កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ថ្មីៗ និង ទិដ្ឋភាពក្នុងប្រទេសនានាជុំវិញពិភពលោក ចាប់ពីប្រទេសប៉ាគីស្ថាន ដល់ចក្រភពអង់គ្លេស។
រូបភាពជុំវិញពិភពលោក ២០ សីហា ២០២០

១
ពលករម្នាក់ជិះលើរទេះអូសដោយសត្វលាឆ្លងកាត់ផ្លូវដែលជន់លិច បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅទីក្រុង Lahore ប្រទេសប៉ាគីស្ថាន។

២
ទាហានអ៊ីស្រាអែលចាប់ខ្លួនបាតុករប៉ាឡេស្ទីនម្នាក់ក្នុងពេលបាតុកម្មប្រឆាំងនឹងការតាំងទីលំនៅរបស់ជនជាតិជ្វីស នៅក្បែរទីក្រុង Tulkarm ក្នុងតំបន់ West Bank ដែលអ៊ីស្រាអែលកាន់កាប់។

៣
សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកលោកស្រី Kamala Harris ទទួលបានការតែងតាំងជាបេក្ខជនអនុប្រធានាធិបតីសហរដ្ឋអាមេរិកពីគណបក្សប្រជាធិបតេយ្យ។ អ្នកស្រីថ្លែងសុន្ទរកថាសម្រាប់មហាសន្និបាតគណបក្សប្រជាធិបតេយ្យ ឆ្នាំ ២០២០ ដែលធ្វើឡើងតាមអនឡាញ ចេញពីមជ្ឈមណ្ឌល Chase Center ក្នុងទីក្រុង Wilmington រដ្ឋ Delaware សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៩ សីហា ២០២០។

៤
អ្នកធ្វើដំណើរបានចាកចេញពីសាឡាងមួយគ្រឿងនៅឯកំពង់ផែ Piraeus ជិតទីក្រុងអាថែន ប្រទេសក្រិក។ ប្រទេសនេះអាចទប់ការរាលដាលនៃជំងឺកូវីដ១៩ និងរក្សាអត្រាអ្នកស្លាប់ឲ្យនៅទាប ដោយការបិទប្រទេស។ ប៉ុន្តែវិធានការរឹតបន្តឹងត្រូវបានដកវិញនៅដើមរដូវក្ដៅនេះ ហើយវិស័យទេសចរណ៍បានបើកទ្វារទទួលភ្ញៀវទេសចរបរទេសឡើងវិញ។

៥
ព្យុះសង្ឃរា Genevieve បានបោកបក់មកលើឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិក ក្នុងប្រទេសម៉ិកស៊ិក។ រូបភាពនេះត្រូវបានថតដោយស្ថានីយ៍អវកាសអន្តរជាតិ កាលពីថ្ងៃទី ១៩ សីហា ២០២០។

៦
នាង Greta Thunberg ជនជាតិស៊ុយអែត និងជាស្ថាបនិកចលនា «កូដកម្មនៅសាលារៀនដើម្បីអាកាសធាតុ» "School Strike for Climate" កំពុងដើរទៅកាន់ការិយាល័យអធិការបតីអាល្លឺម៉ង់ ដើម្បីជួបជាមួយលោកស្រីអធិការបតីអាល្លឺម៉ង់ Angela Markel។

៧
រូបដែលធ្វើត្រាប់តាមក្រុមសៀក Krone កំពុងសម្ដែងកំប្លែងនៅជុំវិញកន្លែងលាងឡានរបស់ក្រុមសៀក ដើម្បីធ្វើឲ្យមនុស្សម្នាសប្បាយរីករាយ នៅពេលដែលក្រុមសៀកមិនត្រូវបានអនុញ្ញាតឲ្យសម្ដែង ដោយសារតែមានការរាលដាលវីរុសកូរ៉ូណា នៅទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង់។

៨
គូស្រករដែលទើបរៀបការថ្មីៗ កំពុងថើបគ្នា នៅពេលដែលអ្នកគាំទ្របក្សប្រឆាំងកាន់ផ្កាពេលធ្វើបាតុកម្មនៅទីក្រុងមីនស្តិ៍ ប្រទេសបេឡារុស។

៩
សិល្បករជនជាតិអង់គ្លេស Grayson Perry ឈរនៅជិតរូបរបស់គាត់ ដែលដាក់ចំណងជើងថា «ផ្នូរនៃសិប្បករដែលមិនស្គាល់ឈ្មោះ» ដែលដាក់តាំងបង្ហាញនៅសារមន្ទីរចក្រភពអង់គ្លេស នៅទីក្រុងឡុងដ៍៕