រូបភាពជុំវិញពិភពលោកថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២០ មានមកពីប្រទេសដូចជា អាល្លឺម៉ង់ រុស្ស៊ី ប៉ាគីស្ថាន អ៊ីស្រាអែល កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។
រូបភាពជុំវិញពិភពលោក ២១ សីហា ២០២០

១
រលកបក់មកជញ្ជាំងសមុទ្រនៅទីក្រុង Porthcawl ប្រទេស Wales ខាងត្បូងនៅពេលដែលខ្យល់ព្យុះ Ellen នាំខ្យល់ខ្ពស់មកទូទាំងប្រទេស។

២
លោក Alexander Murakhovsky វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ Omsk ដែលមេដឹកនាំបក្សប្រឆាំងលោក Alexei Navalny ត្រូវបានព្យាបាល ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុង Omsk ប្រទេសរុស្ស៊ី។

៤
អ្នកជិះម៉ូតូនិងអ្នកថ្មើរជើងធ្វើដំណើរកាត់ផ្លូវលិចទឹកបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅទីក្រុងកំពង់ផែ Karachi ប្រទេសប៉ាគីស្ថាន។

៥
បុរសជនជាតិប៉ាឡេស្ទីនចូលតាមរបងចូលទឹកដីអ៊ីស្រាអែលដោយខុសច្បាប់ពីភូមិ al-Dahriya ទីក្រុង Hebron។

៦
សេះប្រទេសអ៊ីស្លង់លោតលេងនៅក្នុងកសិដ្ឋានមួយក្បែរទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។

៧
សមាជិកកងកម្លាំងអ៊ីស្រាអែលឈរយាមអ្នកអធិស្ឋាននៅថ្ងៃសុក្រអំឡុងបាតុកម្មមួយប្រឆាំងនឹងការតាំងទីលំនៅរបស់ជនជាតិជី្វហ្វក្នុងទីក្រុង Haris។

៨
មន្ត្រីសាធារណៈបាញ់ថ្នាំសម្លាប់មេរោគនៅព្រះវិហារ Yoido Full Gospel ក្នុងទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង។

៩
លោក Joe Biden និងភរិយាបក់ដៃទៅកាន់អ្នកគាំទ្រនៅពេលដែលលោកទទួលការជ្រើសតាំងជាបេក្ខជនប្រធានាធិបតីនៃគណៈបក្សប្រជាធិបតេយ្យនៅសន្និសីទបក្សដែលធ្វើឡើងតាមអនឡាញក្នុងទីក្រុង Wilmington រដ្ឋ Delaware កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០។