រូបភាពជុំវិញពិភពលោកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ មកពីសហរដ្ឋអាមេរិក ប្រទេសអារ៉ាប៊ីសាអូឌីត អេក្វាទ័រ កូរ៉េខាងជើង ឥណ្ឌា អ៊ូហ្គាន់ដា ឥណ្ឌូណេស៊ី និងតៃវ៉ាន់។
រូបភាពជុំវិញពិភពលោក ២០ សីហា ២០១៨

១
អ្នកដើរធម្មយាត្រាមូស្លីមប្រមូលផ្តុំគ្នានៅលើភ្នំ Mercy នៅក្នុងការដើរធម្មយាត្រាប្រចាំឆ្នាំ នៅក្រៅក្រុងពិសិដ្ឋ Mecca ប្រទេសអារ៉ាប៊ីសាអូឌីត។

២
ជនទេសន្តរប្រវេសន៍វ៉េណេស៊ុយអេឡាម្នាក់សម្រាកនៅខាងក្រៅការិយាល័យអន្តោប្រវេសន៍អេក្វាទ័រ នៅស្ពានអន្តរជាតិ Rumichaca នៅព្រំដែនរវាងអេក្វាទ័រ និងកូឡុំប៊ី។

៣
សមាជិកគ្រួសាររបស់កូរ៉េខាងជើង និងខាងត្បូងជួបគ្នានៅក្នុងពិធីជួបជុំមួយនៅក្នុងរមណីយដ្ឋាន Mount Kumgang ក្នុងប្រទេសកូរ៉េខាងជើង ក្បែរតំបន់សគ្មានយោធា ដែលពុះចែកកូរ៉េជាពីរ។

៤
មនុស្សម្នាដើរនៅលើផ្លូវដែលខូចខាចដោយសារតែការរញ្ជួយដីដ៏ខ្លាំងមួយនៅផែ Kayangan នៅលើកោះ Lombok ប្រទេសឥណ្ឌូណេស៊ី។

៥
អ្នកដើរធម្មយាត្រាមូស្លីមធ្វើការអធិដ្ឋាននៅខាងក្រៅព្រះវិហារ Namira នៅក្នុងការដើរធម្មយាត្រាប្រចាំឆ្នាំ នៅក្រៅក្រុងពិសិដ្ឋ Mecca ប្រទេសអារ៉ាប៊ីសាអូឌីត។

៦
នេះជាទិដ្ឋភាពពីលើអាកាសដែលបង្ហាញពីផ្លូវលិចទឹក នៅតំបន់មានទឹកជំនន់នៅក្នុងរដ្ឋ Kerala ប្រទេសឥណ្ឌា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨។

៧
ក្រុមបាតុករអ៊ូហ្គាន់ដាលាងសម្អាតភ្នែកដោយសារតែមានឧស្ម័នទឹកភ្នែក នៅក្នុងក្រុង Kampala ប្រទេសអ៊ូហ្គាន់ដា។ ប៉ូលិសអ៊ូហ្គាន់ដាបានធ្វើការបាញ់ប្រហារដោយប្រើគ្រាប់ពិត និងឧស្ម័នទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករដែលទាមទារឲ្យមានការដោះលែងលោក Kyagulanyi Ssentamu ដែលជា តំណាងរាស្ត្រ តារាចម្រៀង និងអ្នករិះគន់រដ្ឋាភិបាល។

៨
ចៀមរុលចូលគ្នា នៅពេលពួកគេត្រូវបានគេយកទៅលក់នៅផ្សារមួយនៅមុនពិធីបុណ្យ Eid al-Adha នៅក្នុងក្រុង Srinagar រដ្ឋ Kashmir ប្រទេសឥណ្ឌា។

៩
កីឡាការនី Morgan Hurd ចូលរួមប្រកួតដណ្តើមយកពានរង្វាន់ U.S. Gymnastics Championships កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ នៅក្នុងក្រុង Boston រដ្ឋ Massettchusetts។

១០
កោះ Shiyu ដែលជាផ្នែកមួយនៃតំបន់ Kinmen និងជាកោះដាច់ស្រយាលមួយរបស់តៃវ៉ាន់ ត្រូវបានគេថតបាននៅពីមុខក្រុង Xiamen របស់ចិន។