសមាជិកសភាផ្សេងទៀត ក្នុងពេលបើកកិច្ចប្រជុំសភាមួយនៅទីក្រុងវែលីងតោន។](https://gdb.voanews.com/4928047f-a5ba-4608-bb61-92aaf1b271b8_w1024_q10_s.jpg)
៦
ប្រធានសភានូវែលសេឡង់ លោក Trevor Mallard កំពុងបញ្ចុកទឹកដោះគោដល់កូននៃសមាជិកសភាផ្សេងទៀត ក្នុងពេលបើកកិច្ចប្រជុំសភាមួយនៅទីក្រុងវែលីងតោន។
![ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងបន្លត់ភ្លើងនៅឯអាគារឧស្សាហកម្មមួយនៅទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី។](https://gdb.voanews.com/64ceb4fa-d357-411b-92c2-e9becc194c86_w1024_q10_s.jpg)
៧
ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងបន្លត់ភ្លើងនៅឯអាគារឧស្សាហកម្មមួយនៅទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី។
![យុទ្ធជននៃរដ្ឋាភិបាលព្រមព្រៀងជាតិ ដែលគាំទ្រដោយអង្គការសហប្រជាជាតិ កំពុងតម្រង់កាំភ្លើងទៅកាន់ជួរសត្រូវក្នុងពេលមានការប៉ះទង្គិចគ្នាជាមួយកងកម្លាំងស្មោះស្ម័គ្រជាមួយបុរសខ្លាំង Khalifa Haftar ក្នុងតំបន់ Espiaa ស្ថិតនៅប្រមាណ៤០គ.ម នៅភាគខាងត្បូងនៃរដ្ឋធានីទ្រីប៉ូលី ប្រទេសលីប៊ី។](https://gdb.voanews.com/f7500065-3c3a-48eb-97b7-ba7dd94fa0b3_w1024_q10_s.jpg)
៨
យុទ្ធជននៃរដ្ឋាភិបាលព្រមព្រៀងជាតិ ដែលគាំទ្រដោយអង្គការសហប្រជាជាតិ កំពុងតម្រង់កាំភ្លើងទៅកាន់ជួរសត្រូវក្នុងពេលមានការប៉ះទង្គិចគ្នាជាមួយកងកម្លាំងស្មោះស្ម័គ្រជាមួយបុរសខ្លាំង Khalifa Haftar ក្នុងតំបន់ Espiaa ស្ថិតនៅប្រមាណ៤០គ.ម នៅភាគខាងត្បូងនៃរដ្ឋធានីទ្រីប៉ូលី ប្រទេសលីប៊ី។
![Juan David Vargas និង Paulina Mejia ដែលជាតំណាងនៃទីក្រុង Cali ប្រទេសកូឡុំប៊ី កំពុងសម្ដែងនៅលើឆាកវគ្គចុងក្រោយ នៅក្នុងកម្មវិធីប្រកួតប្រជែងរាំចង្វាក់តង់ហ្គោ (Tango) នៅទីក្រុងប៊ុយណូស៊ែ ប្រទេសអាហ្សង់ទីន។](https://gdb.voanews.com/7a6d01e5-24b3-4099-85db-18a86e0b455c_w1024_q10_s.jpg)
៩
Juan David Vargas និង Paulina Mejia ដែលជាតំណាងនៃទីក្រុង Cali ប្រទេសកូឡុំប៊ី កំពុងសម្ដែងនៅលើឆាកវគ្គចុងក្រោយ នៅក្នុងកម្មវិធីប្រកួតប្រជែងរាំចង្វាក់តង់ហ្គោ (Tango) នៅទីក្រុងប៊ុយណូស៊ែ ប្រទេសអាហ្សង់ទីន។
![កុមារា Reed Elliotte អាយុ ៩ឆ្នាំ ដែលស្លៀកសម្លៀកបំពាក់ទង់ជាតិអាមេរិក កំពុងឈរជាមួយម្ដាយឈ្មោះ Larrietta ហើយស្ដាប់ការថ្លែងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលកំពុងនិយាយទៅកាន់សន្និបាតអតីតយុទ្ធជនអាមេរិក AMVETS នៅទីក្រុង Louisville រដ្ឋ Kentucky។](https://gdb.voanews.com/dfa2a331-d6d5-4cff-8de0-b0b33369e983_w1024_q10_s.jpg)
១០
កុមារា Reed Elliotte អាយុ ៩ឆ្នាំ ដែលស្លៀកសម្លៀកបំពាក់ទង់ជាតិអាមេរិក កំពុងឈរជាមួយម្ដាយឈ្មោះ Larrietta ហើយស្ដាប់ការថ្លែងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលកំពុងនិយាយទៅកាន់សន្និបាតអតីតយុទ្ធជនអាមេរិក AMVETS នៅទីក្រុង Louisville រដ្ឋ Kentucky។