រូបភាពជុំវិញពិភពលោកថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០១៨ មានមកពីប្រទេសដូចជាឥណ្ឌា កូរ៉េខាងជើង ចិន អាល្លឺម៉ង់ និងម៉ារ៉ុក។
រូបភាពជុំវិញពិភពលោក ២២ សីហា ២០១៨

១
ជនជាតិឥណ្ឌាកាន់សាសនាឥស្លាមចាកចេញបន្ទាប់ពីបួងសួងក្នុងពិធី Eid al-Adha នៅព្រះវិហារ Jama Masjid ក្នុងទីក្រុងញូវដែលី។

២
ជនជាតិកូរ៉េខាងត្បូងនៅលើរថយន្តក្រុងនិយាយលាគ្នាតាមកញ្ចក់រថយន្តទៅកាន់សាច់ញាតិកូរ៉ខាងជើងរបស់ខ្លួននៅពេលពិធីជួបជុំគ្នាត្រូវបានបញ្ចប់នៅរមណីយដ្ឋានកូរ៉េខាងជើង Kumgang។ ប្រជាជនវ័យចំណាស់កូរ៉េខាងជើងនិងខាងត្បូងត្រូវបានអនុញាតិឲ្យជួបគ្នាជាលើកតំបូងក្នុងរយៈពេលជិត៧ទសវត្សរ៍។

៦
មនុស្សម្នាកំពុងបរិភោគស៊ុបហិលនៅតុមួយដែលត្រូវបានរៀបចំក្នុងព្រែក ខាងក្នុងកន្លែងកម្សាន្តមួយក្នុងទីក្រុង Chongqing ប្រទេសចិនកាលពីថ្ងៃទី២១ ខែ សីហា ឆ្នាំ ២០១៨។

៨
សត្វមេអំបៅមួយត្រូវបានគេថតនៅក្នុងទីក្រុង Sieversdorf ភាគឦសាន ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី២១ ខែ សីហា ឆ្នាំ ២០១៨។

៩
ជនភៀសខ្លួនពីប្រទេសហ្គាណានិងហ្គីណេស្វែងរកចំណីអាហារនៅវាលចាក់សម្រាមមួយក្នុងទីក្រុង Fnideq ប្រទេសម៉ារ៉ុកជិតតំបន់ Ceuta ប្រទេសអេស្ប៉ាញកាលពីថ្ងៃទី២១ ខែ សីហា ឆ្នាំ ២០១៨។